×

ទំនោរ​និយម​ពណ៌​ទាំង​ ​៤​ ​ក្រុម​ ​សម្រាប់​រដូវក្ដៅ​ឆ្នាំ​ ​២​០​២​១​

FASHION & BEAUTY 3 years ago
 
 

          ពណ៌​ចម្រុះ​ស្រស់​ឆើត​មិនមែន​ជា​ជម្រើស​តែមួយ​សម្រាប់​អ្នក​និយម​លេង​ម៉ូដ​ហ្វេ​ហ្សិ​ន​នា​រដូវក្ដៅ​នោះ​ទេ​ ​នៅ​មាន​ក្រុម​ពណ៌​មួយ​ចំនួន​ទៀត​ ​ដែល​នឹង​បន្ថែម​នូវ​ភាព​ស្រស់​ត្រកាល​ឲ្យ​សម្បូរ​បែប​នា​យុគ​សម័យថ្មី​នេះ​។​ ​សម្រាប់​ឆ្នាំ​ ​២​០​២​១​ ​នេះ​ ​ពណ៌​ ​៤​ ​ក្រុម​ ​ត្រូវ​បាន​ប្រើ់​ប្រាស់​យ៉ាង​ទូលំទូលាយ​លើ​ឆាក​បង្ហាញ​ម៉ូដ​អន្តរជាតិ​នៃ​រដូវ​ផ្កា​រីក​ ​និង​រដូវក្ដៅ​។​ ​ថា​តើ​មិត្ត​នារី​ៗ​គួរ​ជ្រើសរើស​ពណ៌​ណា​ទើប​សក្ដិ​សម​ ​និង​ទាន់សម័យ​នោះ​? តោះ! ​ទៅ​មើ់​ល​ទាំងអស់គ្នា​ឥឡូវនេះ​។​

1.H​o​l​i​ ​Festival​
​ក្រុម​ពណ៌​ទី​១​ ​គឺ​ប្រភេទ​ពណ៌​ស្រស់​ឆើត​គ្រប់​ពណ៌​ ​ដែល​ទទួល​គំនិត​ច្នៃ​ប្រតិដ្ឋ​ពី​ ​ពិធីបុណ្យ​ ​H​o​l​i​ ​នៃ​សាសនា​ហិណ្ឌូ​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​ ​និង​អបអរ​ការ​ឈាន​មកដល់​នៃ​និទាឃរដូវ​ ​ដោយ​គេ​នាំគ្នា​លេង​ប៉ាត​ម្សៅ​ពណ៌​ដាក់គ្នា​។​ ​វា​បាន​បង្ហាញ​ពី​ភាព​សប្បាយរីករាយ​ក្នុង​ការ​ស្វាគមន៍​នូវ​រដូវ​កាល​ថ្មី​ ​ពោរពេញ​ដោយ​សុទិដ្ឋិនិយម​នៃ​ជីវិត​ ​អប​អរសាទរ​ដោយ​សេចក្ដី​ស្រឡាញ់​ ​និង​ការ​អត់​អោន​ឲ្យ​គ្នា​។​ ​ក្រុម​ពណ៌​នេះ​ ​ត្រូវ​បាន​ប្រើ់​ប្រាស់​លើ​គ្រប់​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ ​មិនថា​ឈុត​ប្រចាំថ្ងៃ​ ​ឬ​ឈុត​ធ្វើការ​។​ល​។​ ​ហើយក៏​ត្រូវ​បាន​ប្រទះឃើញ​និយម​ប្រើលើ​សម្ភារ​ផ្សេងៗ​ទៀត​ ​ដូចជា​កាបូប​ ​ស្បែកជើង​ជាដើម​។​ ​ម៉ាក​ល្បី​ៗ​ដែល​បាន​ប្រើ​ទំនោរ​និយម​នេះ​មាន​ដូចជា​ ​V​e​r​sac​e​, ​D​r​i​e​s ​Van​ ​Note​n, ​P​r​a​d​a​, ​M​onc​l​e​r 1 J​W​ ​And​e​r​son​. ​P​h​i​lip​p​ ​P​l​e​in​។​ល​។​

