×

ទម្លាប់​អាក្រក់​៧​យ៉ាង​ដែល​បំផ្លាញ​សម្រស់​របស់​អ្នក​

TRAVEL & LIVING 4 years ago
 
 

            ​ការដែល​មាន​សម្រស់​ស្រស់​ស្អាត​អាច​ធ្វើឲ្យ​អ្នក​ក្លាយទៅជា​មនុស្ស​កាន់តែ​មានទំនុក​ចិត្ត​និង​មាន​ភាព​ទាក់ទាញ​ខ្លាំង​។​ ​សុខភាព​នៃ​ស្បែក​មាន​សារៈសំខាន់​មិនចាញ់​ផ្នែក​ផ្សេងៗ​នៃ​សារពាង្គ​កាយ​ឡើយ​ប៉ុន្តែ​មិត្ត​អ្នកអាន​ប្រហែលជា​មិនបាន​ដឹង​ទេ​ថា​មាន​កត្តា​ជាច្រើន​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ ​ដែល​អាច​ផ្តល់​ផល​ប៉ះពាល់​ដល់​សុខភាព​ស្បែក​បាន​។​ ​ខាងក្រោម​នេះ​SO​V​R​IN​នឹង​លើកយក​៧​ចំ​នុ​ច​សំខាន់​ៗ​ដែល​មិត្ត​នារី​ៗ​តែង​មើល​រំលង​ហើយ​មិនបាន​យកចិត្តទុកដាក់​ចំពោះ​ចំណុច​ខាងក្រោម​នេះ​៖​

            ​1. ស្ត្រៃយ៏​បាញ់​សក់​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ម៉ូដ​សក់​ផ្សេងៗ​ ​ដើម្បី​ឱ្យ​ម៉ូដ​សក់​មើល​ទៅកាន់​តែ​មាន​ភាព​ទាក់ទាញ​។​ ​ប៉ុន្តែ​សារធាតុ​គីមី​ដែល​មាននៅ​ក្នុង​ស្ត្រៃយ៏​បាញ់​សក់​ទាំងនោះ​បាន​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅលើ​ស្បែក​មុខ​របស់​អ្នក​។​ ​ដូចនេះ​ហើយ​នៅពេលដែល​អ្នកប្រើប្រាស់​ស្ត្រៃយ៏​បាញ់​សក់​ទាំងនោះ​គួរតែ​មានការ​ប្រុង​ប្រ​យ​ត្ន័​បន្តិច​ ​ដូចជា​ត្រូវ​មាន​អ្វី​មក​បាំងមុខ​ ​និង​ភ្នែក​ឱ្យ​បាន​ល្អ​ជាពិសេស​ក្នុង​អំឡុង​ពេល​ហាត់ប្រាណ​អ្នក​គួរ​ចេះ​ប្រើ​កូនកន្សែង​សម្រាប់​ចង​ក្បាល​ ​ដើម្បី​ការពារ​មិន​ឱ្យ​ស្រក់​ញើស​ដែល​លាយឡំ​ជាមួយនឹង​សារធាតុ​គីមី​នៅ​ក្នុង​ស្ព្រៃយ៏​បាញ់​សក់​មក​លើ​ផ្ទៃមុខ​របស់​អ្នក​នៅ​ពេល​បែកញើស​។​

            ​2. ​Chlorine​ ​ជា​សារធាតុ​ដែល​ប្រើ​សម្រាប់​រក្សា​អនាម័យ​ក្នុង​អាងហែលទឹក​ពី​បាក់តេរី​ផ្សេងៗ​ ​ប៉ុន្តែ​វាក៏​ផ្តល់​ផល​អាក្រក់​សម្រាប់​ស្បែក​របស់​អ្នកផង​ដែរ​។​ ​ជាតិ​កាត់​នៃ​សារធាតុ​នេះ​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ឡើង​ស្ងួត​របក​និង​បង្អាក់​ដំណើរការ​នៃ​me​l​an​in​។​ ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​នោះ​គឺ​គួរ​សំអាតខ្លួន​ឱ្យ​បាន​ស្អាត​ល្អ​បន្ទាប់ពី​ហែលទឹក​រួច​។​

