×

ឈ្លក់វង្វេងនឹងពិភពពណ៌ហ្វេហ្សិនដ៏ស្រស់បំព្រងជាមួយកញ្ញា គល់ សុក្រសូលីតា

NEWS 3 years ago
 
 

          ខែចេត្រ​ចូលឆ្នាំ​កំពុង​រំ​កិលខ្លួន​យ៉ាង​សន្សឹម​ៗ​ចូល​មក​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ ​ឆ្នាំ​ឆ្លូវ​ ​ត្រីស័ក​ ​ពុទ្ធសករាជ​ ​២​៥​៦​៥​ ​គ្រិស្តសករាជ​ ​២​០​២​១​ ​ដ៏​មហោឡារិក​តាម​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ផូរផង់​តាំងពី​បុរាណ​ ​កាល​តរៀងមក​។​ ​ដើម្បី​អប​អរសាទរ​ស្វាគមន៍​ចំពោះ​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាងមុខនេះ​ ​ទស្សនាវដ្តី​សូវ​រី​ន​មាន​កិត្តិយស​នាំមក​នូវ​ស្ទី​ល​ថតរូប​យ៉ាងល្អ​វិចិត្រ​ផ្សារភ្ជាប់​ទៅ​នឹង​វប្បធម៌​ខ្មែរយើង​គួប​ ​ផ្សំនឹង​សិល្បៈ​នៃ​ការ​តុបតែង​រចនា​ម៉ូដ​សក់​យ៉ាង​ស្រស់​សោភា​ចំនួន​៥​ប្រភេទ​ដែល​ប្រសូត​ចេញពី​គំនិត​ ​ច្នៃ​ប្រតិដ្ឋ​យ៉ាង​ចំណាន​របស់​សិល្បករ​តុបតែង​ម៉ូដ​សក់​របស់យើង​។​ ​ទន្ទឹម​នឹង​នេះ​ ​យើង​ក៏បាន​អញ្ជើញ​ ​សិល្បករ​ ​សិល្ប​ការិនី​ទាំង​៨​ដួង​ឲ្យ​មក​រំ​ព្ញ​ក​អនុ​ស្សា​វ​រី​យ៍​ដ៏​ជិតស្និទ្ធ​សប្បាយរីករាយ​គួរឲ្យ​ចងចាំ​របស់​ពួក​ ​គេ​ក្នុង​ដំណើរការ​ផលិត​ក្រប​មុខ​ឆ្លុះបញ្ចាំង​ពី​វប្បធម៌​ខ្មែរ​នា​ពេល​កន្លងមក​ជាមួយ​ក្រុម​ការងារ​សូវ​រី​ន​ ​ព្រម​ជាមួយ​សារ​ជូនពរ​ប្រកបដោយ​អត្ថន័យ​ជ្រាលជ្រៅ​ទៅដល់​ពុក​ម៉ែ​បងប្អូន​និង​ប្រិយ​មិត្ត​អ្នកអាន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ក្នុង​លេខ​ដ៏​ពិសេស​នេះ​។

          លើស​ពីនេះទៅ​ទៀត​ ​យើង​ក៏បាន​ឆ្លៀត​ឱកាស​ធ្វើ​បទសម្ភាសន៍​ជាមួយនឹង​បុគ្គល​សំខាន់​ៗ​ចំនួន​ ​បី​រូប​ដែល​សុទ្ធសឹងតែ​ជា​ធនធានមនុស្ស​ផ្នែក​សិល្បៈ​វប្បធម៌​ដ៏​មាន​តម្លៃ​សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល​ ​ក្នុង​នោះ​រួម​មាន​ ​លោក​សា​ស្រ្តាចារ្យ​បណ្ឌិត​ ​អ៊ុង​ ​ជិន​ណារី​ ​ឯកទេស​ខាង​និពន្ធ​ត​ន្រ្តី ​បច្ចុប្បន្ន​កំពុង​រស់នៅ​លើទឹក​ដី​សហរដ្ឋអាមេរិក​ ​លោកជំទាវ​ ​ក​ន្ថា​រ៉ាវី​ន​ ងិ​ន​កា​រេ​ត​ ​ស្ថាបនិក​សមាគម​ងិ​ន​កា​រេ​ត​ទ្រទ្រង់​សិល្បៈ ​ព្រះរៀម​បុប្ផា​ទេវី​ ​ដែល​មាន​ថ្នាល​បណ្តុះបណ្តាល​សិល្បៈ​របាំ​ព្រះរាជទ្រព្យ​ ​ឬ​របាំ​ក្បាច់​បុរាណ​ខ្មែរ​នៅ​ ​ឯ​ស្រុក​បន្ទាយស្រី​ ​ខេត្ត​សៀមរាប​ ​ព្រមទាំង​ ​សិល្ប​ការិនី​ជំនាន់​ក្រោយ​ ​កញ្ញា​ យ៉ែ​ម​ ​ស្រី​ពេជ្រ​ ​តារា​សម្តែង​ដែល​មាន​ទេពកោសល្យ​លើ​ផ្ទាំង​សំពត់​ស​គួរឲ្យ​កត់​សម្គាល់​ក្នុងចំណោម​តារា​ស្រី​ជាច្រើន​ដួង​ក្នុង​សតវត្សរ៍​ទី​២​១​នេះ​។​ ​ជាចុងក្រោយ​ ​យើងខ្ញុំ​នឹង​បង្ហាញ​អំពី​សក្តានុពល​ទេសចរណ៍​យ៉ាង​សម្បូរ​បែប​នៅ​លើទឹក​ដី​ ​អតីត​រាជធានី​ស​ម្ភុបុរៈ​ដែល​បច្ចុប្បន្ន​ក្លាយ​មក​ជា​ស្រុក​សំបូរ​ខេត្ត​ក្រចេះ​ ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ ​អម​ជាមួយ​ទិដ្ឋភាព​ធម្មជាតិ​យ៉ាង​ស្រស់​ត្រកាល​ដែល​ជាអំណោយ​ផល​ពិសេស​នៃ​ដង​ទន្លេមេគង្គ​លើ​ព្រម​ ​ទាំង​របរ​ធ្វើ​ក្រឡាន​ប្រកបដោយ​ឱជារស​គ្មាន​គូ​ផ្ទឹម​ល្បី​រន្ទឺ​សុសសាយ​របស់​ខេត្ត​កំណើត​ផ្សោត​នេះ​ថែមទៀត​ផង​៕​

សូមចុចលើតំណភ្ជាប់នេះ ដើម្បីចូលទស្សនាមាតិកាទស្សនាវដ្តីឌីជីថល


SUGGESTIONS