×
Image courtesy: SOVRIN

គោព្រៃនាំមកនូវភាពជឿនលឿននៃការរចនាបែបច្នៃប្រឌិត

 
 

គ្រាន់តែបានពីឈ្មោះសត្វគោព្រៃយើង​​សឹងតែបាន​​ស្គាល់ដល់ប្រទេសដែល​ជា​ម្ចាស់និមិត្តសញ្ញា​​​នៃ​សត្វនេះ​បាត់​ទៅ​ហើយ!​គោ​ព្រៃដែលមាន​សំនួន​ជាភា​សា​ខ្មែរនិង​អង់​គ្លេសដូចគ្នាគឺ​ជាសត្វដែល​ជានិមិត្ត​សញ្ញា​នៃ​ប្រទេស​កម្ពុជា។ ​

គោ​ព្រៃត្រូវ​បាន​​សហ​គ្រិន​វ័យ​ក្មេងមួយ​ក្រុម​សម្រេច​យកធ្វើជា​ឈ្មោះ​របស់​ក្រុម​ហ៊ុន​របស់​ខ្លួនដែល​​​​​ជា​ក្រុម​ហ៊ុន​ជំនាញ​លើ​ការ​រចនា​រូប​​​សញ្ញា​​ (Logo)​​ ក្នុង​គោលបំណង​​នាំ​ការ​រចនា​របស់​ខ្មែរ​ឲ្យ​ពិ​ភព​លោក​បាន​ស្គាល់​។ ភាព​លេច​ធ្លោ​នៃ​ស្នា​ដៃ​ក្នុង​ការ​រចនា​ម៉ូដ​ឡូ​ហ្គូ​ជា​ច្រើន​សឹង​រាប់​មិនអស់​​​បាន​នាំ​យក​​​កិត្តិនាម​របស់ គោ​ព្រៃ ​​​​​​​នេះ​​​​​ឲ្យ​រីក​សាយ​យ៉ាង​សម្បើម​ក្នុង​រយៈកាល​៣​ឆ្នាំ នៃ​ដំ​ណើរការ​ក្រុម​ហ៊ុន​រចនា​Kouprey Creative Solutions

 

ត្បិត​តែមាន​បទ​ពិសោធន៍​ក្មេងខ្ចី​ក្នុង​ការ​ងារ​រចនា​បើ​ធៀប​នឹង​ក្រុម​ហ៊ុនរចនា​ធំៗដែល​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំប៉ុន្តែ​សមត្ថ​ភាព​រចនា​រូប​​​សញ្ញានិង​ការ​ងារ​ច្នៃប្រ​ឌិត​លើ​ការ​ងារ Branding Design ជា​ច្រើន​ទៀត​​ បាន​ធ្វើឲ្យក្រុម​ហ៊ុន គោ​ព្រៃរីក​ធំ​ធាត់​លឿន​ហួសពី​ការ​រំ​ពឹង​ទុក​។រូប​​​សញ្ញា​របស់​​​អា​ជីវ​កម្ម​ក្នុង​ស្រុក​ជា​ច្រើន​រាប់មិន​អស់​​ដែល​បានរចនាដោយ​ក្រុម​ហ៊ុនគោ​ព្រៃត្រូវបានដាក់​បង្ហាញ​ដោយភាពមោ​ទនក្នុង​នោះ​រួម​មាន​ទាំង​ស្នា​ដៃ​រូប​សញ្ញា​​​របស់​ហាង​កា​ហ្វេភោជ​នីយ​ដ្ឋាននិង​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ជា​ច្រើន​ទៀតដែល​ភាគច្រើន​ជា​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​

