×

​តើ​អាហារសម្រន់​ ​បង្អែម​ ​និង​ ​ភេសជ្ជៈ​អ្វីខ្លះ​ដែល​អាច​ត្រៀម​ជប់លៀង​លក្ខណៈ​គ្រួសារ​បាន​?

TRAVEL & LIVING a month ago
 
 

           ​ពិធីជប់លៀង​ទោះបី​តូច​ឬ​ធំ​ក្តី​សុទ្ធ​សឹង​ជា​បន្ទុក​សម្រាប់​ក្រុម​គ្រួសារ​នីមួយៗ​ដែល​ជា​ម្ចាស់ផ្ទះ​ ​ព្រោះ​ម្ចាស់ផ្ទះ​ជា​អ្នកចាត់ចែង​រៀបចំ​ផ្ទះសម្បែង​ ​ច​ម្អិ​ន​ម្ហូបអាហារ​ ​ចំណី​នំនែក​ ​និង​ ​ភេសជ្ជៈ​ផ្សេងៗ​សម្រាប់​ទទួល​ភ្ញៀវ​។​ ​គ្រួសារ​មួយ​ចំនួន​សម្រេច​ចិត្ត​រៀបចំ​ពិធីជប់លៀង​នៅ​តាម​ភោជនីយដ្ឋាន​ឬ​ ​រមណីយដ្ឋាន​នានា​នៅក្រៅផ្ទះ​ព្រោះ​មិន​ចង់​រវល់​ច្រើន​ ​ប៉ុន្តែ​ពេលខ្លះ​ ​អាហារ​ជប់លៀង​នៅក្រៅផ្ទះ​មិន​ប្រាកដ​ថា​មាន​តម្លៃថោក​សមរម្យ​ ​មាន​សុវត្ថិភាព​ ​និង​ ​រសជាតិ​ឈ្ងុយឆ្ងាញ់​ដូចដែល​លោកអ្នក​ចង់បាន​នោះ​ទេ​។​ ​ប្រជាជន​ជាច្រើន​នៅ​ក្នុង​ ​បណ្តា​ប្រទេស​អាស៊ី​យើង​នៅតែ​និយម​ជប់លៀង​លក្ខណៈ​គ្រួសារ​នៅផ្ទះ​ជាដរាប​។​ ​តើ​អាហារសម្រន់​ ​បង្អែម​ ​និង​ភេសជ្ជៈ​អ្វីខ្លះ​ដែល​អាច​ត្រៀម​សម្រាប់​ជប់លៀង​លក្ខណៈ​គ្រួសារ​?

​១​. ​ចាហួយខ្ទិះ​ស្លឹក​តើយ​

            ​គេ​ក​ម្រ​ជ្រើសរើស​ទទួលទាន​ចាហួយ​នៅ​តាម​ហាង​ណាស់​ ​ព្រោះ​បង្អែម​មួយ​មុខ​នេះ​ស្រួល​ធ្វើ​ឆាប់រហ័ស​ ​និង​ ​មិន​ត្រូវ​ចំណាយ​ថ្លៃ​ដើម​ទិញ​គ្រឿងផ្សំ​ច្រើន​ឡើយ​។​ ​ដូចនេះ​ហើយ​ ​ទើប​វា​ក្លាយ​ជា​បង្អែម​ប្រពៃណី​ដែល​ប្រជាជន​យើង​និយម​ធ្វើ​សម្រាប់​កម្មវិធី​ជប់លៀង​ ​ឬ​ ​បុណ្យទាន​តូច​ៗ​នៅ​តាម​ផ្ទះ​ ​ដោយ​រៀបចំ​ចាក់​ជា​ ​ថាស​តូច​ឬ​ធំ​ទៅតាម​តម្រូវ​ការ​ជាក់ស្តែង​។​ ​ជួនកាល​ ​គេ​អាច​រៀប​ចាក់​ដាក់​ក្នុង​ពុម្ព​កែវ​ជ័រ​ ​ឬ​ ​កូនចាន​ជ័រ​ក៏បាន​ដែរ​។​ ​គ្រឿងផ្សំ​សំខាន់​ៗ​របស់​ចាហួយខ្ទិះ​ស្លឹក​តើយ​ ​រួម​មាន​ ​ម្សៅ​ចាហួយ​២​ស្លាបព្រា​បាយ​ ​ស្ករស​ ​៤​ស្លាបព្រា​បាយ​ ​អំបិល​មួយ​ចឹប​ ​ទឹក​ស្លឹក​តយ​ ​កន្លះ​កូនចាន​ ​និង​ ​ទឹក​ ​៣​០​០​ ​មី​ល្លី​លីត្រ​។​ ​ចំពោះ​វិធី​ធ្វើ​ ​ដំបូង​ត្រូវ​ចាក់ទឹក​ចូល​ទៅ​ក្នុង​ឆ្នាំង​មួយ​។​ ​បន្ទាប់មក​ ​ចាក់​អំបិល​ ​ស្ករ​ ​នឹង​ ​ទឹក​ស្លឹក​តើយ​ ​ព្រមទាំង​ចាហួយ​ចូល​រួច​កូរ​ឲ្យ​សព្វ​សឹម​យកទៅ​ដាំ​ឲ្យ​ពុះ​។​ ​បន្ទាប់មក​ទៀត​ ​ត្រូវ​ចាក់​ចូលក្នុង​ថាស​ឬ​ពុម្ព​ ​ហើយ​រង់ចាំ​ឲ្យ​ត្រជាក់​បន្តិច​ ​ទើប​ចាក់​ខ្ទិះដូង​ដំបូង​ចូល​ទៅ​ក្នុង​ឆ្នាំង​ ​រួច​បន្ថែម​ម្សៅ​ចាហួយ​ដែល​នៅសល់​ចូល​កូរ​ឲ្យ​សព្វ​ដាក់​ដាំ​ឲ្យ​ពុះ​។​ ​នៅពេលដែល​ចាហួយ​រឹង​មុខ​លើ​ ​ចាក់​ខ្ទិះ​ចូល​រង់ចាំ​ឲ្យ​ត្រជាក់​រឹង​ជាការស្រេច​។​ ​អ្នក​អាច​អប់​ផ្កា​ម្លិះ​ដើម្បីឲ្យ​មាន​ក្លិន​កាន់តែ​ក្រអូបឈ្ងប់​។​

