×

ទំលាប់​ងាយ​ៗ​ប្រាំ​យ៉ាង​ដើម្បី​ថែ​រក្សា​សម្រស់​មុន​ទទួល​ទាន​ដំណេក​

FASHION & BEAUTY 8 days ago
 
 

          ទំលាប់​នៃ​ការ​ថែរក្សា​សម្រស់​គឺ​ជា​រឿង​សំខាន់​ជា​ពិសេស​គឺ​មិត្ត​នារីៗ​មិន​ថា​ពេល​ចេញ​ទៅ​ខាង​ក្រៅ​ដើម្បី​ចូលរួម​កម្មវិធី​នានា​ឬ​ក៏​ការ​ដើរ​ផ្សារ​នោះទេ សូម្បី​តែ​ទំលាប់​មុន​ពេល​ចូល​គេង​ក៏​ជា​កត្តា​ដែល​អាច​ធ្វើ​ឲ្យ​យើង​ខូច​សម្រស់​ផង​ដែរ។ ដូច​នេះ​ដើម្បី​ថែរក្សា​សម្រស់​ឲ្យ​នៅ​តែ​ស្រស់​ស្អាត​មុន​ពេល​ចូល​គេង​ យើង​សូម​បង្ហាញ​នូវ​ទំលាប់​ងាយៗ​ប្រាំ​យ៉ាង​ដែល​អ្នក​គួរ​តែ​អនុវត្ត៖

1. សម្អាត​ផ្ទៃ​មុខ៖ ការ​សម្អាត​ផ្ទៃ​មុខ​ជា​ប្រចាំ​មុន​ចូល​គេង​ អាច​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​របស់​អ្នក​មាន​ភាព​ស្រស់​ថ្លា​និង​អនាម័យ។ ការ​សម្អាត​ផ្ទៃ​មុខ​នេះ​ទៀត​សោត​ យើង​ត្រូវ​តែ​សម្អាត​ជាមូយ​នឹង​ហ្វម​លាង​មុខ​ ឬ​សាប៊ូ​លាង​មុខ​ ព្រោះ​វា​អាច​លុប​លាង​នូវ​ម្សៅ​ផាត់​មុខ​និង​លម្អង​ធូលី​ដែល​ជា​ភ្នាក់​ងារ​បង្ក​ឲ្យ​មាន​ស្លាក​ស្នាម​ នៅ​លើ​មុខ​ជា​ដើម។

2. ដុះ​ធ្មេញ​ឲ្យ​បាន​ស្អាត៖ ជា​ការ​ពិត​ណាស់​ ការ​សម្អាត​ធ្មេញ​មុន​ទទួល​ទាន​ដំណេក​ អាច​ធ្វើ​ឲ្យ​ស​ស្អាត​និង​មិន​មាន​ដង្កូវ​ស៊ី​ឡើយ។ ធ្មេញ​ក៏​អាច​ជួយ​លើក​សម្រស់​យើង​មួយ​ចំណែក​ដែរ ពិសេស​នៅ​ពេល​ដែល​យើង​ញញឹម​បង្ហាញ​នូវ​ធ្មេញ​ស​ចាំង​ក៏​ជា​ការ​ទាក់​ទាញ​ម្យ៉ាង​ដែរ។

3. បួង​សក់៖ ​សម្រាប់​មិត្ត​នារី​ដែល​មាន​សក់​វែង  ការ​សម្រាក​ដោយ​មិន​បួង​សក់​ឬ​មិន​ចង​ឲ្យ​បាន​ត្រឹមត្រូវអាច​ធ្វើ​ឲ្យ​ខូច​សម្រស់​នៃ​សរសៃ​សក់​ ព្រោះ​ការ​គេង​ពី​លើ​សក់​ដែល​រញ៉េ​រញ៉ៃ​អាច​ធ្វើ​ឲ្យ​សក់​បែក​ចុង ​និង​រួញខុស​ពី​ធម្មតា។

4. បោះ​សម្អាត​ខ្នើយ៖ ការ​សម្អាត​ ភួយ​និង​ខ្នើយ​ក៏​អាច​ជួយ​ថែរក្សា​សម្រស់​របស់​យើង​បាន​មួយ​ផ្នែក​ផង​ដែរ​ ព្រោះ​ភួយ​និង​ខ្នើយ​អាច​មាន​ធូលី​និង​កម្ទេច​កំទីរ ដែល​អាច​ប្រឡាក់​ផ្ទៃ​មុខ​របស់​យើង​ពេល​កំពុង​ទទួល​ដំណេក។

5. ពិសាទឹក​មុន​គេង៖ ពិសា​ទឹក​មួយ​កែវ​ ជួយ​សម្រួល​ដល់​ដំណើរ​ការ​កោសិកា​របស់​អ្នក​ពេល​កំពុង​គេង។​ ការ​ទទួល​ទាន​ទឹក​មុន​ចូល​គេង​ នឹង​ធ្វើ​ឲ្យ​ស្បែក​អ្នក​មាន​សំណើម​និង​ជួយ​ថែរក្សា​សម្រស់​ផ្ទៃ​មុខ​ថែម​ទៀត​ផង៕

Article by KEO SONG



SUGGESTIONS