បុរសគ្រប់រូបរមែងរស់រានមានជីវិតអាស្រ័យលើធាតុផ្សំធម្មជាតិជុំវិញខ្លួនរបស់យើង។ ទឹកអប់ទាំងនេះច្នៃប្រតិដ្ឋចេញពីលំនាំសមាសធាតុអរូបីប៉ុន្តែពោរពេញទៅដោយឥទ្ធិពលដ៏ខ្លាំងក្លាមិនអាចប្រកែកបាន
ធាតុភ្លើងៈ តំណាងកំណើតមនុស្សជាតិ ប្ញសគល់នៃបុព្វបុរស និង ជីវិតក្នុងក្តីស្រមៃ, បញ្ចេញថាមពលនៃអារម្មណ៍ ភាពពូកែសក្ត័សិទ្ធិ និង ការផ្លាស់ប្តូរទៅមុខ ស្តែងតាមរយៈការរួមបញ្ចូលសំយោគរវាងបែបអឺរ៉ុបនិងអាស៊ី (Neo-Oriental Accord) នៃទឹកអប់ប្រភេទ Bvlgari Man in Black។
ធាតុឈើ: ត្រូវបានរកឃើញនៅលើភពផែនដី ជាដើមឈើ ដែលជានិមិត្តរូបនៃភាពជាមូលដ្ឋានគ្រឹះរឹងមាំ សំដៅលើវត្តមានបុរសនៅក្នុងសង្គមបច្ចុប្បន្ននេះ។ កម្លាំងចលករនៃតុល្យភាពដ៏ប្រសើរនេះត្រូវបានពាំនាំ មកជូនលោកអ្នកដោយលក្ខណៈពិសេសចម្រាញ់ពីឈើតាមបែបថ្មីទាន់សម័យនៃទឹកអប់ Bvlgari Man ប្រភេទ Wood Essence។
ធាតុខ្យល់: ទឹកអប់ម៉ាក Bvlgari Man Glacial Essence ចូលខ្លួនមកបើកទំព័រថ្មីនៃប្រវត្តិសាស្រ្តនៃក្រុមហ៊ុនទឹកអប់ Bvlgari Man ។ គន្ធពិដោរថ្មីប្លែកសម្រិតសម្រាំងសម្រាប់បុរសបញ្ចេញនូវភាពស្រស់ស្រាយពោរពេញដោយតំណក់ទឹកប្រៀបបានទៅនឹងវិសាលភាពត្រជាក់ឥតគណនានៃប្រជុំភ្នំទឹកកក ឈានទៅរកអារម្មណ៍ជ្រាលជ្រៅដែលបានមកពីភាពទាក់ទាញចេញពីក្នុងខ្លួនលោកអ្នកពិតៗ៕
Advertising article