​២​. ​ណែម​ឆៅ​ ​ឬ​ គួ​ង​

            ​​ណែម​ឆៅ​ ​ឬ​ គួ​ង​ជា​អាហារសម្រន់​មួយ​ប្រភេទ​ដែល​ប្រជាជន​ខ្មែរ​ ​និង​ ​វៀតណាម​ ​និយម​ធ្វើ​ទទួលទាន​ជួបជុំ​គ្រួសារ​នៅ​ពេល​មាន​កម្មវិធី​ម្តងៗ​។​ ​ពេលខ្លះ​ ​គេ​អាច​ទទួលទាន​វា​ជំនួស​បាយ​ពេលថ្ងៃត្រង់​ ​ឬ​ ​ពេលល្ងាច​ក៏មាន​ ​ព្រោះ​ណែម​ឆៅ​ជ្រលក់​ទឹកត្រី​ផ្អែម​ចំនួន​បី​ឬ​បួន​ល្មម​ធ្វើឲ្យ​ក្រពះ​យើង​ឆ្អែត​បាន​ ​ដោយសារ​វា​មាន​ជាតិ​សាច់​និង​បន្លែ​ចម្រុះ​គ្រប់គ្រាន់​។​ ​គ្រឿងផ្សំ​សំខាន់​ៗ​ ​រួម​មាន​ ​សំបក​ណែម​ ​សាច់ជ្រូក​បី​ជាន់​ ​៥​០​០​ក្រាម​ (​ស្ងោរ​ឆ្អិន​ហាន់​បន្ទះ​ស្តើង​ៗ​) ​នំបញ្ចុក​ ​៥​០​០​ក្រាម​ ​បង្គា​ ​៤​០​០​ក្រាម​ (​បកសំបក​ស្រុស​ឲ្យ​ឆ្អិន​) ​សា​ឡា​ដ​ ​១​៤​០​ក្រាម​ជីរ​គ្រប់មុខ​ ​សណ្តែកបណ្តុះ​ ​១​៥​០​ក្រាម​ ​និង​ ​ត្រសក់​ចំណិត​ ​២​ផ្លែ​។​ ​ដំបូង​យក​សំបក​ណែម​មក​ដាក់​លា​ ​រួច​យក​សា​ឡា​ដ​, ​នំបញ្ចុក​, ​ជីរ​ ​សណ្តែកបណ្តុះ​, ​ត្រសក់​, ​បង្គា​ ​និង​ ​សាច់ជ្រូក​ ​១​មុខ​បន្តិច​ ​ឬ​តាមដែល​ចូលចិត្ត​ដាក់​នៅ​ចំហៀង​ខាងមុខ​។​ ​ចាប់ផ្តើម​មូរ​វា​ឱ្យ​ទៅជា​រាង​មូល​ ​មូរ​ម្តង​មួយៗ​រហូត​ទាល់តែ​អស់​។​ ​អ្នក​អាច​​​យក​វា​ទៅ​ញ៉ាំ​ផ្ទាប់​ជាមួយនឹង​ទឹកត្រី​ផ្អែម​។​ ​នៅ​ពេល​ញ៉ាំ ​ត្រូវ​រោយ​សណ្តែកដី​ចូល​ទៅ​ក្នុង​ទឹកត្រី​ផ្អែម​ជាការស្រេច​។​

