×

កូនខ្មែរ​ទទួលការ​បណ្តុះបណ្តាល​ពី​ប៉ា​រី​សម​ក​អភិវឌ្ឍ​គ្រឿងអលង្ការ​ប្រាក់​នៅ​ខេត្ត​សៀមរាប​

NEWS 2 months ago

           “​ទំនើប​តែ​យូរអង្វែង​ ​សកល​តែ​ចាក់​ប្ញ​ស​ជ្រៅ​ទៅ​ក្នុង​បេតិកភណ្ឌ​” ​ជា​គោលការណ៍​រចនា​ម៉ូដ​របស់​ហាង​គ្រឿងអលង្ការ​មួយ​ឈ្មោះ​ “​Garden​ o​f​ ​Desire​” ​ដែល​បាន​ប្រសូត​ចេញពី​គំនិត​ផ្តួចផ្តើម​របស់​ស្ថាបនិក​ ​និង​ ​អ្នក​រចនា​ម៉ូដ​ជន​ជាតិខ្មែរ​ម្នាក់​ឈ្មោះ​ ​លី​ ​ពិសិដ្ឋ​ ​ដែល​បាន​ទទួលការ​បណ្តុះ​បណ្តាញ​ជំនាញ​នេះ​មកពី​ទីក្រុង​ប៉ា​រី​ស​ ​ប្រទេស​បារាំង​ ​ហើយ​បាន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២​០​០​៧​ ​ក្រោយពេល​លោក​បាន​ភៀសខ្លួន​ទៅ​រស់នៅ​ទីនោះ​អស់​រយៈពេល​ជិត​៤​០​ឆ្នាំ​មក​ដោយសារ​របប​ខ្មែរក្រហម​។​ ​កាលពី​រស់នៅ​ក្នុង​ប្រទេស​បារាំង​ ​បុរស​ខ្មែរ​សញ្ជាតិ​បារាំង​រូប​នេះ​ចាប់ចិត្ត​ដិតអារម្មណ៍​នឹង​សិល្បៈ​នៃ​ការរចនា​តាំងពី​វ័យ​ជាង​២​០​ឆ្នាំ​មក​ម្ល៉េះ​ ​ហើយ​ជាច្រើន​ឆ្នាំក្រោយ​មក​ ​លោក​បាន​ចាប់​យក​អាជីព​ជា​អ្នក​ឌី​ហ្សា​ញ​ម៉ូដ​ផលិតផល​ឲ្យ​ក្រុមហ៊ុន​ម៉ាក​យីហោ​ស​ម្លៀ​ក​បំពាក់​ ​A​l​an​ ​M​i​k​l​i​ ​និង​ ​ម៉ាក​ ​Star​ck ​ព្រមទាំង​បណ្តា​ក្រុមហ៊ុន​ម៉ាក​យីហោ​រចនា​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ប្រណិត​ៗ​លំដាប់​អន្តរជាតិ​នានា​នៅ​ក្នុង​ទីក្រុង​ប៉ា​រី​ស​នោះ​។​ ​តាមរយៈ​ភាព​ជោគជ័យ​ក្នុង​វិ​ស​័​យ​ការងារ​ខាងលើ​ជាបន្តបន្ទាប់​នៅ​ប្រទេស​បារាំង​ ​លោក​ត្រូវ​ទៅ​បន្ត​បេសកកម្ម​ការងារ​នៅ​ប្រទេស​សិង្ហបុរី​ដែល​ជា​ទីកន្លែង​អតិថិជន​ទទួលស្គាល់​ស្នាដៃ​រចនា​ម៉ូដ​របស់​លោក​យ៉ាង​សម្បើម​គួរឲ្យ​ស្ញប់ស្ញែង​។​ ​ទីបំផុត​ ​លោក​ ​លី​ ​ពិសិដ្ឋ​ ​បាន​ចាប់ដៃ​គូ​បង្កើត​ហាង​កែច្នៃ​គ្រឿងអលង្ការ​នៅ​ខេត្ត​សៀមរាប​ជាមួយ​អ្នកនាង​ អេហ្គណេ​ស​ ​លី​ម​ (​A​g​n​e​s ​L​i​m​) ​ដែល​ជា​គទានុរក្ស​សិល្បៈ​មាន​បទពិសោធន៍​ផ្នែក​គ្រប់គ្រង​និង​អភិវឌ្ឍន៍​គម្រោង​សិល្បៈ​និង​ពិព័រណ៍​ជាមួយ​សិល្បករ​នៅ​ប្រទេស​សិង្ហបុរី​ ​និង​ ​ប្រទេស​នានា​នៅ​ទ្វីបអាស៊ី​។