ផ្តើម​ចេញពី​ស្ថាបនិក​តែ​ពីរ​រូបដែល​ក្នុង​នោះ​រួមមាន​លោក សៅ ផល​រា​សីហ៍ លោកហាក់ ធា​រ៉ា ក្រុម​ហ៊ុនគោ​ព្រៃបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៤។ បន្ទាប់​ពី​ស្វែង​យល់ពី​សក្កា​នុ​ពល​ក្នុង​ការ​ពង្រីក​អា​ជីវ​កម្មអ្នក​ទាំង​ពីរ​​បានសម្រេច​ចិត្ត​អញ្ជើញលោកនូវិចិត្រដើម្បី​​​ចូល​រួម​ជា​មួយ​គ្នា​ក្នុង​​​គោល​បំ​ណង​ពង្រីក​សក្កា​នុ​ពល​ភាព​របស់គោ​ព្រៃ​ឲ្យ​ក្លាយ​ជា​ស្ថា​ប័ន​ចម្បងផ្នែក​រចនាក្នុង​ប្រទេស​កម្ពុជា។ ស្ថាប​និករូប​ ​របស់​ក្រុមហ៊ុន​រចនា​គោ​ព្រៃ​សុទ្ធ​តែ​មាន​វ័យ​២៦​ឆ្នាំ​ដូច​គ្នា​អ្នក​ទាំង​៣​​​សុទ្ធ​តែ​មាន​ជំ​នាញ​រៀងៗ​ខ្លួន​លើការ​រចនា។ លោកធារ៉ាបានថ្លែង​ពីដំ​ណើរដើម​ទង​នៃ​ឈ្មោះ​របស់​ក្រុម​ហ៊ុន​​​រចនា​របស់ខ្លួន​ថា ដំ​បូង​ពួក​យើង​សុទ្ធ​សឹង​តែ​អ្នក​Freelance Designer ​​ហើយ​សុទ្ធ​តែ​ធ្វើការ​ឲ្យ​ក្រុម​ហ៊ុនគេតែយើង​បាន​គិត​ថាយើង​ចង់ឲ្យ​មាន​ក្រុម​ហ៊ុនDesign នៅ​ប្រទេស​កម្ពុជាដែល​គ្រប់​គ្រង​ដោយ​ជន​ជាតិ​ខ្មែរនិង​ទោះ​មាន​​​វ័យ​ក្មេង​ក៏​ដោយ ប៉ុន្តែ​មាន​សមត្ថ​ភាព​ខ្ពស់និង​ធំ​ដូច​ក្រុម​ហ៊ុន​គេ​ (បរទេស​)​ ដែរ គោព្រៃបានដំ​ណើរការ​យ៉ាង​រលូនត្បិត​មានឧបសគ្គការ​ងារ​បន្តិចបន្តួច​នៅ​ក្នុង​ដំណើរ​ការ​អា​ជីវកម្មរយៈ​ពេល​៣​ឆ្នាំ​មក​នេះ​ លោករា​សីហ៍ដែល​បញ្ចប់​ការ​សិក្សាផ្នែកស្ថាបត្យ​កម្ម​ ​​​ពីសាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ បច្ចុប្បន្ន​​​នេះកំពុង​គ្រប់គ្រងការ​ងារទូ​ទៅ​​របស់គោ​ព្រៃ។ លោក​រា​សីហ៍មាន​ប្រ​សាសន៍​ថា​ អា​ជីវ​កម្ម​ក្នុង​ស្រុក​បច្ចុប្បន្ន​កំពុង​តែ​រីក​ចម្រើន​ ដូច្នេះ​ម្នាក់ៗ​ត្រូវការ​អ្វី​ដែល​ប្លែក​ថ្មីដើម្បី​ជា​ភាពទាក់​ទាញហើយគ្រប់​ផ្នែក​ទាំង​អស់​គឺ​សុទ្ធ​តែ​ត្រូវ​ការ​ Design  លោកបាន​បញ្ជាក់​ថា​ ​ការ​ងាររចនា​ជា​ច្រើនបាន​​​ក្លាយ​ជា​តម្រូវ​ការ​របស់​ម្ចាស់​អា​ជីវ​កម្ម​​​ក្នុង​ស្រុក​ទាំងថ្មី​ទាំង​ចាស់ដែល​ទាម​ទារ​អ្នក​មាន​ជំ​នាញ​ពិត​ប្រាកដ​​​មក​បំពេញ​តម្រូវ​ការ​នេះ ភាព​ល្អិត​ល្អន់​នឹងការ​ច្នៃ​ប្រ​ឌិត​ខ្ពស់​នៅ​ក្នុង​ការ​ងារ​រចនាគឺ​ជា​កត្តា​ដែល​នាំមកនូវ​រូបសញ្ញា​​​ល្អ​មួយ​សម្រាប់​អតិថិជន​។ ភាពលេច​ធ្លោនិង​ច្នៃ​ប្រឌិត​ភាព​ក្នុង​ការរចនា​រូប​សញ្ញាជា​រឿយៗ​តែង​ជាកត្តាមួយ​ដែល​នាំ​អាជីវកម្មទៅ​រក​ភាពជោគជ័យ។ លោករាសីហ៍បានបន្ត​ថាជាទូទៅ​លោក​តែងតែ​​​យក​ចិត្ត​ទុក​ដាក់​លើ​ចំណុចតូចៗ​​នៅ​ក្នុង​ការ​រចនានីមួយៗដែលនោះ​​ជា​អ្វីដែលលោក​ហៅ​ថាសិល្បៈ។ លោក​រាសីហ៍ពន្យល់​ថា​៖ ចំពោះArtist អ្វីដែលសំខាន់​គឺជា​ការ​សង្កេត​ (Observation)​ មើល​ការងារ​របស់អ្នកដទៃនិងចេះ​វិភាគជា​ដើម លោកសង្កត់ធ្ងន់​​ថា៖ សមត្ថភាព​ក្នុង​ការ​​​យកការ​គិត​ឲ្យ​ទៅ​ជារូប​ភាពនោះ​គេ​ហៅថាArtist”

