×

នារី​គ្រប់​រូប​រមែង​ និង​រចនា​ម៉ូដ​សក់​ទៅ​តាម​ស្ទីល​រៀង​ៗ​ខ្លួន​ ប៉ុន្តែ​សម្រាប់​អ្នក​ដែ​ល​មាន​សក់​ស្ដើង​គួរ​ធ្វើ​ម៉ូដ​បែប​ណា​ទើប​សក្តិសម​!

 
 

          សក់​​គឺ​ជាសោភ័ណភាព​មួយ​យ៉ាង​សំខាន់​​សម្រាប់​​មនុស្ស​​គ្រប់​រូប​មិន​ថា​​ក្មេង​​មិន​ថា​​ចាស់​​ប្រុស​​ឬ​​ស្រី​​ឡើយ។ មាន​ស្រ្ដី​មួយ​ចំនួន​មាន​សក់​ស្ដើង​ដែល​វា​ជា​បញ្ហា​សម្រាប់​ពួក​គេ ហើយ​​អ្នក​ ខ្លះ​ទៀត​ខ្លាច​ក្នុង​ការ​ធ្វើ​ម៉ូដ​សក់ ព្រោះ​មើល​ទៅ​វា​មិន​មាន​ភាព​ស្រស់​ស្អាត​ដូច​អ្នក​​ដែល​សក់​ក្រាស់។ ដូច្នេះ​​បាន​ជា​​នៅ​ពេល​​ដែល​មាន​​កម្មវិធី​​ពិសេស​​ម្ដងៗ សុភាព​នារី​​ដែល​​មាន​​សក់​​​ស្ដើង​​ពិបាក​ក្នុង​ការ​ជ្រើសរើស​ធ្វើ​ម៉ូដ​សក់​យ៉ាង​ខ្លាំង។ ជា​ការ​ពិត​ណាស់​ការ​​ធ្វើ​ម៉ូដ​​សក់​​តែង​​តែ​​មាន​​លក្ខណៈ​​​​ខុសៗ​​គ្នា​​ទៅ​តាម​​ចំណង់​​ចំណូល​ចិត្ដ​​រៀងៗ​ខ្លួន ប៉ុន្តែ​ក៏​ត្រូវ​គិត​​ថា​ម៉ូដ​​សក់​​ណា​​សក្តិសម​នឹង​ប្រភេទ​សក់​របស់​អ្នក​ផង​ដែរ។ ភាព​​ស៊ីវិល័យ ភាព​ទាន់​​សម័យ ភាព​​ទាក់ទាញ​ មិន​អាច​​មើល​​តែ​ទៅ​លើ​​សម្លៀក​​បំពាក់ និង​​គ្រឿង​អលង្ការ​នោះ​ទេ តែ​សក់​​ក៏​ជា​ផ្នែក​​មួយ​នៃ​ការ​​តុបតែង​​ខ្លួន​​ផង​ដែរ។ នារី​​គ្រប់​រូប​​រមែង​និង​​រចនា​ម៉ូដ​​សក់​​ទៅ​តាម​​ស្ទីល​រៀងៗ​​ខ្លួន។​​ដោយ​សារ​សុភាព​នារី​ដែល​មាន​សរសៃសក់​ស្ដើង​គាត់​មាន​ផល​លំបាក​ក្នុង​ការ​តុប​តែង​ម៉ូដ​​​បន្តិច​​ត្រង់​​ថា​បើ​ធ្វើ​ទៅ​មិន​ទំនង​នោះ នឹង​ឃើញ​ទម្រង់​ក្បាល​របស់​គាត់​កាន់​តែ​​ធ្វើ​ឱ្យ​ឃើញ​​ច្បាស់​​នូវ​​សរសៃសក់​រាប​ស្មើ។ ទន្ទឹម​នឹង​នេះ​ដែរ សូវរីន បាន​បង្ហាញ​ជូន​នូវ​ម៉ូដ​សក់​ចំនួន​២​ម៉ូដ​ដែល​សក់​សក្តិសម​បំផុត​សម្រាប់​សុភាព​នារី​ដែល​មាន​សរសៃសក់​ស្ដើង។

