×

“​មាស​ខ្មៅ​” ​ខ្មែរ​ត្រូវ​បាន​ហាង​បរទេស​ក្នុងស្រុក​កែច្នៃ​ជា​ភេសជ្ជៈ​ឆ្ងាញ់​មិនធម្មតា​

TRAVEL & LIVING 3 months ago

            ​កន្លងមក​ ​លោកអ្នក​ធ្លាប់តែ​ដឹង​ថា​ម្រេច​ជា​ដំណាំ​គ្រឿងទេស​ដែល​ជន​ជាតិខ្មែរ​យើង​ក៏ដូចជា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី​និយម​ប្រើ​សម្រាប់​បន្ថែម​រសជាតិ​ ​និង​ ​ក្លិន​ហឹរ​ឆួល​ឈ្ងុយឆ្ងាញ់​ដល់​មុខម្ហូប​ជាច្រើន​ប្រភេទ​ ​ដូចជា​ ​ម្ហូប​ស្ងោរ​ ​ខ​ ​ប្រ​លាក់​គ្រឿង​ ​អាំង​ ​និង​ ​ឆា​ ​ជាដើម​ ​។​ ​ប៉ុន្តែ​លោកអ្នក​ដឹង​ដែរ​ឬទេ​ថា​ ​បច្ចុប្បន្ននេះ​ ​ហាង​ដែល​គ្រប់គ្រង​ដោយ​ជនបរទេស​នៅ​ក្នុងស្រុក​យើង​បាន​កែច្នៃ​គ្រឿងទេស​បុរាណ​ដ៏​សាមញ្ញ​នេះ​ជា​ភេសជ្ជៈ​ប្លែកៗ​ប្រចាំ​ហាង​របស់​ខ្លួន​ហើយ​ទទួល​បាន​នូវ​ការ​គាំទ្រ​គួរ​ជាទី​មោទកភាព​។​ តោះ! ​មក​ស្គាល់​ភេសជ្ជៈ​ពិសេស​ចំនួន​បី​មុខ​ណែនាំ​ដោយ​អ្នកឯកទេស​ផ្នែក​ភេសជ្ជៈ​មកពី​បី​តំបន់​ ​គឺ​ ​រាជធានី​ភ្នំពេញ​ ​ខេត្ត​សៀមរាប​ ​និង​ ​ខេត្ត​កំពត​។​

            ​​១​. ​ភេសជ្ជៈ​ B​as​i​l​ ​Beauty​ (​រាជធានី​ភ្នំពេញ​)
​ហាង​បិតស្រា​រ៉ោ​ម​សម័យ​ (​Sam​a​i​ ​Distillery​) ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សិប្បកម្ម​បំណិត​អាល់កុល​និង​ ​ផលិត​ស្រា​រ៉ាំ​ (​Rum​) ​ជា​ផ្លាក​យីហោ​ល្បី​ផលិត​ស្រា​ ​Premium​ ​Rum​ ​ដំបូង​គេ​នៅ​ក្នុងស្រុក​យើង​បាន​ណែនាំ​ភេសជ្ជៈ​ថ្មីសន្លាង​មួយ​មុខ​ដែល​មានឈ្មោះ​ថា​ ​បា​ស៊ី​ល​ ​ប៊ី​យូ​ធី​ (B​as​i​l​ ​Beauty​) ​ដែល​ជា​ប្រភេទ​ស្រា​ ​cocktail​។​ ​គ្រឿងផ្សំ​សំខាន់​ៗ​នៃ​ស្រា​ក្រឡុក​ខាងលើ​រួម​មាន​ ​ស្រា​រ៉ាំ​ម្រេច​កំពត​សម័យ​ (​Sam​a​i​ ​Kam​p​o​t​ ​P​e​p​per​ ​Rum​) ​ទឹក​ក្រូចថ្លុង​ ​ទឹក​ក្រូចឆ្មារ​ ​ជីរនាងវង​ ​ទឹក​ស៊ី​រ៉ូ​ម្រេចខ្មៅ​ ​និង​ ​អំបិល​ម្រេច​កំពត​។​ ​គួរ​បញ្ជាក់​ថា​ ​លក្ខណៈ​ពិសេស​របស់​ភេសជ្ជៈ​នេះ​គឺ​ ​វា​ត្រូវ​បាន​ផលិត​ដោយ​ប្រើ​ស្រា​រ៉ាំ​ម្រេច​កំពត​ដែល​ជា​ស្រា​ពិសេស​ ​អត្តសញ្ញាណ​របស់​ហាង​ស្រា​សម័យ​តែម្តង​ ​ចម្រាញ់​ចេញពី​គ្រាប់​ម្រេច​ក្រហម​កំពត​សុទ្ធ​ដែល​មាន​ក្លិនក្រអូប​ប្រហើរ​គុណភាព​ស្តង់​ដារ​នាំចេញ​លំដាប់​ពិភពលោក​​​មាន​ប្រភព​មកពី​ចម្ការ​ម្រេច​ ​L​a​ ​Plantation​ ​ខេត្ត​កំពត​។​ ​ក្រៅពី​នេះ​ភេសជ្ជៈ​នេះ​ ​ហាង​ខាងលើ​ក៏មាន​ស្រា​ក្រឡុក​ផ្សំ​ពី​ម្រេច​ ​៣​ ​ប្រភេទ​ទៀត​ដែល​លោកអ្នក​គួរ​សាកល្បង​ជាបន្តបន្ទាប់​គឺ​ ​P​e​p​per​-​Vanilla​ ​Old​ ​Fashion​e​d​, ​Route​ 41 ​និង​ ​Kam​p​o​t​ ​Treacle​ ​។​

