×

រីករាយ​ការ​បញ្ចុះ​តម្លៃ​គ្រប់​​ទំនិញ​​រហូត​​ទៅ​ដល់​​៧​០​​ភាគរយ​ពី​ ​«​ណា​តា​»​

NEWS 2 months ago

           «​ណា​តា​»​ ​តែង​នាំមក​នូវ​ប្រូ​ម៉ូ​សិន​ពិសេស​ៗ​ជាច្រើន​សម្រាប់​អតិថិជន​របស់​ខ្លួន​ពី​រដូវ​កាល​មួយ​ ​ទៅ​រដូវ​កាល​មួយ​ ​តួយ៉ាង​ ​មិន​ខុស​ពី​រាល់​លើក​នោះ​ទេ​ម៉ាក​ស្បែកជើង​នារី​ ​«​ណា​តា​»​ ​នៅតែ​ពាំ​នាំការ​បញ្ចុះតម្លៃ​ជាច្រើន​សន្ធឹកសន្ធាប់​សម្រាប់​មិត្ត​ៗ​នារី​គ្រប់រូប​ដែល​អាច​ជាវ​រាល់​ទំនិញ​គ្រប់​ប្រភេទ​តាម​តម្រូវ​ការ​ ​និង​ទទួល​បានការ​បញ្ចុះតម្លៃ​រហូត​ទៅ​៧​០​ភាគរយ​ឯណោះ​។​ ​ទន្ទឹម​នឹង​នេះ​ ​ប្រូ​ម៉ូ​សិន​នៃ​កា​រលក់​បញ្ចុះតម្លៃ​ដ៏​ពិសេស​នេះ​នឹង​ប្រព្រឹត្ត​ឡើង​ចាប់ពី​ថ្ងៃ​២​៧​ ​ខែវិច្ឆិកា​ ​២​០​២​០​ ​រហូតដល់​ថ្ងៃ​ទី​០​៦​ ​ខែ​ធ្នូ​ ​២​០​២​០​ ​គ្រប់​បណ្តា​ហាង​ទាំងអស់​របស់​ ​«​ណា​តា​»​ ​ដូចជា​៖​ ​ណា​តា​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល​ភ្នំពេញ​ ​ណា​តា​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ​ ​ណា​តា​ទួល​ទំពូង​ (​ទួល​ទំពូង​លើ​ផ្លូវ​១​៥​៥​ ​កែង​នឹង​ផ្លូវ​៤​៨​២​) ​ស្ថិតនៅ​ ​ណា​តា​សៀមរាប​ (​ស្ថិត​លើ​ផ្លូវ​ស៊ី​វុត្ថា) ​និង​ណា​តា​បាត់​ដំបង​។​ ខូឡិ​ក​ហ្សិ​ន​ស្បែកជើង​ ​កាបូប​ ​និង​គ្រឿង​លម្អ​កាយ​នានា​សម្រាប់​រដូវ​កាល​ថ្មី​នេះ​ក៏​មានការ​លក់​បញ្ចុះតម្លៃ​ក្នុង​ថ្ងៃ​ប្រូ​ម៉ូ​សិន​នេះ​ដែរ​ ​ហេតុដូច្នេះហើយ​ ​កុំឲ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ផុត​ទៅ​ឲ្យសោះ​!

          ​យ៉ាងណាមិញ​ ​សូម​កត់ចំណាំ​ផង​ដែរ​ថា​រាល់​ទំនិញ​របស់​ ​«​ណា​តា​»​ ​នឹង​បង្ហាញ​ជា​ស្លាក​តម្លៃ​ ​«​ប្រាក់​រៀល​ខ្មែរ​»​ ​ប្រសិនបើ​អតិថិជន​ទូទាត់​តម្លៃ​ទំនិញ​ជា​ប្រាក់ដុល្លារ​ ​ណា​តា​នឹង​អាប់​ជូន​ ​វិញ​ជា​ប្រាក់​រៀល​តែ​ប៉ុណ្ណោះ​៕​

​Article​ ​by​ ​Pan​ S​i​v​l​y​


 


SUGGESTIONS