ដូច​ដែល​​បាន​​បង្ហាញ​ជូន​ក្នុង​រូប​ភាព​ស្រាប់​សម្រាប់​ម៉ូដ​សក់​មូរ​រួញ​ភ្លី​ធំៗ​ដូច​ទឹករលក​នេះ ព្រោះ​តែ​អ្នក​ជំនាញ​ម៉ូដសក់​យើង​ចង់​បង្ហាញ​ឱ្យ​ឃើញ​សក់​រាង​សំពោង​បន្តិច ប៉ុន្តែ​មាន​​ភ្លី​​រៀប​រយ​​​ស្អាត​ដែល​អាច​បិទ​បាំង​នូវ​សក់​ស្ដើង​របស់​អ្នក​បាន ដោយ​អ្នក​ជំនាញ​យើង​បាន​មូរ​​សរសៃ​សក់​ម្ដង​​មួយ​ដុំៗ​​​គៀប​ដោយ​ដង្កៀប​ខ្មៅ រួច​ទុក​មួយ​សន្ទុះ​បានធ្វើ​ការ​រលា​វា​ចេញ​​ជា​រាង​ភ្លី​ទឹក​រលក​​​យ៉ាង​ស្រស់ស្អាត។​ ចំណុច​មួយ​ទៀត​នៅ​​ផ្នែក​​ខាង​​មុខ​​នៃ​​សក់ អ្នក​ជំនាញ​​យើង​​បាន​​សាប់​​សក់​​​ធ្វើ​​ឌឺមីបក​ឡើង​លើ​ដើម្បី​លើក​ឱ្យ​ឃើញ​សក់​ក្រាស់​និង​បិទ​បាំង​រាល់​ចំណុច​ខ្វះ​ខាត​​(សក់ស្ដើង)​​ដែល​មាន។ ម៉ូដ​សក់​នេះ​ថ្វី​ត្បិត​​តែ​សាមញ្ញ​បន្តិច ប៉ុន្តែ​វា​បង្កប់​ទៅ​ដោយ​​ភាព​ទាន់​​សម័យ​ និង​មាន​រសនិយម​​ខ្លាំង​សម្រាប់​សុភាព​នារី​ដែល​មាន​សរសៃសក់​ស្ដើង​អាច​ធ្វើ​​ចូល​រួម​​គ្រប់​​​កម្មវិធី​​រាត្រី​សមោរស​បាន​ប្រកប​ដោយ​ភាព​ជឿជាក់។

សម្រាប់​​សុភាព​​នារី​​ដែល​​មាន​​សក់​​ស្ដើង​​ហើយ​​មិន​សូវ​ពេញ​ចិត្ត​ជា​មួយ​ម៉ូដសក់​ទម្លាក់​អ្នក​អាច​ជ្រើសរើស​ម៉ូដសក់​ដែល​អ្នក​ជំនាញ​​យើង​បាន​បង្ហាញ​ជូន​ដោយ​គាត់​បាន​បែង​ចែក​សក់​ជា​ពីរ​ផ្នែក​ខាង​មុខ​និង​ខាង​ក្រោយ។ ដោយ​​ផ្ទៃ​​ខាង​​មុខ​នៃ​សក់​អ្នក​ជំនាញ​យើង​បាន​ធ្វើ​ការ​សាប់​សក់​អោយ​សំពោង​បន្តិច ដើម្បី​ឱ្យ​​មើល​​ទៅ​​ឃើញ​​​សក់​ក្រាស់​ បន្ទាប់​មក​ផ្នែក​ខាង​ក្រោយ​អ្នក​ជំនាញ​​បាន​សាប់​សក់​ឱ្យ​​រាង​សំពោង​​ដូច​​គ្នា​​បន្តិច​ រួច​ចាប់​ចង​ដោយ​មាន​មូរ​ជា​ភ្លីរួញ​នៅ​ខាង​ចុង​សក់​ដើម្បី​​បង្កើន​សោភ័ណភាព​នៃ​ម៉ូដ​​សក់​​នោះ។ ម៉ូដសក់​នេះ​ពិត​ជា​ទាន់សម័យ​នឹង​ស៊ីវិល័យ​បំផុត​សម្រាប់​​សុភាព​នារី​ដែល​មាន​សក់​​ស្ដើង​​អាច​បិទបាំង​ចំណុច​អវិជ្ជមាន​ដែល​មាន​លើ​សក់​របស់​អ្នក​បាន​យ៉ាង​ស្រស់​ស្អាត៕

Article by Makara

 




SUGGESTIONS