×

យល់​ដឹង​ពី​ដំណោះស្រាយ​បញ្ហា​តឹងច្រមុះ​នៅផ្ទះ​ដោយខ្លួនឯង​

TRAVEL & LIVING 2 months ago

            ជាទូទៅ​ដំណើរ​តឹងច្រមុះ​កើតឡើង​នៅពេលដែល​សរសៃឈាម​នៅ​ក្នុង​ច្រមុះ​ឡើង​រលាក​ ​និង​ជាលិកា​ច្រមុះ​ឡើង​ប៉ោង​ ​ហើយ​សំបោរ​ឬ​ស្លេស្ម៍​ក៏​កើតឡើង​មក​ព្រម​ជាមួយគ្នា​ផង​ដែរ​។​ ​អាការ​តឹងច្រមុះ​ថ្វី​ដ្បិតតែ​កើតឡើង​ត្រឹម​មួយរយៈពេល​ខ្លី​និង​មិន​បង្ក​អ្វី​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​ ​ប៉ុន្តែ​វា​ជា​ផ្នែក​មួយ​រំខាន​ដល់​សកម្មភាព​ការងារ​ប្រចាំថ្ងៃ​ដូចជា​ធ្វើឲ្យ​ពិបាក​ដកដង្ហើម​និង​និយាយ​មិន​ច្បាស់ជា​ដើម​។​ ​សម្រាប់​អ្នក​រមែង​មាន​បញ្ហា​តឹងច្រមុះ​ញឹកញាប់​ ​នៅ​ក្នុង​អត្ថបទ​នេះ​សូវ​រី​ន​នឹង​ធ្វើការ​បកស្រាយ​លម្អិត​អំពី​កត្តា​សំខាន់​ៗ​ដែល​បង្ក​ឲ្យ​កើត​អាការ​តឹងច្រមុះ​ ​និង​វិធី​ដោះស្រាយ​តាម​បែប​ងាយ​ៗ​ដែល​យើង​អាច​អនុវត្ត​នៅផ្ទះ​ដោយខ្លួនឯង​បាន​។​

