×

រាជិ​នី​ក្រមា​ មាន សូ​នី​តា បង្ហើប​ពី​គន្លឹះ​...!

FASHION & BEAUTY 1 month ago
 
 

          មិត្ត​នារី​ច្បាស់​ជា​ចង់​ដឹង​ហើយ​ថា​​ហេតុអ្វី​ រាជិនីក្រមា មាន សូនីតា​ មាន​សម្រស់​​ស្រស់​ស្អាតផូរផង់​​បើ​ទោះ​ជា​កញ្ញាត្រូវ​ចេញ​ថត​​នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ និង​តែង​តែ​ធ្វើ​ការ​ផាត់​មុខ​ជា​ប្រចាំនោះ! តោះក្រឡេកទៅមើលគន្លឹះ តើរាជនីក្រមាមានគន្លឹះបែបណា! 

ការថែរក្សា​ផ្ទៃមុខ​៖ ​សូនីតា​ បង្ហើប​ប្រាប់​ថានាងចាប់​ផ្តើម​ប្រើ​ក្រែម​លាប​ការពារ​កម្តៅ​ថ្ងៃ​ចាប់​តាំង​ពី​កញ្ញា​មាន​អាយុ​១៩​ឆ្នាំ​មក​ម្ល៉េះ ហើយ​ជាប្រភេទ​ក្រែម​ដែល​មាន​ស្រទាប់​ការពារ​កម្តៅ​ថ្ងៃ SPF 50+++​ ដើម្បី​ធានា​ថា​ក្រែម​នេះ​អាច​ការពារ​កម្តៅ​ថ្ងៃ​បាន​ល្អ​គ្រប់គ្រាន់។ ជាការពិតណាស់​អាកាសធាតុ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សភាព​ក្តៅ​ហើយ​សើម​ដូច្នេះ​ សូនីតា ​តែង​តែចៀសវាង​ការ​ផាត់​មុខ​នៅ​ពេល​មិន​ចាំបាច់ និង​ប្រើ​ជំនួស​ដោយក្រែម​លាប​ការពារ​កម្តៅ​ថ្ងៃ​ និង​​ CC Cream។

សូនីតា មានតិកនិចក្នុងការថែរក្សាស្បែកមុខបែបណាខ្លះ!

​ ​ ដោយ​សារ​ សូនីតា​ មាន​ប្រភេទ​ស្បែក​មុខ​ធម្មតា​ ដូច្នេះ​កញ្ញា​បាន​ជ្រើសយក​ ប្រភេទ​សាប៊ូ​លាង​មុខ​ដែល​មាន​ពពុះ​តិចៗ។ នីតា ​តែង​តែ​លាង​មុខ​ជាពិសេស​នៅ​ពេល​យប់​ ដោយ​ការ​ប្រើ​ Baby Oil មក​ជូត​សម្អាត​ផ្ទៃមុខ​ជាមុន​សិន​ បន្ទាប់​មក​កញ្ញា​​ត្រូវ​ជូត​សម្អាត​ដោយ​ Makeup remover (ករណីនាងមានចេញថតនៅខាងក្រៅ)។ នីតា បានបង្ហើបឱ្យដឹងទៀតថា បន្ទាប់​​ពី​លាង​សម្អាត​មុខ​ឲ្យ​បាន​ស្អាត​នៅ​ពេល​យប់​រួច​ហើយ​ កញ្ញា​តែង​តែ​ទុក​ស្បែក​មុខ​ឲ្យ​បាន​សម្រាក​វិញ​ម្ដង​ ដោយ​កញ្ញា​គ្រាន់​តែ​ប្រើ​ក្រែម​បំប៉ន​ស្បែក​មុខ​បន្តិច​បន្តួចឬ​មិន​ប្រើ​តែ​ម្ដង​។ ក្នុង​រយៈ​ពេល​យ៉ាង​ហោច​ណាស់​១​ខែ​ម្ដង​ ​សូនីតា​ តែង​តែ​ធ្វើ​ការ​ម៉ាស្សា​មុខ​ម្ដង​ ឬ​ ធ្វើ​ការ​ថែរក្សា​មុខ​ដោយ​ខ្លួន​ឯង​ដោយ​បិទ​ម៉ាស់​ពី​បន្លែ​ផ្លែឈើ ដូចជា​ម៉ាស់​ផ្លែប៊ឺរ​ជាដើម។

ការថែរក្សា​ស្បែក៖ គន្លឹះ​សំខាន់​នៃ​ការ​ថែរក្សា​ស្បែក​របស់​កញ្ញា សូនីតា​ គឺ​ការ​ទទួល​ទាន​ទឹកឱ្យបានគ្រប់គ្រាន់ ឬ​ច្រើន​ជាង​ ១.៥ លីត្រ​ក្នុង​មួយ​ថ្ងៃ​ នឹង​ធ្វើ​ឲ្យ​ស្បែក​​ពេញ​មួយ​តួ​ខ្លួន​មាន​សំណើម។ ​ ​ជានិច្ច​កាល សូនីតា​ បាន​លាប​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​បន្ថែម​រៀងរាល់​ ៣​ ម៉ោង​ម្ដង​ នៅ​ពេល​ចេញ​​ថត​ក្រោម​កម្តៅ​ថ្ងៃ និងប្រើប្រាស់ជាប្រចាំបើទោះកញ្ញាមិនមានចេញថតខាងក្រៅក៏ដោយ។ អាថ៌កំបាំងមួយទៀតដែល នីតា បង្ហើបប្រាប់នោះគឺនាងតែង​ចំណាយ​ពេល​​ខាត់​ស្បែក​ខាត់​ស្បែក​ដោយ​ប្រើ​បន្លែ​ផ្លែ​ឈើ​ផង​ដែរ​ ដូច​ជា​ការ​ខាត់​ស្បែក​ដោយ​ផ្លែ​ប៊ឺរ​ និង​ទឹក​ដោះគោ​ជាដើម។

ការ​ថែរក្សាសក់៖ ​សូនីតា​​ ក៏​ត្រូវ​ប្រឈម​នឹង​បញ្ហា​សក់​ខូច​​ និង​ស្ងួត​ផង​ដែរ​ ដោយ​សារ​តែ​អាជីព​របស់​កញ្ញា​ តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​សក់​ និង​ផ្លាស់ប្តូរ​ពណ៌​សក់​ជា​ញឹក​ញាប់។ បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ សូនីតា​ តែង​តែ​ចៀសវាង​ការ​គៀបសក់(​ចៀសវាង​បំផុត​គឺ​ការ​​កៀប​សក់​ នៅ​ពេល​ដែល​សក់​មាន​ធូលី​ដី) និង​ ផ្លុំ​សក់​ជាញឹក​ញាប់បើ​សិន​គ្មាន​​ការ​ចាំ​បាច់។ ជា​ទូទៅ​ បន្ទាប់​ពី​កក់​សក់​រួច​ កញ្ញា​គ្រាន់​តែ ប្រើ​ប្រេង​មក​លាប​ចុង​សក់​ដើម្បី​ផ្តល់​សំណើម​បន្តិច​បន្តួច​ បន្ទាប់​មក​ទុក​សក់​ឲ្យ​មាន​សភាព​ដើម៕

 

 



SUGGESTIONS