Image Courtesy: Sam​a​i​ ​Distillery​

            ​២​. ​ភេសជ្ជៈ​ ​T​h​e​ ​M​on​soon​ ​Per​fume​ (​ខេត្ត​សៀមរាប​)
​ពិដោរ​មូសុង​ (​T​h​e​ ​M​on​soon​ ​Per​fume​) ​ណែនាំ​ដោយ​ហាង​ ​Men​a​k​a​ ​Lounge​ ​ក្នុង​តំបន់​ផ្សារ​ចាស់​ ​ក្រុង​សៀមរាប​ ​គឺជា​ភេសជ្ជៈ​ស្រា​ក្រឡុក​ដែល​ឆ្លុះបញ្ចាំង​អំពី​បទពិសោធន៍​បណ្តែតអារម្មណ៍​ក្រោម​តំណក់ទឹកភ្លៀង​កក់​ខែ​នៅ​តាម​ទី​ជនបទ​នៃ​ប្រទេស​កម្ពុជា​។​ ​ស្រា​ក្រឡុក​ដែល​ផ្អែក​តាម​រូបមន្ត​ស្រា​ជី​ន​ (​gin​) ​នេះ​ត្រូវ​បាន​ចម្រាញ់​ចេញពី​បន្សំ​រវាង​ស្លឹក​ម្រះព្រៅ​ដែល​ជា​ដំណាំ​ក្នុងស្រុក​ ​ស្រា​ម្រេច​ពិសេស​ផលិត​ក្នុង​ហាង​ផ្ទាល់​ ​និង​ ​ទឹក​ក្រូចឆ្មារ​ច្របាច់​ស្រស់​ៗ​ភ្លាម​ៗ​។​ ​ល្បាយ​គ្រឿងផ្សំ​ដ៏​ឥត​ខ្ចោះ​ពី​ធម្មជាតិ​សុទ្ធសាធ​នេះ​បង្ហាញ​នូវ​រសជាតិ​ចំណី​ឬ​ភេសជ្ជៈ​លាងមាត់​បែប​ខ្មែរ​និយម​។​ ​គ្រឿងផ្សំ​លម្អិត​ ​រួម​មាន​ ​ស្រា​ ​Gin​ (60​m​l​) ​ទឹក​ក្រូចឆ្មារ​ (35​m​l​) ​ទឹក​ស្លឹក​ម្រះព្រៅ​ច្របាច់​ (20 ​m​l​) ​ស្រា​បិត​ម្រេច​កំពត​ (10​m​l​) ​ស្លឹក​ជីរអង្កាម​ស្រស់​ ​និង​ ​ទឹក​តូនិ​ក​ ​។​ ​ភេសជ្ជៈ​នេះ​ត្រូវ​បាន​ក្រឡុក​ហើយ​ច្រូច​ទឹក​តូនិ​ក​ពីលើ​ ​ព្រមទាំង​លម្អ​បន្ថែម​ដោយ​ចំណិត​ក្រូចឆ្មារ​និង​ស្លឹក​ជីរអង្កាម​។​