 

ចំណែក​លោកវិចិត្រដែល​គេ​តែងស្គាល់​ថាNixនិង​ជា Creative Directorរបស់​គោព្រៃ បាន​លើក​ឡើង​ថាម្ចាស់​អាជីវកម្ម​​​ក្នុងស្រុក​នា​ពេល​បច្ចុប្បន្ន​បាន​យល់​ពី​ភាព​ទាក់ទាញ​របស់​រូប​សញ្ញាអាជីវកម្ម​​​របស់​ខ្លួន ដែល​ជា​ហេតុ​​​នាំឲ្យម្ចាស់​អាជីវកម្ម​ក្នុង​ស្រុក​ជាច្រើន​បាន​ទំនាក់ទំនង​មក​កាន់គោព្រៃដើម្បី​ជ្រើស​យក​ជម្រើស​នៃ​ការ​រចនាស្លាកយីហោ​Nixមាន​ប្រសាសន៍​ថា  Concept ក្នុង​ការ​រចនា​ពី គោព្រៃតែងតែ​​​ធ្វើ​ការបត់បែន​តាម​​បរិបទ​អាជីវកម្ម​របស់​អតិថិជន។ ចំណុច​ដែល​លោក​តែងសិក្សាពី​អតិថិជនមុន​ពេល​រចនា​ស្លាក​សញ្ញា​នានា​មាន​ដូចជាតើ​​អាជីវកម្ម​​​នោះ​ជាប្រភេទ​អ្វី? តើអតិថិជន​គោលដៅ​របស់​​អាជីវកម្ម​ថ្មី​នោះ​គឺ​ជា​អ្នក​ណា​?និង​អ្វី​ដែលអតិថិជនចង់បាន​? បន្ទាប់​មក​ទើប​ក្រុម​ការងារ​ប្រគល់​យ៉ាង​ហោច​ណាស់ការ​រចនា​ ជម្រើស​សម្រាប់​អតិថិជន​ធ្វើ​ការ​ជ្រើសរើស ដែល​ការ​រចនា​នីមួយៗសុទ្ធ​សឹង​តែ​មាន​ការឆ្លុះ​បញ្ចាំង​ពី​​​អាជីវកម្ម​នោះ​ផ្ទាល់​តែម្ដង​ Nix ក៏​បាន​អះអាង​ថា​ ​ម្ចាស់​អាជីវកម្ម​មួយចំនួន​បាន​ទំនាក់ទំនង​មក​កាន់គោព្រៃដើម្បី​បង្កើត​​​ស្លាក​យីហោ​សម្រាប់​​អាជីវកម្ម​របស់​ខ្លួន​ទៅ​តាម​ការ​ស្រមៃរបស់​គាត់និង​ខ្លះ​ទៀត​​បាន​​​មក​ទទួល​ការ​ពិភាក្សា​ជាមួយគោព្រៃពីជម្រើស​នៃ​ការ​រចនាស្លាក​យីហោ​ថ្មី​របស់​ពួក​គេ។ ទាំង​នេះ​បាន​ឆ្លុះ​បញ្ចាំងពី​ភាព​ជឿន​លឿន និង​​​ចំណេះដឹង​​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​របស់ម្ចាស់​អាជីវកម្ម​ក្នុង​ស្រុក។ លោក​បន្ត​ថា ក្រុម​ហ៊ុន​ដែល​ចាប់ផ្តើម​ថ្មីៗមិនអាច​​​រ៉ាប់រង​តម្លៃ​រចនា​ពី​ក្រុម​ហ៊ុនធំៗបាន​ទេ​ដូច្នេះ​​​​ទើប​យើង​​សម្រេច​ចិត្ត​ចាប់​យក​អតិថិជន​ពី​ក្រុម​ហ៊ុន​តូច​និងមធ្យមដែល​ធ្វើ​ដូច្នេះ​ក៏ជា​ការ​ជួយ​សម្រួលដល់​ក្រុម​ហ៊ុន​ថ្មីៗ​ទាំង​នោះ​​​ទៅវិញទៅមក​ផង​ដែរ​ ត្បិត​តែ​ជា​ក្រុម​ហ៊ុន​រចនាថ្មីប៉ុន្តែ​​​​ស្ថាបនិក​ទាំង​រូប​ ​សង្កេត​ឃើញថា​​​ការងារ​​ផ្នែករចនា​នេះ​កំពុង​​​ក្លាយ​ជាទីផ្សារការងារ​ធំ​មួយ​នៅក្នុង​ស្រុក។ អ្វី​ដែលនាំ​ឲ្យគោព្រៃធ្វើ​ដំណើរទៅ​មុខ​បាន​យ៉ាង​រហ័សគឺសេវាកម្ម​ប្រកប​ដោយ​ទំនុកចិត្ត ក្រុមហ៊ុន គោព្រៃ មាន​ជំនាញ​ទទួលខុសត្រូវលើការរចនាBrand Materials ទាំង​អស់និង​តែងតែ​ជួយ​ណែនាំអតិថិជន​របស់ខ្លួន​ទៅ​កាន់​ក្រុម​ហ៊ុន​បោះពុម្ពនិងផលិតដែលមាន​គុណភាព ឬ​អតិថិជនរបស់គោព្រៃ គ្រាន់​តែ​រង់​ចាំទទួល​យក​ផលិតផល​សម្រេចពី​ក្រុម​ហ៊ុន​បោះពុម្ព​​តែម្ដង​ដែល​​នេះជាសេវាកម្ម​​បន្ថែម​របស់គោព្រៃ ដែលបាន​ទាក់ទាញ​ភ្ញៀវជា​ច្រើន​មកទល់​បច្ចុប្បន្ន​

