×

«​Band​ru​i​»​ ​ផលិតផល​ថែរក្សា​សម្រស់​ ​និង​សុខភាព​ស្បែក​ដំបូង​ដែល​អាច​ប្រើ​បាន​គ្រប់​វ័យ​

NEWS 3 years ago
 
 

            ថ្វី​ដ្បិតតែ​បច្ចុប្បន្ននេះ​សម្បូរទៅដោយ​ផលិតផល​ថែរក្សា​សម្រស់​ជាច្រើន​ប្រភេទ​ដូចជា​ផលិតផល​កែច្នៃ​ពី​នាំចូល​ពីក្រៅ​ប្រទេស​ ​ឬ​មានការ​ផលិត​ក្នុង​ប្រទេស​ជាដើម​ ​ប៉ុន្តែ​ផលិតផល​ថែរក្សា​សម្រស់​តាម​បែប​ធម្មជាតិ​ ​នៅតែ​មាន​ទី​ផ្សារ​ខ្ពស់​ ​និង​កំពុងតែ​ពេញ​និយម​ ​គាំទ្រ​ការប្រើប្រាស់​គ្រប់ទិសទី​ ​បើ​ទោះបីជា​ផលិតផល​ធម្មជាតិ​ត្រូវការ​ចំណាយ​ពេល​យូរ​ក្នុង​ការ​ទ​ទូល​បាន​នូវ​ប្រសិទ្ធ​ភាព​ក៏ដោយ​។​ ​ជាក់ស្តែង​ ​ស្ថិតនៅ​ក្នុង​សៀមរាប​មួយ​កន្លែងត្រូវ​បាន​គេ​កត់​សម្គាល់​ថា​មានការ​ផលិត​នូវ​ផលិតផល​ថែ​សម្រស់​នានា​ដែល​សុទ្ធសឹងតែ​មានការ​ចម្រាញ់​ពី​ធម្មជាតិ​ផង​ដែរ​ ​ហេតុ​ដូចនេះ​ហើយ​តើ​នរណា​ជា​អ្នក​នៅ​ពីក្រោយ​ការ​ផលិត​នូវ​ផលិតផល​ទាំងនោះ​?ជំនួប​ជាមួយនឹង​អ្នកស្រី​ ​Vanessa​ ​Voukotitch​ ​ជា​ស្ថាបនិកា​នៃ​ស្លាកយីហោ​ ​«Bandrui»​ ​ជន​ជាតិបារាំង​ ​បានឲ្យ​ដឹង​ពី​គោលគំនិត​ចម្បង​នៃ​ការ​បង្កើត​ផលិតផល​សម្រស់​បែប​ធម្មជាតិ​នេះ​ឡើង​ ​ក៏​ព្រោះតែ​អ្នកស្រី​សម្លឹង​ឃើញ​ថា​ធម្មជាតិ​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ ​តួយ៉ាង​ ​ធម្មជាតិ​អាច​ជា​ឱសថ​ដ៏​សំខាន់​ដែល​អាច​ព្យាបាល​ជំងឺ​ ​ឬ​អា​កា​រៈ​បន្ទាប់បន្សំ​ផង​ដែរ​ ​ជាពិសេស​ ​ធម្មជាតិ​ដើរតួ​យ៉ាងសំខាន់​ចំពោះ​សម្រស់​ប្រកប​ទៅ​ដោយ​គុណភាព​ ​បរិសុទ្ធ​ ​និង​ប្រសិទ្ធ​ភាព​ដែល​កត្តា​ទាំងអស់​នេះ​ហើយ​ទើប​ធ្វើឲ្យ​ ​«Bandrui»​ ​បង្ហាញ​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​តំបន់​ទេសចរណ៍​នៃ​ខេត្ត​សៀមរាប​លើ​ផ្លូវ​សូ​កូឡា​នៃ​ផ្ទះ​លេខ​៥​៦​។​ ​«Bandrui»​ ​ជា​ពាក្យ​ម៉្យាង​ដែល​ត្រូវ​បាន​គេ​ដកស្រង់​ចេញពី​តូ​អង្គ​ស្ត្រី​ម្នាក់​ក្នុង​ដំណើររឿង​មួយ​នៃ​ប្រទេស​អ៊ីស្រាអែល​ដែល​នាង​ជា​ទ​ស្សនៈ​វិទូ​ ​គ្រូបង្រៀន​ ​ទីប្រឹក្សា​ ​និង​ជា​អ្នកមាន​វេទមន្ត​ ​ហើយ​នាង​ក៏​ជា​អ្នក​ដែល​ស្រឡាញ់​ធម្មជាតិ​បំផុត​ផង​ដែរ​ ​ដោយសារតែ​អត្ថន័យ​នៃ​ពាក្យ​ ​«​Bandrui»​ ​និង​ផ្នត់គំនិត​របស់​អ្នកស្រី​ ​Vanessa​ ​ស្របគ្នា​ទើប​អ្នកស្រី​សម្រេច​ចិត្ត​ជ្រើសរើស​ ​«​Bandrui»​ ​ជា​ស្លាកយីហោ​របស់​ខ្លួន​។​

