×

វិធី​សា​ស្រ្ត​ថែរក្សា​សុខភាព​ក្នុង​វស្សានរដូវ​

TRAVEL & LIVING a month ago
 
 

            ​វស្សានរដូវ​គឺជា​រដូវ​កាលដែល​មនុស្ស​គ្រប់រូប​ងាយ​នឹង​ឆ្លង​ជំងឺ​តម្កាត់​នានា​ណាស់​ ​ជាពិសេស​គឺ​ជំងឺ​ដែល​ឆ្លងតាម​រយៈ​ទឹក​មិន​ស្អាត​ ​តួយ៉ាង​ ​ជំងឺ​រាក​មួល​ ​ជំងឺ​គ្រុនពោះវៀន​ ​ជំងឺគ្រុនឈាម​ ​និង​ ​ជំងឺគ្រុនចាញ់​ ​ជាដើម​។​ ​ថ្វី​ដ្បិតតែ​វា​ជា​រដូវ​ដែល​នាំមក​នូវ​អារម្មណ៍​សុខសាន្ត​ព្រោះ​យើង​ទើប​តែ​បាន​ចេញរួច​ផុត​ពី​អាកាសធាតុ​ក្តៅ​ស្អុះស្អាប់​នៃ​រដូវក្តៅ​ក៏​ពិតមែន​ ​តែ​រដូវ​ថ្មី​នេះ​អាច​នឹង​នាំ​ទុក្ខទោស​ដល់​ពួកយើង​ដោយសារតែ​ប​ម្រែ​ប​ម្រួ​ល​អាកាសធាតុ​ពី​ក្តៅ​មក​ត្រជាក់​និង​តំណក់ទឹកភ្លៀង​នៃ​ពិសាខ​ដើម​ឆ្នាំ​។​ ​ខាងក្រោម​នេះ​ជា​វិធី​សា​ស្រ្ត​យ៉ាង​សាមញ្ញ​ទាំង​៥​ចំណុច​ត្រូវ​បាន​ណែនាំ​ដោយ​គេហទំព័រ​បរទេស​ឈ្មោះ​ ​doctor​.n​d​t​v​.​co​m​ ​សម្រាប់​លោកអ្នក​យកទៅ​អនុវត្ត​ក្នុង​ការថែទាំ​សុខភាព​ជាប្រចាំ​ក្នុង​រដូវភ្លៀង​នេះ​

​១​. ​ងូតទឹក​ច​ម្រះ​កាយ​ក្រោយ​ត្រូវ​ទឹកភ្លៀង​
            ​វា​ជា​រឿង​សាមញ្ញ​ដែល​មនុស្សជា​ច្រើន​មើល​រំលង​ជា​ញឹកញាប់​ ​ប៉ុន្តែ​ការ​ងូតទឹក​ជម្រះ​កាយ​ក្រោយពេល​ទទឹក​ទឹកភ្លៀង​ពិតជា​ប្រ​ការសំខាន់​ណាស់​ ​ពីព្រោះ​ជាទូទៅ​ ​លោកអ្នក​ឆ្លង​ជំងឺ​ផ្សេងៗ​ក៏ដោយសារតែ​ជំងឺ​វិវឌ្ឍ​ខ្លួន​យ៉ាង​ឆាប់រហ័ស​ ​នៅពេលដែល​បរិយាកាស​​ខាងក្រៅ​និង​សារពាង្គ​កាយ​របស់​អ្នក​មិន​សមាមាត្រ​គ្នា​ ​ហើយ​ត្រូវ​មាន​ទំនាក់ទំនង​រវាង​គ្នា​ដោយ​ខានមិនបាន​។​ ​ដូចនេះ​ ​ការ​ងូត​ទឹកក្តៅ​ឧណ្ហ​អាច​ជួយ​រក្សា​លំនឹង​សី​ ​តុ​ណ្ហ​ភាព​រវាង​មជ្ឈដ្ឋាន​ខាងក្រៅ​និង​ខាងក្នុង​ ​ព្រមទាំង​ជួយ​ក​ម្ចាត់​មេរោគ​ដែល​បង្ក​ជំងឺ​។​ ​លោកអ្នក​គប្បី​ប្រើ​សាប៊ូ​ដុំ​ដុស​ខ្លួន​ ​ឬ​ ​សាប៊ូ​ទឹក​សម្លាប់​មេរោគ​ដើម្បី​បង្ការ​ការ​ឆ្លង​រីក​រាលដាល​នៃ​ប្រភព​មេរោគ​ផ្សេងៗ​។​