            ​3. ​ជាតិ​កាហ្វេ​អ៊ី​ន​គឺជា​សារធាតុ​គីមី​សកម្ម​ដែល​ជួយ​ឱ្យ​ស្មារតី​អ្នក​រឹង​មាំ​ ​ប៉ុន្តែ​វាក៏​ធ្វើ​ឱ្យ​ស្បែក​អ្នក​ស្ងួត​និង​បង្ក​ឱ្យ​មានស្នាម​ជ្រួញ​ផង​ដែរ​។​ ​អ្នក​គួរតែ​ទទួលទានទឹក​ឱ្យ​បាន​ច្រើន​រាល់​ពេល​ដែល​ផឹកកាហ្វេ​ដើម្បី​សមាមាត្រ​ជាតិ​ជាតិទឹក​នៅ​ក្នុង​ស្បែក​។​

            ​4. ​អ្នក​អាច​នឹង​មិន​ចាប់​អារ​ម្ម​ណ៏​ទេ​ថា​ដង​វ៉ែនតា​ដែល​លោក​អ្នកប្រើប្រាស់​ប្រចាំថ្ងៃ​អាច​ផ្ទុក​សារធាតុ​បាក់តេរី​ជាច្រើន​ ​ដែល​អាច​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ប្រតិកម្ម​បាន​យ៉ាង​ងាយ​។​ ​ការ​ស​ម្អា​ត​វ៉ែនតា​ឱ្យ​បាន​រៀងរាល់ថ្ងៃ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ក្នុង​ការ​រក្សា​ស្បែក​មុខ​របស់​អ្នក​។​

            ​5. ​ស្រោមខ្នើយ​គឺជា​ប្រជុំ​នៃ​កោសិកា​ស្បែក​ដែល​ងាប់ហើយ​ជ្រុះ​អំឡុង​ពេល​ដែល​យើង​កំពុង​គេង​នាំ​ឱ្យ​មានការ​បង្កើត​បាក់តេរី​ ​និង​​ជាតិពុល​ផ្សេងៗ​ ​ដែល​អាច​បណ្តាល​ឱ្យ​កើតមុន​ឡើង​រោល​កន្ទួល​ៗ​លើ​ផ្ទៃមុខ​ផង​ដែរ​។​ ​អ្នក​គួរ​ផ្លាស់ប្តូរ​ស្រោមខ្នើយ​ឱ្យ​បាន​ទៀងទាត់​ហើយ​ធ្វើ​ក​សត​បោក​គក់​ស​ម្អា​ត​ដោយ​ប្រើ​ថ្នាំ​សម្លាប់​មេរោគ​ប្រសិនបើ​អាច​។​

            ​6. ​ការ​ខាត់​ស្បែក​មុខ​យូរៗម្តង​គឺ​ល្អ​សម្រាប់​សម្រស់​ផ្ទៃមុខ​របស់​អ្នក​ព្រោះ​វា​ជួយ​ស​ម្អា​ត​កោសិកា​ដែល​ងាប់​និង​ស្ងួត​ហើយ​ធ្វើ​ឱ្យ​ផ្ទៃមុខ​របស់​អ្នក​ភ្លឺ​ល្អ​។​ ​យ៉ាងណាមិញ​ការ​ខាត់​ស្បែក​មុខ​ញឹកញាប់​លើស​ពី​ការចាំបាច់​នឹង​ធ្វើ​ឱ្យ​ផ្ទៃមុខ​អ្នក​បាត់បង់​ជាតិ​ខ្លាញ់​ពី​ធម្មជាតិ​ដែល​សំខាន់​ចំពោះ​ស្បែក​និង​ធ្វើ​ឱ្យ​ផ្ទៃមុខ​ប្រែ​ទៅជា​ស្រអាប់​។​

            ​7. ​ការ​ហាត់ប្រាណ​ដោយ​ចូល​បន្ទប់​សោ​ណា​ដើម្បី​បញ្ចេញ​ជាតិ​ញើស​គឺ​ល្អ​សម្រាប់​ការ​សំអាត​រាងកាយ​របស់​អ្នក​ពី​ជាតិពុល​។​ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​កំដៅ​យ៉ាង​លើសលប់​ដែល​មាន​នៅក្នុងបន្ទប់​សោ​ណា​នោះ​ក៏​អាច​បំផ្លាញ​សារធាតុ ​Collagen​ ក្នុង​រាងកាយ​ដែល​នឹង​បណ្តាលឲ្យ​ស្បែក​មាន​សភាព​យា​ធ្លាក់​មិន​តឹង​ណែន​ផង​ដែរ​៕​

Article by SOVRIN


SUGGESTIONS