2.​Charm​ o​f​ ​Jewel​
​ប្រភេទ​ពណ៌​ដិត​ក្រមៅ​ ​ដែល​ចែង​ចាំង​ដូច​គ្រាប់​ពេជ្រ​ ​ឬ​ត្បូង​មាន​តម្លៃ​នានា​ ​គឺជា​ក្រុម​ពណ៌​បន្ទាប់​។​ ​ស​ម្លៀ​ក​បំពាក់​បែប​ថ្លៃ​ថ្នូ​ជាច្រើន​បាន​ជ្រើស​យក​ក្រុម​ពណ៌​នេះ​មក​ច្នៃ​ម៉ូដ​ ​មាន​ដូចជា​ម៉ាក​ ​Acne​ ​Studio​s, ​To​m​ ​Ford​, R​e​e​m​ ​A​cr​a​, ​L​an​v​in​, ​Z​u​hair​ ​M​ur​a​d​។​ល​។​ ​ដើម្បី​បង្ហាញ​ពី​ឧត្តមភាព​និង​ប្រណីតភាព​របស់​ខ្លូ​ន​ ​បង្កប់​ដោយ​ភាពរម្យទម​ ​ម៉ឹង​ម៉ាត់​ ​និង​ស្រស់​សោភា​។​ ​ប្រភេទ​សាច់ក្រណាត់​ដែល​រលោង​ ​ក្រណាត់​សូត្រ​ ​និង​អង្កាំ​ឌិន​នានា​ ​សុទ្ធតែ​បាន​ច្នៃ​ជាមួយនឹង​ក្រុម​ពណ៌​មួយ​នេះ​ ​ប្រកបដោយ​ភាព​ទាក់​ភ្នែក​បំផុត​។​

3.Soak​ ​at​ ​Sunset​
​ក្រុម​ពណ៌​ទី​៣​ ​មាន​ភាព​ស្រទន់​បែប​ទិដ្ខ​ភាព​នៃ​ពន្លឺ​សុរិយា​អស្ដង្គត​ ​ពោរពេញ​ទៅ​ដោយ​ភាព​រ៉ូ​មេន​ទិច​ ​និង​នារី​ភាព​។​ ​ក្រុម​នេះ​ផ្ដោ​ត​ទៅលើ​ពណ៌​ទឹកក្រូច​ប៉ែក​ផ្កាឈូក​ ​ពណ៌​ដី​ ​ពណ៌​សាច់​។​ល​។​ ​ជាមួយនឹង​ក្រុម​ពណ៌​នេះ​ ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ភាគច្រើន​ច្នៃ​ដោយ​ស្បៃ​ ​ឬ​ក្រណាត់​ស្ដើង​ ​ដែល​ធ្វើឲ្យ​ឈុត​ទាំងនោះ​មាន​ភាព​រស់រវើក​ ​រំ​ផាយ​រំ​ផាត់​ ​រេរាំ​តាម​ខ្យល់​។​ ​ម៉ាក​ដែល​ប្រើ​ទំនោរ​និយម​នេះ​មាន​ដូចជា​ ​Christian​ ​D​i​or, C​h​l​oé, ​Vale​n​tin​o, ​Alb​e​r​t​a​ ​Ferret​t​i​, ​E​m​p​or​i​o ​Arm​an​i​ ​ជាដើម​។​

4.​M​edit​err​an​e​an​ ​Paste​l​
​ពណ៌​បែប​ស្រាល​ស្រទន់​នៃ​តំបន់​មេ​ឌី​ទែ​រ៉ា​នេ ​គឺ​ក្រុម​ពណ៌​ចុងក្រោយ​ដែល​កំពុង​ពេញ​និយម​។​ ​មិនថា​ពណ៌ខៀវ​អន​ ​ពណ៌​ផ្កាឈូក​ខ្ចី​ ​ពណ៌​កាកអំពៅ​ ​ពណ៌​ទឹក​សណ្ដែកខៀវ​ ​ពណ៌​ត្រាវ​ស្រាល​ជាដើម​ ​សុទ្ធតែ​ជា​ជម្រើស​ដ៏​ល្អ​ក្នុង​ក្រុម​ពណ៌​ដ៏​ស្រទន់​នេះ​។​ ​ភាគច្រើន​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ទូទៅ​ប្រចាំថ្ងៃ​ ​ដែល​មាន​ដូចជា​អាវ​សាច់ក្រណាត់​ ​អាវយឺត​ ​អាវ​ក្រៅ​ ​ខោ​ ​សំពត់​ ​និង​រ៉ូប​ជាដើម​ ​និយម​ប្រើ​ក្រុម​ពណ៌​នេះ​ ​ដូចដែល​ម៉ាក​ ​To​m​m​y​ ​H​i​l​fig​e​r, ​M​os​chin​o, C​h​an​e​l​, ​OFF​-​WHITE​, N​i​co​l​e​ ​Miller​ ​បាន​បង្ហាញ​៕​

Article by​ ​L​E​N​G​ C​H​AN​R​EASE​Y


SUGGESTIONS