២​. ​ចៀសវាង​ទទួលទាន​អាហារ​ខ្លាញ់​
            ​អាហារ​ដែល​យើង​នឹកឃើញ​មុនគេ​សម្រាប់​រដូវភ្លៀង​ត្រជាក់​នោះ​គឺ​ ​ប្រភេទ​អាហារ​បំពង​ក្តៅ​ៗ​ ​ដូចជា​ ​ភ្លៅ​មាន់​បំពង​ ​ឬ​ ​ដំឡូងបារាំង​បំពង​ ​ជាដើម​។​ ​ប៉ុន្តែ​តាមការពិត​ទៅ​ ​លោកអ្នក​ត្រូវតែ​ចៀសវាង​អាហារ​ប្រភេទ​នោះ​នៅ​រដូវភ្លៀង​ដើម្បី​សុខភាព​របស់​លោកអ្នក​ ​ដោយសារតែ​អាហារ​ទាំងនោះ​សម្បូរ​ជាតិ​កូ​ឡេ​ស្តឺ​រ៉​ល (c​hole​s​t​e​ro​l​) ​ហើយ​ពិបាក​រំលាយ​ក្នុង​ប្រព័ន្ធ​រំលាយអាហារ​នៅ​ក្នុង​អាកាសធាតុ​ត្រជាក់​សម្បូរ​សំណើម​។​ ​ប្រសិនបើ​លោកអ្នក​បរិភោគ​សាច់​ត្រី​ដែល​មនុស្ស​គ្រប់រូប​ចាត់ទុកថា​ជា​សាច់​ល្អ​​​ជាងគេ​សម្រាប់​សុខភាព​នោះ​ ​ក៏​លោកអ្នក​នៅតែ​គួរតែ​បរិភោគ​សាច់​ត្រី​ស្រស់​ៗ​ ​ដូចជា​ ​ត្រី​ស្ងោរ​ ​ឬ​ ​ចំហុយ​ ​ប្រសើរ​ជាង​ត្រី​បំពង​ ​ឬ​ ​ចៀន​។​

៣​. ​ទទួលទាន​ស៊ុប​ក្តៅ​ៗ​
            ​ការ​ទទួលទាន​ស៊ុប​ក្តៅ​ៗ​ត្រឹមតែ​មួយ​កូនចាន​ពិតជា​មាន​ប្រសិទ្ធ​ភាព​យ៉ាង​ប្រសើរ​សម្រាប់​សុខភាព​ក្នុង​រដូវវស្សា​បែប​នេះ​ណាស់​ ​ជាពិសេស​សម្រាប់​ព្យាបាល​ជំងឺ​គ្រុនក្តៅ​ ​និង​ ​ជំងឺ​គ្រុនផ្តាសាយ​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​វា​មាន​តួនាទី​ជួយ​កាត់បន្ថយ​អាការ​តឹងច្រមុះ​តាមរយៈ​ការ​បង្កើន​ក​ម្តៅ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ដង្ហើម​។​ ​វា​ជួយ​ពង្រឹង​កំហាប់​អង្គធាតុ​រាវ​ក្នុង​រាងកាយ​ (​ឧ​ទា​ ​ទឹកមាត់​) ​និង​ជួយ​ប្រឆាំង​បាក់តេរី​ ​និង​ ​វី​រុ​ស​ចេញពី​ប្រព័ន្ធ​រាង​ ​កាយ​។​ ​ដើម្បី​បង្កើន​រសជាតិ​ស៊ុប​ក្តៅ​ៗ​ឲ្យ​កាន់តែ​មានឱជារស​ទ្វេ​ដង​ ​លោកអ្នក​អាច​បន្ថែម​ខ្ញី​ ​និង​ ​ខ្ទឹមស​ចូល​ទៅ​ក្នុង​ទឹកស៊ុប​នោះ​ ​ហើយ​ពួកវា​ថែមទាំង​អាច​ជំរុញ​ដំណើរការ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​រាងកាយ​យ៉ាង​ពូកែ​ទៀត​ផង​។​ ​ទន្ទឹម​នឹង​នេះ​ ​លោកអ្នក​ក៏​អាច​បន្ថែម​ប្រភេទ​បន្លែ​ចម្រុះ​ ​និង​ ​សាច់​សត្វ​ ​ដូចជា​ ​សត្វ​មាន់​ ​តាម​ចំណង់ចំណូលចិត្ត​រៀងៗខ្លួន​។​

