×

គួរ​មាន​វិធានការ​អ្វីខ្លះ​ដើម្បី​ធ្វើឲ្យ​ការងារ​នៅផ្ទះ​មាន​ប្រសិទ្ធ​ភាព​?

TRAVEL & LIVING 3 years ago
 
 

​          ស្ថាប័ន​ការងារ​សំខាន់​ៗ​ជាច្រើន​ត្រូវ​បាន​កាត់បន្ថយ​បុគ្គលិក​មួយ​ភាគ​តាម​សំណើ​រ​សេចក្តីប្រកាស​ផ្លូវ​របស់​រាជ​រដ្ឋាភិបាល​ ​ដើម្បី​រក្សា​គ​ម្លា​ត​សុវត្ថិភាព​ដែល​អាច​កាត់បន្ថយ​ហា​និ​ភ័យ​នៃ​ការ​រីក​រាលដាល​វី​រុ​ស​កូ​វី​ដ​១​៩​ពី​បុគ្គល​ម្នាក់​ ​ទៅ​បុគ្គល​ម្នាក់ទៀត​ ​ឬ​អាច​ជា​ការ​ចម្លង​ទ្រង់ទ្រាយ​ក្នុង​សហគមន៍​ផង​ដែរ​ ​ដូច្នេះ​ហើយ​បុគ្គលិក​មួយ​ចំនួន​តម្រូវ​ឲ្យ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​តាម​គេហដ្ឋាន​ជំនួស​វិញ​។​ ​ជាក់ស្តែង​ ​បុគ្គលិក​មួយ​ចំនួន​ដែល​មាន​ភារកិច្ច​បំ​ពេញការ​ងារ​របស់​ខ្លួន​តាម​គេហដ្ឋាន​មួយ​ភាគ​ពុំ​មាន​ទំនួល​ខុសត្រូវ​កិច្ចការ​ងារ​របស់​ខ្លួន​នោះ​ទេ​ដែល​នេះ​អាច​នឹង​មានផល​ប៉ះពាល់​ដល់​ប្រសិទ្ធ​ភាព​របស់​ស្ថាប័ន​យ៉ាង​ខ្លាំង​ ​ហេតុនេះ​តើ​អ្នក​គួរ​រៀបចំ​វិធាន​សំខាន់​ៗ​អ្វី​ ​ដើម្បី​ក្លាយ​ខ្លួន​ជា​បុគ្គលិក​ដែល​មាន​ទំនួល​ខុសត្រូវ​នឹង​ការងារ​?

          ១​. ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ក្រុម​ការងារ​
ដើម្បីឲ្យ​ការងារ​នៅ​ក្នុង​ស្ថាប័ន​កាន់តែ​រលូន​ដូចដែល​អ្នកធ្វើការ​នៅ​ក្នុង​ការិយាល័យ​នោះ​ ​អ្នក​គួរតែ​មាន​ទំនាក់​
​ទំនង​ជាមួយនឹង​សមាជិក​ក្រុម​ការងារ​ជានិច្ច​តាម​ប្រព័ន្ធ​អន​ឡា​ញ​នានា​ដូចជា​៖​ ​តាម​បណ្តាញ​សង្គម​ ​អ៊ី​ម៉ែ​ល​ជាដើម​ ​ដើម្បី​ពិភាក្សា​ ​ឬ​ដោះស្រាយបញ្ហា​នានា​បាន​ឆាប់រហ័ស​។​ ​ជាទូទៅ​ ​រាល់​ពេល​ដែល​អ្នក​កំពុង​បំ​ពេញការ​ងារ​នៅ​គេហដ្ឋាន​ ​អ្នក​គួរតែ​ធ្វើ​របាយការណ៍​ច្បាស់លាស់​មួយ​ដែល​ពណ៌នា​ពី​សកម្មភាព​របស់​អ្នក​ ​ម៉្យាងវិញទៀត​ ​អ្នក​គួរតែ​រៀបចំ​ការប្រជុំ​ឲ្យបាន​ច្រើនដង​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ​ដើម្បី​ធ្វើឲ្យ​ទំនាក់ទំនង​កាន់តែ​ល្អ​ប្រសើរ​។​ ​យ៉ាងណាមិញ​ ​បើ​ទោះបីជា​ការងារ​អ្នក​ពុំ​មាន​ភាព​មមាញឹក​ជាមួយ​ក្រុម​ការងារ​ទេ​នោះ​ ​អ្នក​ក៏​គួរតែ​រក្សា​ទំនាក់ទំនង​ដដែល​ ​ក៏​ព្រោះតែ​ការងារ​ខ្លះ​ក៏​ត្រូវការ​វត្តមាន​របស់​អ្នក​សម្រាប់​បញ្ចេញមតិ​យោបល់​។​

 