            ​«​Bandrui»​ ​បង្កើត​ឡើង​នា​អំឡុង​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​ដោយ​រចនា​ស​ម្ព័ន្ធ​នៃ​ការ​ផលិត​ទាំងអស់​សុទ្ធសឹងតែ​ជា​ការ​ផលិត​ឡើង​ដោយដៃ​ ​និង​ជា​ការ​ជ្រើសរើស​នូវ​ប្រភេទ​ធម្មជាតិ​មក​ចម្រាញ់​ធ្វើជា​ផលិតផល​ ​តួយ៉ាង​ ​ផលិតផល​ប្រភេទ​ប្រេង​ដែល​មាន​ប្រសិទ្ធ​ភាព​បំផុត​ចំពោះ​គ្រប់​ប្រភេទ​ស្បែក​មុខ​ ​ឬ​ដងខ្លួន​ ​ជាពិសេស​គ្រប់​វ័យ​ទាំងអស់​អាច​ប្រើប្រាស់​នូវ​ផលិតផល​របស់​ ​«​Bandrui»​ ​ដោយ​ពុំ​មាន​ក្តី​បារម្ភ​ ​ឬ​ផល​រំខាន​ណាមួយ​ឡើយ​ ​ផ្ទុយទៅវិញ​អ្នកប្រើប្រាស់​ទាំងអស់​នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជា​ច្រើនលើស​ពី​ការ​រំពឹង​ទុក​ទៅទៀត​។​ ​ជាក់ស្តែង​ ​ផលិតផល​ដែល​ចម្រាញ់​ពី​ធម្មជាតិ​ទាំងនោះ​មាន​សុពលភាព​រយៈពេល​៦​ខែ​ ​ហើយ​ចំពោះ​ផលិតផល​ខ្លះទៀត​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពុំ​ឲ្យ​ត្រូវ​ក​ម្តៅ​ឡើយ​ ​តួយ៉ាង​ ​ផលិតផល​ប្រភេទ​ប្រេង​ជាដើម​។​ ​យ៉ាងណាមិញ​ ​ផលិតផល​ក្រោម​ស្លា​យីហោ​ ​«​Bandrui»​ ​ក៏​ប្រកាន់ខ្ជាប់​ជាមួយនឹង​កា​រវេច​ខ្ចប់​ដែល​ពុំ​ប្រើប្រាស់​សារធាតុ​ប្លា​ស្ទិ​ច​នោះ​ឡើយ​ ​ពោល​ ​កា​រវេច​ខ្ចប់​ ​ការប្រើប្រាស់​សម្ភារ​សុទ្ធសឹងតែ​ជា​ការ​កែច្នៃ​ ​និង​ជា​ផ្នែក​មួយ​ដែល​បាន​ផ្តល់​ឱកាស​ការងារ​ដ៏​ល្អ​សម្រាប់​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​ទីនោះ​ផង​ដែរ​។​

            ទន្ទឹម​នឹង​នេះ​ ​ស្ថាបនិកា​ ​Vanessa​ ​Voukotitch​ ​ក៏បាន​បង្ហើប​ឲ្យដឹង​ផង​ដែរ​ថា​ ​«​ខ្ញុំ​សង្ឃឹម​ថា​ប្រជាជន​ខ្មែរ​នឹង​គាំទ្រ​នូវ​ផលិតផល​ធម្មជាតិ​ច្រើនជាង​ផលិតផល​ដែល​មានផល​ប៉ះពាល់​ដល់​សុខភាព​នា​ថ្ងៃក្រោយ​ ​ម៉្យាងវិញទៀត​ ​អ្វី​ដែល​នឹង​កាន់តែ​ភ្ញាក់ផ្អើល​នោះ​គឺ​ ​«​Bandrui»​ ​នឹង​មានការ​តាំង​ពិព័រណ៍​ផលិតផល​នា​អំឡុង​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​នា​រាជធានី​ភ្នំពេញ​ឆាប់ៗ​នេះ​៕​

Article​ ​by​ ​PAN​ S​I​V​L​Y​

Image Courtesy: Régis Binard


SUGGESTIONS