            • ​ករណី​បង្ក​ឲ្យ​តឹងច្រមុះ​
​ដំណើរ​តឹងច្រមុះ​ភាគច្រើន​គឺ​កើតឡើង​ក្នុងរយៈពេល​ខ្លី​ប៉ុណ្ណោះ​ ​ចុះ​តើ​ករណី​អ្វីខ្លះ​ដែល​បណ្តាលឲ្យ​កើត​អាការ​តឹងច្រមុះ​? ​ករណី​ចម្បង​នៃ​អាការ​តឹងច្រមុះ​គឺជា​សញ្ញា​នៃ​ជំងឺ​ផ្តាសាយ​ដែល​វា​បណ្តាលមកពី​ការ​ឆ្លង​មេរោគ​។​ ​ក្នុង​នោះ​មាន​មេរោគ​មួយ​ចំនួន​ដែល​អាចប​ង្ក​ឲ្យ​កើតជំងឺ​ផ្តាសាយ​ជាពិសេស​គឺ​មេរោគ​រៃ​ណូ​វី​រុ​ស​ (R​h​in​o​virus​) ​តែម្តង​។​ ​និយាយរួម​អាការ​តឹងច្រមុះ​គឺជា​សញ្ញា​នៃ​ជំងឺ​ផ្តាសាយ​ដែល​អាចប​ង្ក​ឲ្យ​កណ្តាស់​ ​ឈឺក​ ​និង​ក្អក​ផង​ដែរ​។​ ​ដោយឡែក​ ​Allergic​ R​h​in​it​i​s ​ឬ​ជំងឺ​រលាក​ច្រមុះ​ដោយសារ​អា​ល្លែ​ក​ហ្ស៊ី​គឺជា​បញ្ហា​ដែល​មនុស្សជា​ច្រើន​កំពុង​ជួបប្រទះ​។​ ​ជំងឺ​នេះ​កើតឡើង​នៅពេលដែល​ប្រព័ន្ធ​ភាព​សុំា​នៃ​រាងកាយ​រង​ឥទ្ធិពល​ខ្លាំង​ពី​សារធាតុ​ផ្សេងៗ​ជុំវិញ​ខ្លួន​មិនថា​ ​ធូលី​ ​ដី​ ​ផ្សែង​ ​ឬ​រោមសត្វ​ឡើយ​។​ ​ក្រៅពី​ជំងឺ​នេះ​បង្ក​រោគសញ្ញា​ធ្វើឲ្យ​តឹងច្រមុះ​ ​ក្នុង​នោះ​រួម​មាន​សញ្ញា​មួយ​ចំនួន​ទៀត​ដូចជា​កណ្តាស់​ ​ហៀរសំបោរ​ ​និង​រមាស់​ភ្នែក​។​ ​គេ​នៅតែ​មិនទាន់​ច្បាស់​ថា​ជំងឺ​អា​ល្លែ​ក​ហ្ស៊ី​ច្រមុះ​នេះ​បណ្តាលមកពី​អ្វី​ ​ប៉ុន្តែ​ជារឿយៗ​វា​កើតឡើង​តាមរយៈ​តំណពូជ​។​ ​មួយវិញទៀត​ ​ជំងឺ​ ​Occupation​ R​h​in​it​i​s ​គឺ​ស្រដៀងគ្នា​ទៅ​នឹង​ជំងឺ​ច្រមុះ​អា​ល្លែ​ក​ហ្ស៊ី​ផង​ដែរ​។​វា​អាច​កើតឡើង​នៅពេលដែល​នរណា​ម្នាក់​រង​ឥទ្ធិពល​ដោយសារ​សារ​ធាតុបង្ក​ឲ្យ​ប្រតិកម្ម​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​។​ ​រោគសញ្ញា​នៃ​ជំងឺ​នេះ​រួម​មាន​តឹងច្រមុះ​ ​រមាស់​ភ្នែក​ ​និង​ក្អក​។​ ​មនុស្ស​ដែល​ធ្វើការ​នៅកន្លែង​បរិយាកាស​រុំ​ព័ទ្ធ​ទៅ​ដោយ​សារធាតុ​គីមី​ ​ក​ម្ទេ​ច​ឈើ​ ​និង​គ្រាប់​ធញ្ញជាតិ​ងាយ​ប្រឈម​កើតជំងឺ​ ​Occupational​ r​h​in​it​i​s ​បំផុត​។​ ​លើស​ពី​នេះ​ ​ការ​មានផ្ទៃពោះ​ក៏​ជា​ផ្នែក​មួយ​ប៉ះពាល់​ដល់​រាងកាយ​ ​រួម​ទាំង​ច្រមុះ​ផង​ដែរ​។​ ​កំឡុង​ពេល​មានផ្ទៃពោះ​អ័រម៉ូន​ ​Pro​g​e​s​t​e​r​one​ ​និង​ ​អ័រម៉ូន​ ​e​s​t​ro​g​e​n ​នឹង​កើន​ឡើង​ដែល​វា​ធ្វើឲ្យ​លំ​ហូរ​ឈាម​ឡើង​ខ្ពស់​បង្កក​រ​ណី​ភ្នាស​ក្នុង​ច្រមុះ​ឡើង​ហើម​បណ្តាលឲ្យ​តឹងច្រមុះ​ ​និង​កណ្តាស់​។​ ​ជំងឺ​រលាក​ច្រមុះ​នៅ​កំឡុង​ពេល​មានផ្ទៃពោះ​អាច​កើតឡើង​គ្រប់ពេល​ ​ប៉ុន្តែ​ជា​ធម្មតា​វា​នឹង​បាត់​ទៅវិញ​ក្នុងរយៈពេល​ខ្លី​បន្ទាប់ពី​សម្រាល​រួច​។​

