×

«​ណា​តា​»​ ​បង្ហាញ​វត្តមាន​ជាថ្មី​នៃ​ប្លុក​ទួល​ទំពូង​ ​រួម​នឹង​ប្រូ​ម៉ូ​សិន​ដ៏​ច្រើន​បន្ថែម​ទៀត

NEWS 3 years ago
 
 

           ការ​ទន្ទឹម​រង់ចាំ​របស់​មិត្ត​ៗ​នារី​ ​និង​អ្នកគាំទ្រ​របស់​ ​«​ណា​តា​»​ ​កន្លងមក​ ​ពេលនេះ​បាន​មកដល់​​​ហើយ​! ​ម៉ាក​ស្បែកជើង​នារី​ដ៏​ពេញ​និយម​ ​«​ណា​តា​»​ ​ដែល​សម្បូរទៅដោយ​ម៉ូដ​ស្រស់​ស្អាត​ដែល​ជា​ទំនោរ​និយម​ដ៏​រស់រវើក​នោះ​ ​បាន​ចាប់​បើក​សម្ពោធ​ហាង​របស់​ខ្លួន​ជា​ផ្លូវការ​ ​នា​ព្រឹក​ថ្ងៃសុក្រ​ ​ទី​០​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​មាន​ទីតាំង​ស្ថិត​ក្នុង​ប្លុក​ទួល​ទំពូង​លើ​ផ្លូវ​១​៥​៥​ ​កែង​នឹង​ផ្លូវ​៤​៨​២​ ​រួម​ជាមួយនឹង​ការ​បញ្ចុះតម្លៃ​ពិសេស​នៃ​គ្រប់មុខ​ទំនិញ​ទាំងអស់​រហូត​ទៅដល់​ ​២​០​ភាគរយ​ ​និង​ការ​ថែម​ជូន​ដប​ទឹក​ដ៏​ស្រស់​ស្អាត​បន្ថែម​ទៀត​សម្រាប់​អតិថិជន​១​០​០​នាក់​ដំបូង​ផង​ដែរ​។​ ​ជាមួយគ្នា​នេះ​ ​អតិថិជន​ ​និង​អ្នកគាំទ្រ​ម៉ាក​ស្បែកជើង​នារី​ ​«​ណា​តា​»​ ​ទាំងអស់​កន្លងមក​ប្រាកដជា​ជ្រាប​ពី​គុណភាព​ដ៏​ល្អ​របស់​ម៉ាក​ស្បែកជើង​នេះ​ជាមិនខាន​ ​ពិសេស​ ​ម៉ូដ​ស្បែកជើង​ ​កាបូប​ ​និង​គ្រឿង​តុបតែង​លម្អ​កាយ​នានា​ពោរពេញ​ទៅ​ដោយ​ពណ៌​ចម្រុះ​ស្រស់បំព្រង​ដែល​កាន់តែ​បន្ថែម​ភាព​ជឿជាក់​សម្រាប់​មិត្ត​ៗ​នារី​គ្រប់​កាលៈទេសៈ​ដែល​មិត្ត​ៗ​នារី​ពុំគួរ​រំលង​ឡើយ​។​

          ​គួរ​ជម្រាប​ផង​ដែរ​ថា​ ​ម៉ាក​ស្បែកជើង​នារី​ ​«​ណា​តា​»​ ​អតីត​ស្ថិត​លើ​ផ្លូវ​ព្រះ​សី​ហ​នុ​បាន​ផ្លាស់ប្តូរ​ទីតាំង​ទៅកាន់​ប្លុក​ទួល​ទំពូង​លើ​ផ្លូវ​១​៥​៥​ ​កែង​នឹង​ផ្លូវ​៤​៨​២​ ​ហើយនឹង​បន្ត​ការ​បញ្ចុះតម្លៃ​២​០​ភាគរយ​ ​រយៈពេល​ចំនួន​៣​ថ្ងៃ​ ​សម្រាប់​តែ​ ​«​ណា​តា​ទួល​ទំពូង​»​ ​នេះ​ប៉ុណ្ណោះ​៕​

​Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS