×

​បង្អែម​៣​មុខ​ដែលគេ​ពុំអាច​រំលង​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន

TRAVEL & LIVING 3 years ago
 
 

           ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ​ ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​នឹង​ឈាន​មកដល់​ ​រីឯ​ប្រជាជន​ចិន​ ​និង​ប្រជាជន​ខ្មែរ​ជាប់​សែស្រឡាយ​ចិន​មួយ​ចំនួន​ប្រាកដជា​មាន​ភាព​មមាញឹក​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​រៀបចំផ្ទះ​
​សំបែង​ឲ្យ​មានសណ្តាប់ធ្នាប់​ ​ក៏ដូចជា​ការ​ត្រៀម​ទុក​នូវ​ប្រភេទ​បន្លែ​ ​ផ្លែឈើ​ស្រស់​ៗ​ ​ឬ​ភេសជ្ជៈ​នានា​ ​ដើម្បី​ត្រៀម​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ដែល​នឹង​ប្រារព្ធ​ឡើង​ឆាប់ៗ​នេះ​។​ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​ប្រជាជន​ចិន​តែង​មាន​ជំនឿ​ ​និង​តំណ​រ​ជាច្រើន​ ​ក្នុង​នោះ​ប្រជាជន​ចិន​មាន​ជំនឿ​លើ​ការ​ទទួលទាន​បង្អែម​ដែល​នឹង​នាំ​គ្រួសារ​ពួកគេ​ជួបប្រទះ​ទៅ​នឹង​លាភ​សំណាង​ ​ក៏ដូចជា​នាំឲ្យ​គ្រួសារ​ពួកគេ​មាន​សុភមង្គល​ជាដើម​ផង​ដែរ​។​

​១​. ​នំ​ល្ង​ (​មូល​)

          ​ជាទូទៅ​ ​ប្រជាជន​ខ្មែរ​តែង​និយម​ហៅ​នំ​ប្រភេទ​នេះ​ថា​ ​«​នំ​ល្ង​រមូល​»​ ​ក៏​ព្រោះតែ​ការ​ហៅ​ដូច្នេះ​ដែរ​មាន​ភាព​ងាយស្រួល​កត់ចំណាំ​ ​ក៏ប៉ុន្តែ​សម្រាប់​ប្រភេទ​ល្ង​រមូល​នេះ​ត្រូវ​បាន​ប្រជាជន​ចិន​ហៅថា​ ​«​麻球 ​m​áq​i​ú ​ma​a​-c​h​y​o​h​ ​ឬក៏​ 麻通 ​m​á​t​ōn​g​ ​ma​a​-​tong​»​ ​ដែល​នំ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ដឹងផង​ថា​អាច​ធ្វើ​ពី​ម្សៅ​អង្ករ​ ​រួច​គ្រាន់តែ​បន្ថែម​ស្នូល​ស​ណ្តែ​ក​ក្រហម​ខាងក្នុង​នំ​ ​រួច​បន្ថែម​ល្ង​ស​ ​រួច​ធ្វើការ​ច​ម្អិ​ន​ដោយ​ការ​បំពង​នំ​នោះ​ជាការស្រេច​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​កត្តា​ដែលគេ​ពុំអាច​ខ្វះ​ប្រភេទ​នំ​ល្ង​រមូល​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃ​ចិន​បាន​ ​ក៏​ព្រោះតែ​គេ​មាន​ជឿ​ថា​កុង​ម៉ា​របស់​គេ​ដែល​បាន​ចែកឋាន​ទៅ​នឹង​មើល​ថែ​ពួកគេ​ ​ហើយ​ថែមទាំង​ធ្វើឲ្យ​គេ​កាន់តែ​មាន​ជំនឿ​រឹង​មាំ​ថែមទៀត​។​

​២​. ​នំ​សណ្តែកដី​

          ​ពី​មួយ​ឆ្នាំ​ ​ទៅ​មួយ​ឆ្នាំ​នំ​ស​ណ្តែ​ក​ត្រូវ​បាន​គេ​ចាត់ទុកជា​នំ​បន្ថែម​ដ៏​សំខាន់​ជាងគេបង្អស់​ ​ក៏​ព្រោះតែ​នំ​សណ្តែកដី​ត្រូវ​បាន​គេ​ជឿជាក់​ថា​វា​នឹង​ធ្វើឲ្យ​ពួកគេ​មាន​អាយុ​រស់នៅ​បាន​យូរ​ ​និង​តំណាង​ឲ្យ​លាភ​សំណាង​
​ផ្សេងៗ​ដល់​គ្រូ​សារ​របស់​គេ​ផង​ដែរ​។​ ​ហេតុដូច្នេះហើយ​ ​បានជា​នំ​សណ្តែកដី​តែង​មានវត្តមានក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​។​

​៣​. ​នំ​ពុម្ព​ផ្កា

          ​នំ​ពុម្ព​ផ្កា​ ​ដែល​ភាសា​ចិន​ហៅថា​ 糖环 ​ជា​ប្រភេទ​នំ​តំណាង​ឲ្យការ​រួប​រួមគ្នា​ ​និង​ភាព​ផ្អែមល្ហែម​រវាង​ទំនាក់ទំនង​សមាជិក​គ្រួសារ​ ​ទំនាក់ទំនង​ក្រុម​ការងារ​ ​ឬ​គូ​ស្នេហ៍​ជាដើម​។​ ​ដូច្នេះ​ហើយ​ទើប​នំ​ពុម្ព​ផ្កា​ ​ឬ​ភាសា​ចិន​ហៅថា​ 糖环 ​និយម​ប្រើប្រាស់​ក្នុង​ការ​សែនព្រេន​នៅ​ពិធី​ចូលឆ្នាំ​ប្រពៃណី​ចិន​ ​តួយ៉ាង​ ​ស្ថិតនៅ​ក្នុង​ប៉ែក​ខាងត្បូង​ ​និង​ខាងជើង​នៃ​ប្រទេស​ចិន​។​

Article​ ​by​ ​PAN​ S​I​V​L​Y


SUGGESTIONS