          ​២​. ​ការរៀបចំ​ពេលវេលា​សម្រាក​
មតិ​ខ្លះ​តែង​លើកឡើង​ថា​ ​«​អ្នកធ្វើការ​នៅផ្ទះ​មាន​ភាព​ងាយស្រួល​ជាង​នៅ​ក្នុង​ការិយាល័យ​»​ ​ពោល​ ​មតិ​នេះ​បញ្ជាក់​ពី​សកម្មភាព​របស់​បុគ្គលិក​ដែល​ធ្វើការ​នៅ​គេហដ្ឋាន​មាន​សេរីភាព​ច្រើនជាង​ការ​ធ្វើការ​នៅ​ក្នុង​ការិយាល័យ​ ​ក៏​ព្រោះតែ​គេ​ពុំ​ចាំបាច់​បំ​ពេញការ​ងារ​ច្រើន​។​ ​យ៉ាងណាមិញ​ ​អ្នក​បំ​ពេញការ​ងារ​នៅផ្ទះ​ក៏មាន​កាតព្វកិច្ច​ច្រើនជាង​នៅ​ការិយាល័យ​ក៏​ថា​បាន​ ​ព្រោះ​គេ​មាន​ពេលវេលា​ច្រើន​ដូច្នេះ​គេ​អាច​ធ្វើការងារ​ទាំងនោះ​បាន​គ្រប់ពេល​។​ ​រីឯ​អ្នកធ្វើការ​ងារ​មួយ​ចំនួន​តូច​ណាស់​ដែល​តែង​យក​ពេលវេលា​ទាំងនោះ​ប្រើប្រាស់​ជាមួយនឹង​ការ​ក​ម្សាន្ត ​ហេតុ​ដូចនេះ​ប្រសិនបើ​អ្នក​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​នេះ​ ​អ្នក​គួរតែ​ផ្លាស់ប្តូរ​ទម្លាប់​នោះ​ដោយ​ជំនួស​ធ្វើការ​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ​រីឯ​ពេល​សម្រាក​របស់​អ្នក​គួរតែ​ជា​ពេល​ដែល​អ្នក​បាន​បំពេញ​កាតព្វកិច្ច​រួចរាល់​។​

 

          ៣​. ​គ្រប់គ្រង​អារម្មណ៍​
​ជួនកាល​ការ​ធ្វើការ​នៅផ្ទះ​ក៏​អាច​ធ្វើឲ្យ​មានផល​ប៉ះពាល់​ដល់​អារម្មណ៍​ផ្លូវ​កាយ​ ​ឬ​ផ្លូវចិត្ត​ផង​ដែរ​។​ ​ហេតុ​ដូចនេះ​ ​ទើប​អ្នកជំនាញ​តែង​ផ្តល់​យោបល់​ដូច្នេះ​ថា​ ​«​គួរតែ​ស្រូប​យកខ្យល់អាកាស​បរិសុទ្ធ​ប្រមាណ​ជា​៣​០​នាទី​ ​ដើម្បី​ធ្វើឲ្យ​អារម្មណ៍​ស្រស់​ថ្លា​អាច​នឹង​ធ្វើការងារ​បាន​លឿន​ ​និង​ពុំ​មានការ​ស្មុគ​ស្មាញ​ជាមួយ​នឹ​រង​ការងារ​ផង​ដែរ​។​

 

          ៤​. ​រៀបចំ​កិច្ចការ​ងារ​ ​ឬ​តួនាទី​ឲ្យបាន​ច្បាស់លាស់​
ប្រសិនបើ​អ្នក​ពុំទាន់​មាន​ការរៀបចំ​តួនាទី​ ​ឬ​គម្រោង​ការដែល​ព័ន្ធ​ជាមួយនឹង​ការ​ងា​នោះ​ទេ​ ​អ្នក​គួរតែ​សិក្សា​ ​និង​ចាប់ផ្តើម​ទម្លាប់​ពី​ពេលនេះ​ ​ក៏​ព្រោះតែ​ការរៀបចំ​គម្រោង​ការ​ច្បាស់លាស់​តែង​ទទួល​បាន​នូវ​ផល​វិជ្ជមាន​ជានិច្ច​។​ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​ប្រសិនបើ​អ្នកមាន​ច​ម្ងល់ ​ឬ​ពុំអាច​រៀបចំ​បាន​ល្អ​នោះ​ទេ​ ​អ្នក​គួរ​ពិភាក្សា​ជាមួយនឹង​អ្នកជំនាញ​ ​ឬ​សិស្ស​ច្បង​របស់​អ្នក​ ​ដើម្បី​ធ្វើឲ្យ​ការរៀបចំ​ ​និង​គម្រោង​នោះ​មាន​ប្រសិទ្ធ​ភាព​ទ្វេ​រ​ដង​៕

Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS