×
Image Courtesy Sovrin

កោះ​រ៉ុង គឺ​ជា​កោះ​ឋាន​សួគ៌​ធម្មជាតិ​ដែល​មាន​ផ្ទៃ​ ទឹក​សមុទ្រ​ពណ៌​ខៀវ​ស្រងាត់​ដ៏​ស្រស់​អស្ចារ្យ​ក្នុង​ចំណោម​កោះ​មួយ​ចំនួន នៅលើទឹកដីខេត្តព្រះសីហនុ

 
 

       កោះរ៉ុង​ គឺជាកោះឋានសួគ៌​ធម្មជាតិ​ ដែលមាន​ផ្ទៃទឹកសមុទ្រ​ពណ៌​ខៀវស្រងាត់​ដ៏​ស្រស់​អស្ចារ្យ​ ក្នុងចំណោម​កោះ​មួយចំនួន ​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ​ដែល​នៅជាប់​នឹង​មាត់​សមុទ្រ​នា​ភាគ​និរតី​នោះ​ ហើយក៏​ត្រូវបាន​ចាត់ទុក​ថា ជា​ឆ្នេរ​ខ្សាច់​ស្រស់ស្អាត​បំផុត​នៅ​ឥណ្ឌូចិន​ថែម​ទៀតផងផ្លូវ​ជាតិ​លេខ៤បាន​អង្រួន​អារម្មណ៍​ភ្ញៀវ

​ទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​ចង់​ទៅ​ទស្សនា​នៅ​ទីនោះ​​ឱ្យ​​ខាន​​តែ​បាន​ព្រោះ​​តែ​សម្រស់​ដ៏ល្អ​ឯក​របស់​ផ្ទៃ​សមុទ្រ ដែល​មាន​ឆ្នេរ​ខ្សាច់​សក្បុស​ បង្កប់​​នូវ​មន្ត​​ស្នេហ៍​​ឆក​​បេះ​ដូង​​អ្នក​​ទេសចរ​​​​​គ្រប់​រូប​ឲ្យ​ចង់​ទៅ​កម្សាន្ត​នៅ​ទីនោះ​ម្ដងហើយ​ ម្ដងទៀត​មិនចេះ​មាន​​អារម្មណ៍​​ថា​ជិនណា​យ​ ចំណុច​​ដ៏​លេច​ធ្លោ​​​នេះ​​ហើយ​​បាន​ធ្វើ​ឱ្យ​​ឆ្នេរ​​សមុទ្រ​ក្រុងព្រះសីហនុ​​បាន​ក្លាយ​​ជា​​សមា​ជិក​​ក្លឹប​​ដែល​​មាន​ឆ្នេរ​​សមុទ្រ​​ស្អាត​​ជាង​​គេ​លើ​​ពិភពលោក។ មួយ​វិញទៀត ប្រទេស​កម្ពុជា​មាន​សមុទ្រស្អា​តៗ ​និង​​ពោរ​ពេញ​​ដោយ​​ជីវិត​​ក្នុង​សមុទ្រ​​ចម្រុះ​​គ្រប់​​ប្រភេទ។





