×

ទិដ្ឋភាព​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​អ៊ុំទូក​ និង​បណ្តែត​ប្រទីប​នៅ​ទីក្រុង​តាខ្មៅ​នា​ព្រឹក​ថ្ងៃ​ដំបូង​

NEWS 10 days ago
 
 

          នៅ​ថ្ងៃ​ទី ​០៤​​ ខែ​ តុលា​ ឆ្នាំ​២០១៧ ​រដ្ឋបាល​ខេត្ត​កណ្តាល​បាន​រៀប​ចំ​ពិធី​បុណ្យ​អ៊ុំ​ទូក ​នៅ​ក្រុង​តាខ្មៅ​ខេត្ត​​កណ្តាល ដែល​មាន​ចូល​រួម​ពី​សំណាក់កីឡាករ កីឡាការិនី​ចំណុះទូក​ និង​ប្រ​ជា​ពល​រដ្ឋ​យ៉ាង​ច្រើន​កុះករ​ដែលជា​ព្រឹត្តិការណ៍ប្រចាំ​ឆ្នាំ ​និង ​ដើម្បី​ជ្រើសរើស​ជ័យ​លា​ភី ​ទៅ​ចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អ៊ុំ​ទូក​នៅ​ពេល​ខាង​មុខ ​។ សម្លេង​ស្រែក​ហ៊ោរ​កញ្ជ្រៀវ​របស់​អ្នក​ទស្សនា​ហាក់​បាន​អន្ទង​អារម្មណ៍​ កីឡាករ​ចំណុះ​​ទូក​ ឱ្យ​មាន​កម្លាំង​ចិត្ត​ពុះ​កញ្ជ្រោល​ ​ ពោល​ពេញ​​ទៅ​​ដោយ​​ថាម​ពល​ឱ្យ​ខំ​ប្រឹង​កាន់​​តែ​ខ្លាំង​ឡើង​ ​ ក្នុង​កម្មវិធីដែល​មាន​ការ​ចូលរួម​ ទូកប្រកួតប្រជែងតាមដងទន្លេបាសាក់ ចំនួន​ ៦៤ទូក​ ដែល​ចែកចេញ​ជា ​៣២គូ ​ ​មក​ពី​ទី​ក្រុង​ភ្នំពេញ​ និង​បណ្តាល​ខេត្ត​មួយចំនួន បើ​ទោះ​បី​ជា​ក្រោម​តំណក់​ទឹកភ្លៀង​ស្រិចៗនៅពេលព្រលឹម និង កម្តៅថ្ងៃក្តៅនៅថ្ងៃរសៀលក៏ដោយ ។ ក្នុង​ព្រឹត្តិការណ៍​នោះ​ក៏មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះរីករាយនឹងការជាវនូវ​វត្ថុអនុស្សាវរីយ​ របស់ប្រើប្រាស់ និងចំណីអាហារ ជា​​ច្រើន​​ប្រភេទ ដោយ​សម្លេង​សើច​ក្អាកក្អាយ ជាមួយនឹងភាពរួសរាយរាក់ទាក់ដោយស្នាមញញឹមពីសំណាក់អ្នកលក់ នៅតាមស្តង់​សម្រាប់​ដាក់​​តាំង​​ពិព័រណ៍​​។ គណៈកម្មការកម្មវិធី​នឹង​មាន​រៀប​ចំ​កម្មវិធី​បណ្តែតប្រទីប បាញ់​កាំ​ជ្រួច​និង​បង្ហោះ​គោម​ ដែល​ជា​ទស្សនីយភាព​ដ៏​ពិសេស​នៅ​ពេល​យប់។ ដើម្បី​ឱ្យកាន់​តែ​មាន​​ភាព​​សប្បាយ​រីករាយ​ ក៏​មាន​ផង​ដែរ​នូវ​ការ​ប្រគំតន្ត្រី​ សម្រាប់​បងប្អូន​ប្រជា​ពលរដ្ឋ​រាំ​លេងកំសាន្ត​ផង​ដែរ។ សូម​បញ្ជាក់​ផង​ដែរ​ថា​ រដ្ឋបាលខេត្តកណ្តាលបានរៀបចំកម្មវិធីបុណ្យអ៊ុំទូកចំនួនពីរថ្ងៃ គឺថ្ងៃទី ០៤ ខែតុលា និង ថ្ងៃទី ០៥ ​ខែ តុលា ឆ្នាំ ២០១៧៕



SUGGESTIONS