លោក លី​ ​ពិសិដ្ធ

          “​ខ្ញុំ​ចង់​ប្រាប់​ពី​រឿងរ៉ាវ​អំពី​ប្រទេស​នេះ​និង​ប្រវត្តិ​សា​ស្រ្ត​របស់​វា​ ​ព្រមទាំង​បរិស្ថាន​និង​មនុស្ស​ ​តាមរយៈ​គ្រឿងប្រាក់​ដើម្បី​ជួយ​គាស់​កកាយ​សិល្បៈ​គ្រឿង​ចម្លាក់​ប្រាក់​របស់​ខ្មែរយើង​ឲ្យ​រស់​ឡើងវិញ​ ​ប៉ុន្តែ​ជាមួយ​ការ​បង្ហាញ​តាម​បែប​សហសម័យ​” ​លោក​ ​លី​ ​ពិសិដ្ឋ​ ​ស្ថាបនិក​ ​និង​ ​រចនា​ករ​គ្រឿងអលង្ការ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​។​ ​ក្រោម​ឥទ្ធិពល​នៃ​គំនិត​ច្នៃ​ប្រតិដ្ឋ​នៅ​ក្នុង​បង្កើត​ឈុត​ម៉ូដ​នីមួយៗ​ ​រចនា​ករ​រូប​នេះ​តែងតែ​បញ្ចេញស្នាដៃ​ដែល​មាន​ទំនាក់ទំនង​ផ្សារភ្ជាប់​ទៅ​នឹង​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេសកំណើត​របស់​លោក​ជាអាទិ៍​រួម​មាន​ ​ឈុត​គ្រឿងអលង្ការ​ដែល​ច្នៃ​ចេញពី​គំនិត​ទាក់ទង​បណ្តា​ប្រាង្គ​ប្រាសាទបុរាណ​នៃ​តំបន់​អង្គរ​ ​ទម្រង់​សរីរាង្គ​ធម្មជាតិ​ ​និង​ស្នាដៃ​បង្កើត​ដោយ​មនុស្ស​ ​គំនិត​ដ៏​ស្ងប់ស្ងាត់​ល្អិតល្អន់​ឆ្លុះបញ្ចាំង​លើ​អ្វីមួយ​ ​និង​ ​ពិភព​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​ ​ដែល​សុទ្ធ​សឹង​ជា​ទឹកដី​ដ៏​ប៉ិនប្រសប់​របស់​លោក​រួម​ជាមួយ​ក្រុម​សិប្បករ​ក្នុងស្រុក​ដ៏​ចំណាន​។​

          ​ក្នុងរយៈពេល​ជាង​១​០​ឆ្នាំ​មកនេះ​ ​អាជីវកម្ម​មួយ​នេះ​មាន​រីក​ចម្រើន​រហូត​មាន​វិចិត្រសាល​ចំនួន​ពីរ​ទីតាំងនៅ​ខេត្ត​សៀមរាប​ ​គឺ​វិចិត្រសាល​ ​T​h​e​ ​Passage​ (​ម្តុំ​ ​Pub​ ​Street​) (​២​០​០​៨​) ​និង​ ​វិចិត្រសាល​ K​and​a​l​ ​Village​ (​ផ្ទះ​លេខ​ ​១​០​ ​ផ្លូវ​ហាប់​ហ្គា​ង​) (​២​០​១​៨​) ​និង​ ​មួយ​ទីតាំងនៅ​រាជធានី​ភ្នំពេញ​ (​២​០​១​១​)​។​ ​គិត​មកដល់​សព្វថ្ងៃនេះ​ “​Garden​ o​f​ ​Desire​” ​ធ្លាប់​បាន​ច្នៃ​ម៉ូដ​គ្រឿងអលង្ការ​ធ្វើអំពី​ប្រាក់សុទ្ធ​ចំនួន​ ​៩​៥​៥​ ​ម៉ូដ​ ​និង​ ​ប្រាក់លាយ​ទង់ដែង​ចំនួន​ ​៩​២​៥​ ​ម៉ូដ​ ​ព្រមទាំង​គ្រឿងអលង្ការ​ធ្វើ​ពី​មាស​ចំនួន​ជិត​ពីរ​ពាន់​ម៉ូដ​ ​និង​ពី​ត្បូង​ធម្មជាតិ​(​ប្រភេទ​ត្បូង​ពាក់កណ្តាល​មាន​តម្លៃ​ ​Semi​-​precious stones​)​ផ្សេងៗ​ទៀត​ដែល​ពោរពេញ​ដោយ​ភាព​ល្បីល្បាញ​ដោយសារតែ​ការរចនា​ម៉ូដ​បែប​សហសម័យ​ដ៏​ល្អឯក​គ្មាន​ពីរ​របស់​ហាង​នេះ​ ​និង​ ​ទឹក​ដៃ​ផ្នែក​ជំនាង​យ៉ាង​រស់រវើក​ល្អ​វិចិត្រ​។​ ​ឈុត​គ្រឿងអលង្ការ​សំខាន់​ៗ​តំណាង​ហាង​នេះ​រួម​មាន​ ​ឈុត​ខ្មែរ​ (​Khmer​ ​Collection​) ​ឈុត​ធម្មជាតិ​ (​Nature​ ​Collection​) ​ឈុត​ទម្រង់​ (​Form​ ​Collection​) ​និង​ ​ឈុត​សុបិន​ (​Dream​ ​Collection​) ​។​ ​តើ​លោក​អ្នកទស្សនា​ហើយ​ពេញចិត្ត​ឈុត​មួយ​ណា​ជាងគេ​? ​ចូលរួម​គាំទ្រ​ស្នាដៃ​ច្នៃ​ប្រតិដ្ឋ​របស់​សិប្បករ​ខ្មែរ​ទាំងអស់គ្នា​ដើម្បី​និរន្តរភាព​នៃ​គ្រឿង​ចម្លាក់​ប្រាក់​ខ្មែរ​បែប​ទំនើប​!

Article​ ​by​ SR​IN​ ​SO​K​MEAN


 


SUGGESTIONS