៣​. ​នំ​ប៉័​ង​ខ្ទិះ​

            ​​នំ​ប៉័​ង​ខ្ទិះ​ជា​បង្អែម​ម្យ៉ាង​ដែល​ប្រជាជន​នៅ​ទីក្រុង​និយម​ធ្វើ​ក្នុង​កម្មវិធី​ជប់លៀង​គ្រួសារ​​​ដែល​មាន​ក្មេងៗ​ចូលរួម​ច្រើន​ ​ជាពិសេស​កាលពី​ទសវត្សរ៍​ទី​៩​០​ ​ព្រោះ​ខ្ទិះដូង​ខាប់​ល្មួត​មាន​រសជាតិ​ផ្អែម​ធ្វើឲ្យ​ក្មេងៗ​ចូលចិត្ត​ ​ត្រូវនឹង​នំ​ប៉័​ង​ក្តៅ​ៗ​ឈ្ងុយ​ៗ​ដែល​ទិញ​ពី​ហាង​ ​អម​ដោយ​ក្លិន​ស្លឹកខ្ទឹម​មួយៗ​រឹត​តែ​គួរឲ្យ​ចង់​ទទួលទាន​ទ្វេ​ដង​។​ ​គ្រឿងផ្សំ​សំខាន់​ៗ​ ​រួម​មាន​ ​នំ​ប៉័​ង​ (​ចិត​ចំណិត​បញ្ឆិត​ៗ​) ​ខ្ទិះដូង​ ​២​៤​០​មី​ល្លី​លីត្រ​ ​ស្ករស​ ​២​ស្លាបព្រា​បាយ​ ​អំបិល​ ​១​ស្លាបព្រា​កាហ្វេ​ ​ម្សៅ​មី​ ​១​ស្លាបព្រា​កាហ្វេ​កន្លះ​ (​លាយ​ទឹក​ ​១​ស្លាបព្រា​បាយ​) ​និង​ ​ស្លឹកខ្ទឹម​ហាន់​ ​២​ស្លាបព្រា​ ​បាយ​។​ ​ចំពោះ​វិធី​ធ្វើ​ ​ដំបូង​យក​ខ្ទិះដូង​ដាក់​ចូល​ទៅ​ក្នុង​ឆ្នាំង​ដាំ​ឲ្យ​ពុះ​។​ ​បន្ទាប់មក​ ​បន្ថែម​ ​ស្ករស​ ​អំបិល​ ​និង​ទឹក​ម្សៅ​មី​។​ ​បន្ទាប់មក​ទៀត​ ​កូរ​វា​ចូលគ្នា​ឲ្យ​ពុះ​ទុកឲ្យ​រាង​យូរ​បន្តិច​ ​ដាក់​ស្លឹកខ្ទឹម​ចូល​កូរ​ម្តងទៀត​ ​ទើប​អាច​​​យកមក​ញាំ​ជាមួយ​នំ​ប៉័​ង​បាន​។​