៤​. ​ទទួលទានទឹក​ក្តៅ​ដាំ​ពុះ​
            ​ការ​ទទួលទានទឹក​ក្តៅ​ជា​ប្រការ​ដែល​ត្រូវ​បាន​ណែនាំ​ចាំបាច់​បំផុត​សម្រាប់​រដូវភ្លៀង​ ​ឬ​ ​រដូវ​មូសុង​ ​ជា​រៀងរាល់​ឆ្នាំ​។​ ​ការ​ដាំទឹកឲ្យពុះ​ល្អ​ជួយ​សម្លាប់​ពពួក​បាក់តេរី​បង្ក​គ្រោះថ្នាក់​ចំពោះ​សុខភាព​ដែល​មាននៅ​ក្នុង​ទឹក​ ​ព្រមទាំង​ជួយ​កាត់បន្ថយ​អត្រា​ជំងឺឆ្លង​ដោយ​ទឹក​ដែល​ងាយ​នឹង​កើតមាន​នៅ​ក្នុង​រដូវភ្លៀង​ធ្លាក់​បែប​នេះ​។​ ​លោកអ្នក​ក៏​អាច​បន្ថែម​សារធាតុ​ក្ល​រ​ចូល​ទៅ​ក្នុង​ទឹក​ដើម្បី​លុប​បំបាត់​ពពួក​មីក្រូ​សរីរាង្គ​ ​និង​ ​ភាព​កខ្វក់​ផ្សេងៗ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ទម្លាប់​ក្នុង​ការ​ទទួលទានទឹក​ដាំ​ពុះ​មិន​ត្រឹមតែ​ជួយ​ក​ម្ចាត់​បាក់តេរី​នៅ​ក្នុង​ទឹក​នោះ​ទេ​ ​ប៉ុន្តែ​វា​ថែមទាំង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀត​ដល់​សុខភាព​របស់​លោកអ្នក​ ​ជាអាទិ៍​រួម​មាន​ ​ការ​ ​បណ្តេញ​ជាតិពុល​ចេញពី​រាងកាយ​ ​និង​ ​ការ​ពង្រឹង​ជំនួយ​ប្រព័ន្ធ​រំលាយអាហារ​។​

៥​. ​ថែទាំ​អនាម័យ​បរិស្ថាន​ជុំវិញ​ខ្លួន​
            ​ការ​ថែរក្សា​អនាម័យ​នៅក្នុងផ្ទះ​របស់​លោកអ្នក​ឲ្យបាន​ស្អាត​ជាប្រចាំ​ ​និង​ ​ក​ម្ចាត់​សត្វល្អិត​គ្រប់​ប្រភេទ​ ​ជា​រឿង​ដែល​យើង​ទាំងអស់គ្នា​ត្រូវតែ​យកចិត្តទុកដាក់​ខក​ខានមិនបាន​។​ ​តាមរយៈ​នេះ​ ​លោកអ្នក​គប្បី​ផ្លាស់​ ​ប្តូរ​ក​ម្រា​ល​ពូក​ ​និង​ ​ស្រោមខ្នើយ​ឲ្យបាន​ញឹកញាប់​តាមដែល​អាច​ធ្វើ​បាន​។​ ​ដាក់​ស្រោមខ្នើយ​ឲ្យបាន​ស្អាត​ ​បាត​ត្រឹមត្រូវ​ដើម្បី​បង្ការ​ក្លិន​ផ្អួរ​មិន​ល្អ​ដែល​បណ្តាលមកពី​សំណើម​ ​និង​ ​បាញ់សម្លាប់​មេរោគ​ដែល​តោង​ជាប់​នៅ​លើ​គ្រឿង​សង្ហារិម​តូច​ធំ​ទាំងអស់​។​ ​ម្យ៉ាង​វិញទៀត​ ​លោកអ្នក​ក៏​ត្រូវតែ​លុបបំបាត់​រាល់​ថ្លុក​ទឹកដក់​ភក់​ជ្រាំ​នៅ​ក្រោម​ផ្ទះ​ ​និង​ ​នៅ​ជុំវិញ​ផ្ទះ​របស់​លោកអ្នក​ ​ដោយហេតុថា​ ​ថ្លុក​ទឹក​កខ្វក់​ទាំងនោះ​ហើយ​ជា​ជម្រក​មូស​ខ្លា​ ​មូស​ដែកគោល​ ​និង​ ​បាក់តេរី​គ្រោះថ្នាក់​ដែល​អាចប​ង្ក​ជា​ជំងឺ​ជាច្រើន​ប្រភេទ​៕​


SUGGESTIONS