ការដែលមានសម្រស់ស្រស់ស្អាតអាចធ្វើឲ្យអ្នកក្លាយទៅជាមនុស្សកាន់តែមានទំនុកចិត្តនិងមានភាពទាក់ទាញខ្លាំង។ សុខភាពនៃស្បែកមានសារៈសំខាន់មិនចាញ់ផ្នែកផ្សេងៗនៃសារពាង្គកាយឡើយប៉ុន្តែមិត្តអ្នកអានប្រហែលជាមិនបានដឹងទេថាមានកត្តាជាច្រើនក្នុងការរស់នៅប្រចាំថ្ងៃ ដែលអាចផ្តល់ផលប៉ះពាល់ដល់សុខភាពស្បែកបាន។ ខាងក្រោមនេះSOVRINនឹងលើកយក៧ចំនុចសំខាន់ៗដែលមិត្តនារីៗតែងមើលរំលងហើយមិនបានយកចិត្តទុកដាក់ចំពោះចំណុចខាងក្រោមនេះ៖
1. ស្ត្រៃយ៏បាញ់សក់ត្រូវបានប្រើប្រាស់ក្នុងការធ្វើម៉ូដសក់ផ្សេងៗ ដើម្បីឱ្យម៉ូដសក់មើលទៅកាន់តែមានភាពទាក់ទាញ។ ប៉ុន្តែសារធាតុគីមីដែលមាននៅក្នុងស្ត្រៃយ៏បាញ់សក់ទាំងនោះបានផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងទៅលើស្បែកមុខរបស់អ្នក។ ដូចនេះហើយនៅពេលដែលអ្នកប្រើប្រាស់ស្ត្រៃយ៏បាញ់សក់ទាំងនោះគួរតែមានការប្រុងប្រយត្ន័បន្តិច ដូចជាត្រូវមានអ្វីមកបាំងមុខ និងភ្នែកឱ្យបានល្អជាពិសេសក្នុងអំឡុងពេលហាត់ប្រាណអ្នកគួរចេះប្រើកូនកន្សែងសម្រាប់ចងក្បាល ដើម្បីការពារមិនឱ្យស្រក់ញើសដែលលាយឡំជាមួយនឹងសារធាតុគីមីនៅក្នុងស្ព្រៃយ៏បាញ់សក់មកលើផ្ទៃមុខរបស់អ្នកនៅពេលបែកញើស។
2. Chlorine ជាសារធាតុដែលប្រើសម្រាប់រក្សាអនាម័យក្នុងអាងហែលទឹកពីបាក់តេរីផ្សេងៗ ប៉ុន្តែវាក៏ផ្តល់ផលអាក្រក់សម្រាប់ស្បែករបស់អ្នកផងដែរ។ ជាតិកាត់នៃសារធាតុនេះធ្វើឱ្យស្បែករបស់អ្នកឡើងស្ងួតរបកនិងបង្អាក់ដំណើរការនៃmelanin។ អ្វីដែលអ្នកគួរធ្វើនោះគឺគួរសំអាតខ្លួនឱ្យបានស្អាតល្អបន្ទាប់ពីហែលទឹករួច។
3. ជាតិកាហ្វេអ៊ីនគឺជាសារធាតុគីមីសកម្មដែលជួយឱ្យស្មារតីអ្នករឹងមាំ ប៉ុន្តែវាក៏ធ្វើឱ្យស្បែកអ្នកស្ងួតនិងបង្កឱ្យមានស្នាមជ្រួញផងដែរ។ អ្នកគួរតែទទួលទានទឹកឱ្យបានច្រើនរាល់ពេលដែលផឹកកាហ្វេដើម្បីសមាមាត្រជាតិជាតិទឹកនៅក្នុងស្បែក។
4. អ្នកអាចនឹងមិនចាប់អារម្មណ៏ទេថាដងវ៉ែនតាដែលលោកអ្នកប្រើប្រាស់ប្រចាំថ្ងៃអាចផ្ទុកសារធាតុបាក់តេរីជាច្រើន ដែលអាចធ្វើឱ្យស្បែករបស់អ្នកប្រតិកម្មបានយ៉ាងងាយ។ ការសម្អាតវ៉ែនតាឱ្យបានរៀងរាល់ថ្ងៃគឺជាជម្រើសដ៏ល្អបំផុតក្នុងការរក្សាស្បែកមុខរបស់អ្នក។
5. ស្រោមខ្នើយគឺជាប្រជុំនៃកោសិកាស្បែកដែលងាប់ហើយជ្រុះអំឡុងពេលដែលយើងកំពុងគេងនាំឱ្យមានការបង្កើតបាក់តេរី និងជាតិពុលផ្សេងៗ ដែលអាចបណ្តាលឱ្យកើតមុនឡើងរោលកន្ទួលៗលើផ្ទៃមុខផងដែរ។ អ្នកគួរផ្លាស់ប្តូរស្រោមខ្នើយឱ្យបានទៀងទាត់ហើយធ្វើកសតបោកគក់សម្អាតដោយប្រើថ្នាំសម្លាប់មេរោគប្រសិនបើអាច។
6. ការខាត់ស្បែកមុខយូរៗម្តងគឺល្អសម្រាប់សម្រស់ផ្ទៃមុខរបស់អ្នកព្រោះវាជួយសម្អាតកោសិកាដែលងាប់និងស្ងួតហើយធ្វើឱ្យផ្ទៃមុខរបស់អ្នកភ្លឺល្អ។ យ៉ាងណាមិញការខាត់ស្បែកមុខញឹកញាប់លើសពីការចាំបាច់នឹងធ្វើឱ្យផ្ទៃមុខអ្នកបាត់បង់ជាតិខ្លាញ់ពីធម្មជាតិដែលសំខាន់ចំពោះស្បែកនិងធ្វើឱ្យផ្ទៃមុខប្រែទៅជាស្រអាប់។
7. ការហាត់ប្រាណដោយចូលបន្ទប់សោណាដើម្បីបញ្ចេញជាតិញើសគឺល្អសម្រាប់ការសំអាតរាងកាយរបស់អ្នកពីជាតិពុល។ ទន្ទឹមនឹងនេះផងដែរកំដៅយ៉ាងលើសលប់ដែលមាននៅក្នុងបន្ទប់សោណានោះក៏អាចបំផ្លាញសារធាតុ Collagen ក្នុងរាងកាយដែលនឹងបណ្តាលឲ្យស្បែកមានសភាពយាធ្លាក់មិនតឹងណែនផងដែរ៕
Article by SOVRIN