 

បើ​ទោះ​បីជា​មាន​ឱកាស​ការងារផ្នែក​រចនាមានយ៉ាងច្រើន​​ ប៉ុន្តែ​កម្រិត​សមត្ថភាព​អ្នក​ដែល​ចេញ​ពី​សាលា​នៅ​មាន​កម្រិតហើយ​សិស្សខ្លួន​ឯង​ត្រូវ​ការ​អនុវត្ត​​​ច្រើន​ដើម្បី​​​ពង្រឹងសមត្ថភាព និង​បទពិសោធន៍​​​របស់ខ្លួន​បើ​តាម​គំរូការងារមួយ​ចំនួន​ដែលក្រុម​ការងារគោព្រៃត្រួតពិនិត្យ​មើល​នៅពេល​​​ជ្រើសរើសបុគ្គលិកលោក រាសីហ៍យល់​ឃើញថាការប្រើប្រាស់ពណ៌ការ​រចនាអក្សរនិង​ការងារ​រចនាទាំងមូល​ទៀត​សោត​នៅ​មានកម្រិតក្នុង​នោះ​ក៏​រួម​បញ្ចូល​ទាំងការងារបច្ចេកទេស​ដូចជា​ការប្រើប្រាស់ ស្រមោលទំហំជាដើម ដែលទាំង​នោះ​សុទ្ធ​សឹងជាមូលដ្ឋាន​គ្រឹះ​នៃ​ការ​ចាប់​ផ្តើម​ការ​ឌីហ្សាញ ដែល​កិច្ចការ​ទាំង​នេះ​ក៏ទាក់ទង​ទៅនឹង​ទេពកោសល្យ​ពី​ធម្មជាតិផង​ដែរ លោក​រាសីហ៍​និយាយថា ការ​គូរ (Sketching)គឺជា​ផ្នែក​មួយ​សំខាន់​របស់​ការ​ឌីហ្សាញ ដែលដំបូង​បំផុត​​នៅ​ពេលដែល​យើង​មិនទាន់មាន​​កុំព្យូទ័រការ​គូសវាសគឺជាផ្នែក​មួយ​ដែល​អាចធ្វើឲ្យ​ការស្រមើលស្រមៃ​របស់​យើងក្លាយ​ទៅ​ជា​រូបរាង​​បាន ដើម្បី​ក្លាយជា​អ្នករចនា​ដ៏​ល្អ​មួយ​រូបលោកNix ជឿ​ថាវាមិន​ចាំបាច់​ទាល់តែ​​​សិក្សាផ្នែក​ក្រាហ្វិក​ឌីហ្សាញ​នោះ​ទេ លោកថា យើង​​អាច​ក្លាយ​ជា​​អ្នក​​ឌីហ្សាញ​​ល្អ​​ម្នាក់​ នៅ​​​ពេល​ដែល​គេ​ចេះ​ចាប់​ផ្តើម​មើល​ពី​សង្គម​បច្ចុប្បន្នថា​ដើរ​ដល់​កម្រិត​ណាព្រោះ​សម័យ​កាល​នេះ ការ​ឌីហ្សាញពីដំណាក់​កាលទៅ​មួយដំណាក់​កាល​​​តែង​ផ្លាស់ប្តូរ​រហូត។ ទី២តើគាត់មាន​គំនិត​កែច្នៃ​ថ្មី​ឬ​អត់បើ​សិនមនុស្ស​ម្នាក់នោះ​មិនសូវមានការ​ស្រមើលស្រមៃ​ខ្ពស់​​ និង​ការ​ច្នៃ​ប្រឌិត​ខ្ពស់នោះពួកគេពិបាក​ក្លាយ​ជាGraphic Designer ណាស់។ ទី វា​អាច​ទាក់ទង​នឹង​បច្ចេកទេស​ដែរដូចជា​កម្ម​វិធី Photoshop ជា​ដើម បើ​សិនជា​ពួកគាត់មិន​បាន​ដឹង​ពី​ការ​ប្រើប្រាស់​Tool នៅ​ក្នុងកម្មវិធីទាំង​នេះ​ទេក៏​វាជា​ឧបសគ្គ​ក្នុង​ការ​ឌីហ្សាញ​ដូច​គ្នា