            • ដំណោះស្រាយ​
​ដូច​បាន​ជម្រាប​ជូន​នៅ​ចំណុច​ខាងលើ​អាការ​តឹងច្រមុះ​បង្កឡើង​ដោយសារ​ការ​ប្រតិកម្ម​ ​និង​ជាតិពុល​ដែល​នៅ​ក្នុង​ខ្យល់​ដូចជា​ធូលី​ដី​ ​ផ្សែង​ពុល​ ​និង​ក្លិន​ខ្លាំង​នៃ​ទឹកអប់​ឬ​ក្លិនក្រអូប​នៃ​ផលិតផល​ផ្សេងៗ​ជាដើម​។​ ​ដំណោះស្រាយ​អាការ​តឹងច្រមុះ​ចម្បង​គឺ​ត្រូវ​មាន​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​មួយ​នៅក្នុងបន្ទប់​ ​ឬ​ក្នុង​ផ្ទះ​ដើម្បី​កាត់បន្ថយ​ជាតិពុល​ទាំងប៉ុន្មាន​ចេញ​។​ ​ការ​តឹងច្រមុះ​ក៏​បណ្តាលមកពី​បរិយាកាស​ខ្យល់​ស្ងួត​ ​ជាពិសេស​អ្នកចូលចិត្ត​គេង​នៅក្នុងបន្ទប់​បើក​ម៉ាស៊ីនត្រជាក់​គ្រប់ពេល​។​ ​ដូចនេះ​ដើម្បី​រក្សា​សំណើម​ច្រមុះ​ ​ក្រៅពី​មាន​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ ​យើង​គប្បី​ផឹកទឹក​ឲ្យបាន​ច្រើន​ផង​ដែរ​។​ ​ទឹកបរិសុទ្ធ​ ​ទឹកក្តៅ​ ​ភេសជ្ជៈ​ថាមពល​ ​តែ​ក្តៅ​ ​និង​ទឹក​ផ្លែឈើ​ស្រស់​សុទ្ធតែ​អាច​ជួយ​ពង្រាវ​សំបោរ​និង​បង្ហូរ​សំបោរ​ចេញពី​ច្រមុះ​ ​។​ ​ជៀសវាង​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ឬ​ជាតិ​អាល់កុល​ ​ដោយសារតែ​វា​អាច​ធ្វើឲ្យ​រាងកាយ​បាត់បង់​ជាតិទឹក​ ​ម្យ៉ាង​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ធ្វើឲ្យ​ស្រទាប់​ខាងក្នុង​នៃ​ច្រមុះ​ឡើង​ប៉ោង​ដែល​បណ្តាលឲ្យ​តឹងច្រមុះ​កាន់តែ​ខ្លាំង​។​ ​សម្រាប់​ការ​ផ្តល់​សំណើម​ដល់​ច្រមុះ​ផ្សេងទៀត​ ​អ្នក​អាច​ធ្វើការ​ឆ្ពុង​ដោយ​យក​ទឹកក្តៅ​ឧណ្ហ​ៗ​មួយ​ចានគោម​ដាក់លើ​តុ​ ​បន្ទាប់មក​អង្គុយ​មួយ​កន្លែង​រួច​គ្រប​កន្សែង​ដែល​ត្រាំទឹក​ក្ដៅ​នោះ​នៅ​លើ​ក្បាល​ ​ដកដង្ហើម​វែង​ៗ​ស្រូប​យក​ផ្សែងហុយ​ពី​ទឹក​នោះ​អ្នក​នឹង​មាន​អារម្មណ៍​ធូរស្រាល​។​ ​បើ​ពុំ​ដូច្នោះ​អ្នក​អាច​ជំនួស​មក​ជា​ការ​ងូត​ទឹកក្តៅ​ ​ឬ​ការ​ស្ទី​មក៏​នឹង​ជួយ​បន្ធូរ​ប​ន្ធូ​យ​ការឈឺចាប់​ក៏ដូចជា​បង្ហូរ​សំបោរ​ចេញពី​ច្រមុះ​ផង​ដែរ​។​ ​អាច​ប្រើ​វិធី​យក​កន្សែង​ពូត​ទឹកក្តៅ​ឧណ្ហ​ៗ​មក​ដាក់​ស្អំ​នៅ​លើ​ច្រមុះ​ ​ថ្ពាល់​ ​និង​ភ្នែក​ដើម្បី​បន្ថយ​ការឈឺចាប់​។​ ​អាច​ជ្រើសរើស​ប្រើ​ឧបករណ៍​ទឹកបាញ់​ច្រមុះ​ដើម្បី​លាង​ស​ម្អា​ត​ច្រមុះ​ ​ឬ​ប្រើ​ពពួក​ស្ព្រៃយ៍​បាញ់​ច្រមុះ​ដែល​វា​មាន​តួនាទី​សម្រួលការ​ប្រតិកម្ម​ ​ការ​ហើម​សាច់​ច្រមុះ​ខាងក្នុង​ ​និង​ធ្វើឲ្យ​ដកដង្ហើម​ស្រួល​។​ ​ដោយឡែក​ការ​ទទួលទាន​រសជាតិ​ហឹរ​ក៏​អាច​ជួយ​សម្រួល​អាការ​តឹងច្រមុះ​ដូចគ្នា​។​ ​ដូច​បទពិសោធន៍​គ្រប់គ្នា​ជាក់ស្តែង​ ​រាល់​ពេល​បរិភោគ​ម្ទេស​ឬ​ម្រេច​ ​យើង​នឹង​មាន​អារម្មណ៍​ថា​ធូរ​ច្រមុះ​ហើយ​ទឹក​សំបោរ​ក៏​ហូរចេញ​មក​ ​ព្រោះ​រស​ហឹរ​នេះ​ហើយ​មាន​តួនាទី​ជួយ​សម្រួលការ​ឈឺចាប់​និង​បើក​ភ្នាស​នៃ​រន្ធ​ច្រមុះ​។​ ​រីឯ​ដំណេក​វិញ​ ​ការ​គេង​ដាក់​ក្បាល​កើយខ្នើយ​ខ្ពស់​អាច​ជួយ​ឲ្យ​សំបោរ​ហូរចេញ​ពី​រន្ធ​ច្រមុះ​ ​និង​កាត់បន្ថយ​ការ​តឹងច្រមុះ​ផង​ដែរ​។​