Image Courtesy: Men​a​k​a​ ​Lounge

            ​៣​. ​ភេសជ្ជៈ​ ​Sergeant​ ​P​e​p​per​ (​ខេត្ត​កំពត​)
​ភេសជ្ជៈ​ ​Sergeant​ ​P​e​p​per​ ​ជា​ភេសជ្ជៈ​ស្រា​ក្រឡុក​ប្រចាំ​ត្រកូល​របស់​បារ​លម្ហែ​មាត់​ឆ្នេរ​ដង​ព្រែក​ដ៏​ពេញ​និយម​មួយ​កន្លែង​ឈ្មោះ​ “​សប្បាយ​ប៊ិច​កំពត​” (S​a​bay​ ​Beach​ ​Kam​p​o​t​) ​ក្នុង​ទឹកដី​ខេត្ត​កំពត​ដែល​ជា​ប្រ​ភពកំណើត​ធំ​ល្បី​បំផុត​នៃ​មាស​ខ្មៅ​ស្រុកខ្មែរ​។​ ​បើ​តាម​ការ​អះអាង​របស់​ម្ចាស់​ហាង​ផ្ទាល់​ ​ឈ្មោះ​ភេសជ្ជៈ​ ​Sergeant​ ​P​e​p​per​ ​នេះ​យកលំនាំតាម​ឈ្មោះ​អា​ល់ប៊ុ​ម​ចម្រៀង​ដ៏​ល្បី​រន្ទឺ​ជុំវិញ​ពិភពលោក​របស់​ក្រុម​ត​ន្រ្តី ​T​h​e​ ​Beat​l​e​s ​កាលពី​ទ​.​វ​.​ទី​៦​០​ ​ដែល​ធ្លាប់​ឈរ​លំដាប់​លេខ​ ​១​ ​លើ​តារាង​កំពូល​បទ​ចម្រៀង​របស់​ប្រទេស​អង់គ្លេស​ ​និង​ ​សហរដ្ឋអាមេរិក​។​ ​លោក​ចង់ឲ្យ​ភេសជ្ជៈ​នេះ​ផ្សារភ្ជាប់​ទៅ​នឹង​ពាក្យ​ថា​ ​Sergeant​ ​ដែល​សំដៅ​លើ​រសជាតិ​ ​ហឹរ​មុត​ខ្លាំង​នៃ​ម្រេច​កំពត​ពិតៗ​ ​គួបផ្សំ​នឹង​ភាព​ស្រស់ស្រាយ​នៃ​ទឹកដម​ផ្លែ​គូ​លេ​ន​ ​ភាព​ស្រាល​ស្រទន់​នៃ​ផ្លែ​ប៉ោម​ ​ព្រមទាំង​រសជាតិ​បំភ្លេច​មិនបាន​នៃ​គ្រឿងផ្សំ​ដទៃទៀត​។​ ​គ្រឿងផ្សំ​សំខាន់​ៗ​រួម​មាន​ ​ស្រា​Vodka​ ​ជាមួយ​ម្រេច​កំពត​ខ្ចី​ ​ទឹក​គូ​លេ​ន​ ​ផ្លែ​ប៉ោម​ ​ក្រូចឆ្មារ​ ​ទឹកឃ្មុំ​ ​និង​ ​ជីរអង្កាម​។​

Article by SRIN SOKMEAN

Image Courtesy: S​a​bay​ ​Beach​ ​Kam​p​o​t​


SUGGESTIONS