 

គោព្រៃតែង​តែ​សម្លឹងឆ្ពោះទៅមុខ​ដើម្បី​ជ្រើស​យក​អ្នកមានសមត្ថភាពក្នុង​ការរចនាដើម្បីគោលដៅ​អនាគត​ក្លាយ​ជាភ្នាក់ងារ​ឌីហ្សាញ​ដ៏​គួរ​ឲ្យ​ជឿជាក់បំផុត​នៅ​ក្នុង​​​ប្រទេសដែលក្រុម​ហ៊ុន​ថ្មី​នេះ​ក៏​គ្រោង​នឹង​ពង្រីក​វិសាល​ភាពរបស់​ខ្លួន​ទៅកាន់​ខេត្ត​ធំៗ​នៅ​ក្នុងប្រទេសដូចជា​ខេត្តសៀមរាប​ជា​ដើម​។ ភាគ​ច្រើន​បំផុតក្រុម​ការងារគោព្រៃតែង​សម្លឹង​ពី​សមត្ថភាព​ក្នុង​ការ​រចនា អ្នក​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុននេះ​ថ្លែង​ថា៖  ទឹកដៃ​​​នៃ​ការ​ឌីហ្សាញ ក៏​ដូចជា​ចម្លាក់ដែរអ្នក​ខ្លះមាន​គំនិត​មិនប៉ុន្មាន​ទេប៉ុន្តែទឹកដៃការព្យាយាម​​​​បង្កើតDetail តូចៗគាត់ធ្វើបាន​ល្អ​ច្រើនដូច្នេះក្រុម​ការងារ​គោព្រៃបាន​ជ្រើស​រើស​យក​អ្នក​ទាំងនោះ​​​មក​ធ្វើ​ការជាមួយ​យើង គួរ​បញ្ជាក់​ផង​ដែរ​ថា​ថ្មីៗ​នេះក្រុម​ការងារគោព្រៃ​​​​​ទើបនឹង​បាន​ផ្តល់​ការចែក​រំលែក​បទ​ពិសោធន៍​ទាក់ទង​នឹង​ជំនាញ​​​រចនា​ទៅ​កាន់​ក្រុម​យុវសិស្សនៅ​អង្គការហ្វារ​ពន្លឺសិល្បៈ មិន​តែ​ប៉ុណ្ណោះក្រុម​ការងារ​ក៏បាន​សម្លឹង​ឆ្ពោះទៅ​មុខក្នុង​ការ​ផ្តល់ឱកាស​ដល់​សិស្ស​និស្សិត​មកចូល​រួម​​​ហ្វឹក​ហាត់​ការងារ​​ផ្នែក​រចនាបន្ថែម​​​​នៅ​ក្នុង​​​ជំនាញ​រចនា​ ដើម្បី​ជា​កា​រចែក​រំលែក​បទពិសោធន៍​ដែល គោព្រៃ មាន​ដល់​យុវវ័យ​ជំនាន់​ក្រោយ​ផង​ដែរ​៕



SUGGESTIONS