            និយាយរួម​មក​ ​ដំណើរ​តឹងច្រមុះ​គ្រាន់តែ​ជា​អាការ​ធម្មតា​ឬ​សញ្ញា​នៃ​ជំងឺ​ស្រាល​ណាមួយ​ ​ហើយ​វា​នឹង​បាត់​ទៅវិញ​ក្នុងរយៈពេល​ខ្លី​ប៉ុណ្ណោះ​។​ ​នៅ​ពេល​មាន​អាការ​តឹងច្រមុះ​កើតឡើង​វា​រមែង​កើត​ផ្សំ​ព្រមគ្នា​ជាមួយ​ការ​កណ្តាស់​ ​និង​តឹងច្រមុះ​។​ ​សម្រាប់​មនុស្ស​មួយ​ចំនួន​នៅ​ពេល​តឹងច្រមុះ​ក៏​អាច​ធ្វើ​ឈឺក្បាល​ផង​ដែរ​។​ ​បើ​ទោះ​អាការ​តឹងច្រមុះ​មិន​បណ្តាលឲ្យ​កើតអ្វី​ធ្ងន់ធ្ងរ​ ​ប៉ុន្តែ​ប្រសិនបើ​អាការ​នេះ​នៅតែ​មិន​ធូរស្រាល​ហើយ​មាន​អាការ​ផ្សេងៗ​កើតឡើង​ព្រមគ្នា​ដូចជា​ ​ហូរ​សំបោរ​ពណ៌បៃតង​ ​ឈឺ​មុខ​ ​ឈឺ​ត្រចៀក​ ​ឈឺក្បាល​មិន​បាត់​ ​ក្តៅខ្លួន​ ​ក្អក​ ​និង​ឈឺ​ទ្រូង​ ​អ្នក​គួរគប្បី​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ត្រួតពិនិត្យ​និង​ព្យាបាល​ ​ព្រោះ​ទាំងនេះ​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ ​ឬ​ជំងឺ​អ្វីមួយ៕​

Article​ ​by​ ​HEM SOKKHIM


SUGGESTIONS