តំបន់​​កម្សាន្ត​​ធម្មជាតិ​​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​​បាន​ចែកចេញ​ជា​៣​ផ្នែក​​គឺមាន​​តំបន់​​កម្សាន្ត​​ឆ្នេរ​​ក្រុង តំបន់​​កម្សាន្ត​​កោះ និង​​តំបន់​​កម្សាន្ត​​ទឹកសាប ហើយ​​គ្រប់​​ភ្ញៀវ​ទេសចរ​​ទាំងអស់​​អាច​​ធ្វើ​ដំណើរ​​ចូលមក​​កម្សាន្ត​​បាន​​នៅលើ​ទឹកដី​​ខេត្ត​ព្រះសីហនុ​​តាមបណ្តោយ​ផ្លូវជាតិ​លេខ៤​​ដែល​មាន​​ចំងាយ​​ប្រមាណ​​ជា​២២១​​​​​​​​គីឡូម៉ែត្រ​​ពី​​រាជ​ធានី​​ភ្នំពេញ។ ប្រជាជន​​ភាគច្រើន​​ដែល​​រស់នៅ​ខេត្ត​ព្រះសីហនុ ​ប្រក​ប​របរ​​នេសាទ​​ កសិកម្ម​ និង​​បម្រើ​​សេវាកម្ម​​​ផ្សេងៗ​​​ទៅ​ដល់​​ភ្ញៀវ​ទេសចរ​។​ល​។ ​ហើយ​​រួមផ្សំ​​ជាមួយ​នឹង​​ភាព​ស្រស់ស្អាត​​នៃ​ធម្មជាតិ​​មាន​ឆ្នេរ​​ខ្សាច់​ និង​​ដែន​កោះ​​ដ៏​​ឆើតឆាយ​​នោះ​​ខេត្ត​ព្រះសីហនុ​​ បាន​​ទាក់ទាញ​​យ៉ាងខ្លាំង​​នូវ​កំណើន​អ្នក​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​ចូលមក​លេង​កម្សាន្ត​ជាហូរហែ។ ជាក់ស្តែង​ដូចជា​នៅ កោះរ៉ុង​ ​គឺ​​ប្រៀប​បាន​​នឹង​​ឋានសួគ៌​​ធម្មជាតិ​​សម្រាប់​​ភ្ញៀវ​​ទេសចរ​​ ព្រោះ​នៅទីនោះ​មាន​ផ្ទៃ​ទឹកសមុទ្រ​ពណ៌​ខៀវស្រងាត់ ​និង​មាន​ឆ្នេរ​ខ្សាច់​ស​ស្រស់ស្អាតណាស់។ ​ សម្រាប់​ទំព័រ​ទេសចរនៅ​ពេលនេះ សូវរីន​​ សូមនាំ​អារម្មណ៍​​ប្រិយមិត្ត​​អ្នកអាន​​ទៅ​​លម្ហែ​​កម្សាន្ត​នៅ​តំបន់​​ទេសចរណ៍​មួយ​កន្លែង​ដែល​កំពុង​តែ​ទទួល​បាន​ការ​​ពេញ​​​និយម​​គាំទ្រ​យ៉ាងខ្លាំង​​ពី​​សំណាក់​​​ភ្ញៀវ​​ជាតិ​និង​អន្តរជាតិ

នោះគឺកោះរ៉ុងដែល​មាន​សក្តានុពល​​ជា​តំបន់​​ទេសចរ​ណ៍​​ដែល​មាន​​ជីវ​ចម្រុះ​នៅ​​បាត​សមុទ្រ​ ព្រៃ​ធម្មជាតិ​ ឆ្នេរ​ខ្សាច់​ ​និង​​សត្វព្រៃ។ កោះរ៉ុង​​ត្រូវ​​បាន​គេ​ធ្វើ​ការ​​អភិវឌ្ឍន៍​​ក្នុង​រយៈ​​៦​ឆ្នាំ​​នេះ​តែ​ប៉ុណ្ណោះ​​គឺ​​ចាប់​ពី​ឆ្នាំ២០០៩​មក​ដល់​បច្ចុប្បន្ន ដែល​​មាន​​​ភ្ញៀវ​​ទេសចរ​​ទៅ​កម្សាន្ត​​ក្នុង​​មួយ​ថ្ងៃ​​២០ ទៅ​​​៣០​នាក់​​ ហើយ​​ភាគ​ច្រើន​​​ភ្ញៀវ​​​បរទេស​​៩០%​​ ដោយឡែក​​ក្នុង​​ឆ្នាំ២០១៦​​នេះ​ គេ​​សង្កេត​​ឃើញ​​មាន​​កំណើន​​ភ្ញៀវ​​ទេសចរជាតិ​​ និង​​​អន្តរជាតិ​​​បាន​​​កើន​​ឡើង​ពី៤០០​​​ ទៅ​១០០០​​នាក់​​​ក្នុង​​​មួយ​ថ្ងៃ​​ ក្នុង​​​នោះ​​​ភ្ញៀវ​​​ខ្មែរ​​៥០%​​ ថ្ងៃ​​បុណ្យ​​ទាន​​​កើន​​​ជាង​​១០០០​នាក់។