×
Source: GOPRO

Gopro Hero 6 និង Gopro Fusion ទំនើប​កម្ម​នៃ​ការ​ថត​វីដេអូ​ប្រកប​ដោយ​គុណភាព​ និង​វិជ្ជាជីវៈ​

 
 

        ថ្មីៗនេះ ក្រុមហ៊ុនកាមេរ៉ាទំហំតូចរបស់អាមេរិច Gopro ទើប​តែ​បាន​បញ្ជេញ​ផលិតផលថ្មី​របស់​ខ្លួន​ចំនួន​ពីរ ​គឺ Gopro hero6 និង Gopro Fusion។ ដូច​ដែរ​បាន ​រំពឹង​​ទុក​របស់​អ្នក​និយម​ចូលចិត្ត​ថត​វីដេអូ ​ក៏​ដូចជា​ថត​រូប​ថា Gopro ប្រាកដ​ជា​ពាំ​នាំ​នូវ​អ្វី​ដែល​ទំនើប និង​ទាន់​សម័យ​ជាង​មុន​ដើម្បី​ឱ្យ​ស្រប​ទៅ​តាម​ពិភព​លោក​ដែល​​កំពុង​​តែ​​មាន​ការ​ជឿន​លឿន​ខ្លាំង​ខាង​ផ្នែក​បច្ចេកវិទ្យា។

 
       ការធ្វើបច្ចុប្បន្នភាពរបស់ Gopro Hero 6 ដែល​ជា​កូន​កាមេរ៉ា​ដែល​ផ្តោត​លើ​ការ​ថត​វីដេអូ ​(Action Camera) បាន​​បន្ថែម​​មុខងារ​ជា​ច្រើន​ពី​ផលិតផល​ចាស់ Gopro 5 ទាំង​គុណភាព​នៃ​វីដេអូ​ ឬ​ រូប​ និង​ទាំង​ម៉ាស៊ីន​ខាងក្នុងនៃកាមេរ៉ា។ ជាមួយ​នឹង Gopro hero 6 ឥឡូវ​នេះ​លោក​អ្នក​អាចថត​វីដេអូ​បាន​ទំហំរូបភាព​ដល់​ទៅ 4k ជាមួយ​នឹង​ល្បឿន​ក្រាហ្វិក 60 frame per second (fps) ដែល Gopro ជំនាន់​មុន​ (gopro hero 5) អាច​ថត​បាន​ត្រឹម​តែ​ 4k/30fps តែ​ប៉ុណ្ណោះ​ នោះ​បាន​ន័យ​ថា​ វដេអូ​ដែល​​បាន​​ថត​ចេញ​ពី Gopro hero6 មានគុណភាព​រូបភាព​ច្បាស់ម៉ត់ខៃ។ Gopro ក៏បានពង្រឹងកម្រិតពណ៍ ក៏ដូចជាពន្លឺនៃរូបភាព (Improve Dynamic range and low light performance) ដើម្បី​ប្រតិបត្តិការ​នៅ​ទី​ងងឹត​ឱ្យ​មានភាពល្អប្រសើរជាងមុន។ ម្យ៉ាងអ្នកអាចចាក់​​វីដអូ​នោះ​ក្នុង​គ្រប់​ទំហំ​ខ្នាត​​​នៃ​​ទូរទស្សន៏​ ឬឧបករណ៏សម្រាប់​មើល​បាន​​ មិន​ថា​អេក្រង់​តូច​ប៉ុនទូរស័ព្ទ ឬធំប៉ុនផ្ទាំងក្រណាត់សក្នុងរោងភាពយន្តឡើយ គុណភាពនៃរូបភាពនៅតែប្រសើរដដែល។ Gopro Hero 6 បានបន្ថែម​មុខងារថ្មី​មួយ​ទៀតហៅថា “Slowmo” មានកម្រិត  1080p / 240fps ដែលអាចថតវីដេអូមានចលនាយឺតៗ ពិសេសសម្រាប់អ្នកដែលចូលចិត្ត​ថតទឹកជ្រោះ​ឡានឬម៉ូតូពេលកំពុងតែ​បើក​បរ​លើ​ដងផ្លូវ និង​សកម្មភាព​ផ្សេងៗ​ដែល​តាម​ធម្មតា​មាន​ល្បឿន​លឿន ឱ្យ​មាន​ចលនា​យឺតៗ​ដើម្បី​ជា​ការ​បន្ថែម​ឱ្យ​ការ​កាត់​ត​វីដេអូ​មាន​ភាព​ទាក់ទាញ​ជាង​មុន។


ជាងនេះទៅទៀត វាក៏បានភ្ជាប់មកជាមួយបច្ចេកវិទ្យាទប់លំនឹង Stabalizer ដែលអាចឱ្យវីដេអូមិនញ័រឬរង្គើរខ្លាំងពេលអ្នកដើរ ឬ​រត់​ថតវីដេអូ។ ឥឡូវនេះ Gopro hero 6 អាច ហ្ស៊ូម(Zoom) វីដេអូបានហើយ ដោយការចុចលើអេក្រង់ទំហំពីរអ៊ីញរបស់វាផ្ទាល់តែម្តង។ Hero 6 អាចទុកចោលបានប្រាំបីម៉ោង និងអាចបញ្ជាឱ្យ​វា​បើក​ដោយ​ស្វ័យ​ប្រវត្តិដោយគ្រាន់តែនិយាយប្រាប់វាប៉ុណ្ណោះ (listening mode) ហើយ​វា​អាច​ស្តាប់​បាន​រហូត​ដល់​ទៅ​ដប់​ភាសា​លើ​ទូទាំង​​ពិភព​លោក។​ ជាពិសេស​ជាង​នេះ​ទៅ​ទៀត​ Hero 6 ​បាន​បំពាក់​នូវ​ប្រពន្ធ័ Dual Wi-Fi 2.4Ghz (5Ghz) ដែល​អាច​បញ្ជូន​ទិន្នន័យទៅកាន់ឧបករណ៏ផ្សេងដូចជា ទូរស័ព្ទបានរហ័សជាង Gopro Hero ជំនាន់ចាស់ទ្វេដង។  វា​នៅ​មាន​មុខងារ​ពិសេសៗ​ជា​ច្រើន​ទៀត​ដែល​ធ្វើឱ្យអ្នកកាន់តែជក់ចិត្តដូចជា មិនជ្រាបទឹកពេលដែលនៅក្នុងទឹករហូតដល់ទៅ ដប់ម៉ែត្រ (១០ម៉ែត្រ) ដោយមិនចាំបាច់ប្រើស្រោមជំនួយឡើយ។ ពាក់​ពន្ធ័​នឹង​តម្លៃ​វិញ ​Gopro Hero មាន​តម្លៃ​ $499 នៅ​សហរដ្ឋអាមេរិក។