៤​. ​នំអំបែង​

​​​         ​នំអំបែង​ជា​នំ​ដែល​មាន​ប្រជាប្រិយភាព​ល្បីល្បាញ​ពី​ជំនាន់​បុរាណ​ដែល​ខ្មែរ​ចំណាំ​ធ្វើ​ហូប​ជុំគ្នា​តាម​ភូមិ​ស្រុក​នៅ​ជនបទ​ស្រដៀង​​នឹង​នំគ្រក់​ដែរ​។​ ​ឯ​របៀប​ផ្សំ​ម្សៅ​សម្រាប់​ធ្វើ​នំអំបែង​ ​គឺ​ដូចគ្នានឹង​របៀប​ធ្វើ​នំគ្រក់​សុទ្ធសាធ​តែម្តង​ ​គ្រាន់តែ​ថា​គេ​ចាក់​នំ​ក្នុង​ខ្ទះ​ជា​បន្ទះ​ធំ​ៗ​ ​មិន​ចាក់​ក្នុង​រន្ធ​អំបែង​តូច​ៗ​ដូច​នំគ្រក់​ឡើយ​។​ ​គ្រឿងផ្សំ​សំខាន់​ៗ​រួម​មាន​ ​ម្សៅ​អង្ករខ្សាយ​ ​១​កំប៉ុង​ ​ពងមាន់​ ​៣​គ្រាប់​ ​ខ្ទិះដូង​ ​១​កំប៉ុង​ ​ទឹក​ ​២​កំប៉ុង​ ​អំបិល​ ​កន្លះ​ស្លាបព្រា​កាហ្វេ​ ​និង​ ​ស្លឹកខ្ទឹម​ ​១​ក្តាប់​ ( ​ជួន​គេ​ដាក់​រមៀត​កិន​ជាមួយ​ម្សៅ​ ​ដើម្បី​ចេញពណ៌​លឿង​)​។​ ​នៅ​ពេល​គេ​ចាក់​នំ​ ​គេ​ច្រើន​ដាក់​ស្នូល​ជា​សាច់ជ្រូក​ចិញ្រ្ចាំ ​ឬ​ ​សាច់​បង្គា​លីង​ ​។​ ​គេ​និយម​ទទួលទាន​នំ​នេះ​ផ្ទាប់​ជាមួយ​បន្លែស្រស់​ ​ដូចជា​ ​សាលាដ​ ​ត្រសក់​ ​ជីរ​គ្រប់មុខ​ ​ស្លឹក​ចាព្លូ​ ​ត្រួយ​កន្ទួត​ ​និង​ ​ត្រួយ​ម្កាក់​។​ ​ចំពោះ​ទឹកត្រី​ផ្អែម​សម្រាប់​ជ្រលក់​ ​ត្រូវ​ច​ម្អិ​ន​ខ្ទិះ​ដើម​លាយ​នឹង​ស្លឹកខ្ទឹម​ ​ហើយ​ច្រូច​ចូលក្នុង​ទឹកត្រី​មុន​ជ្រលក់​នំ​ទទួលទាន​។​

​៥​. ​ភេសជ្ជៈ​ទឹក​សំរង​

          ​ផ្លែ​សំរង​ជាគ្រាប់​រុក្ខជាតិ​ដែល​អាច​​​យកមក​ធ្វើ​ ​ជា​អាហារ​ឬ​ភេសជ្ជៈ​សម្រាប់​បរិភោគ​។​ ​វា​មាន​គុណសម្បត្តិ​ ​ជួយ​ថែរក្សា​អ្នក​ពី​ជំងឺ​ ​និង​ ​ជា​អាហារ​បំប៉ន​ផង​ដែរ​។​ ​នៅ​ក្នុង​សង្គម​ខ្មែរ​ ​ប្រជាជន​និយម​ទិញ​គ្រាប់​សំរង​ពី​ផ្សារ​មក​ត្រាំ​លាយ​នឹង​ជ័រ​គ​ ​និង​ ​គ្រាប់​ជី​ ​ដាក់​ក្នុង​ចានដែក​ត្រាំទឹក​កក​ឲ្យ​ត្រជាក់ស្រេប​ ​ដួស​ដាក់​កែវ​ចែក​គ្នា​ទទួលទាន​។​ ​ចំពោះ​វិធី​ធ្វើ​ ​យក​ផ្លែ​សំរង​ ​៣​០​ ​គ្រាប់​ ​លាង​ទឹក​ឲ្យ​ស្អាត​រួច​ដាក់​ត្រាំ​ចោល​ពី​៤​-​៥​ ​ម៉ោង​។​ ​ពេល​សំរង​រីក​បេះ​យក​សាច់​ដែល​រីក​ទន់​ដូច​ចាហួយ​ ​និង​កៀប​រើស​យក​សរសៃ​រឹងៗ​ចេញ​ឲ្យ​ស្អាត​ដាក់​កន្ត្រង​លាង​ទឹក​ទាល់​ថ្លា​ ​ទើប​យក​សាច់​សំរង​ទៅ​ដាក់​ក្នុង​ឆ្នាំង​។​ ​បន្ទាប់មក​ ​ដាក់​ទឹក​ដាំ​ ​ទាល់តែ​តែ​សាច់​សំរង​ឡើង​ថ្លា​ ​រួច​ដាក់​ស្ករ​ចូល​តាម​ចំណង់ចំណូលចិត្ត​។​

​Article​ ​by​ SR​IN​ ​SO​K​MEAN


SUGGESTIONS