×
Image Courtesy: SOVRIN

Uber បាន​មក​ដល់​កម្ពុជា​ហើយ!​ អ្នក​កាន់តែ​ងាយ​ស្រួល​ដូច​មាន​តាក់ស៊ី​ស្ថិត​នៅ​ក្នុង​ដៃ

 
 
Uber គឺ​ជា​សេវាកម្ម​ដែល​អាច​បញ្ជា​ហៅ​តាក់ស៊ី​ដែល​នៅ​ក្បែរ​លោក​អ្នក​ដោយ​មិន​ចាំ​បាច់​ដើរ​សួរ​រក​លេខ​ទូរស័ព្ទ និង​និយាយ​អ្វី​ច្រើន ដោយ​គ្រាន់​តែ​ចុច​លើ​កម្មវិធី​ទូរស័ព្ទ​ស្មាតហ្វូន​ក៏​អាច​ហៅ​តាក់​ស៊ី​បាន​យ៉ាង​ឆាប់​រហ័ស ទាន់ពេលវេលា និង​បម្រើ​សេវាកម្ម​រយៈ​ពេល​ម្ភៃបួនម៉ោង។​ វត្ត​មាន Uber ក្នុង​ប្រទេស​កម្ពុជា​បាន​ជួយ​សម្រួល​ដល់​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​ប្រជាជន​កម្ពុជា ឱ្យ​កាន់​តែមា​នភាព​ស៊ីវីល័យ​ និង​កាត់​បន្ថយ​ការ​កក់ស្ទះ​ចរាចរណ៏​បាន​មួយ​ភាគ​ផង​ដែរ។ Uber  បាន​ដើរ​តួរ​ជា​អាជ្ញា​កណ្តាល​រវាង​អ្នក​បើក​តាក់ស៊ី​នឹង​អ្នក​ដែល​ចង់​ជិះ​តាក់ស៊ី ឱ្យ​ជួប​គ្នា​តាម​រយៈ​បច្ចេកវិទ្យា​ដ៏​ទំនើប​របស់​ទូរស័ព្ទ​ដៃ​ស្មាតហ្វូន។ ថ្មីៗ​នេះ​ក្រុមហ៊ុន​បម្រើ​សេវា​តាក់ស៊ី​ Uber របស់​អាមេរិក​ទើប​តែ​សម្ភោធ​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​សេវាកម្ម​របស់​ខ្លួន​កាល​ពី​ថ្ងៃទី២៨ ខែកញ្ញា សប្តាហ៍​មុន​ ខណៈ​ដែល​ក្រុមហ៊ុន​យក្ស​ដ៏​ធំ​នៅ​អាស៊ី​មួយ​នេះ​បង្កើត​ឡើង​តាំង​ពីឆ្នាំ២០០៨ មកម្ល៉េះ ហើយ​នេះ​ជា​សក្ខីភាព​មួយ​ដែល​សរ​បញ្ជាក់​ពី​ការ​ចូល​រួម​លើក​កម្ពស់​សេដ្ឋកិច្ចជាតិ​ពី​សំណាក់​ក្រុម​វិនិយោគ​បរទេស។ ជា​មួយ​នឹង​កម្មវិធី​ Uber Mobile App លោក​អ្នក​អាច​មើល​ដឹង​ថា​នៅ​ជុំវិញ​កន្លែង​ដែល​អ្នក​កំពុង​តែ​ស្ថិត​នៅ​មាន​រថយន្ត​តាក់ស៊ី​ប៉ុន្មាន​គ្រឿង និង​មាន​ដំណើរ​ទៅ​ទី​ណា វា​ហាក់​បាន​ដូច​ជា​តាក់ស៊ី​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់អ្នក​ដូច្នឹង​ដែរ។ ជាង​នេះ​ទៅ​ទៀត​ លោក​អ្នក​អាច​កំណត់​ទីតាំង​ដែល​អ្នក​ចង់​ទៅ និង​អាច​ដឹង​ពី​តម្លៃ​សេវា​តាក់ស៊ី​បាន​ទុក​ជា​មុន​បាន​ទៀត​ផង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ Uber ក៏​អាច​កក់​តាក់ស៊ី​ទុក​ជា​មុន និង​អាច​បញ្ជា​ហៅ​តាក់ស៊ី​សម្រាប់​មិត្ត​ភក្តិ​ និង​ក្រុម​គ្រួសារ​នៅ​កន្លែង​ផ្សេងៗ​ពី​គ្នា​បាន​ដែរ។ មិន​ត្រឹម​តែ​ជួយ​សម្រួល​ដល់​អ្នក​ជិះ​តាក់ស៊ី​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បង្កើន​ចំនូល​ដល់​អ្នក​បើក​តាក់ស៊ី​ថែម​ទៀត​ផង។ Uber ជា​ភ្នាក់​ងារ​ដែល​ជួយ​ឱ្យ​អ្នក​ជិះ និង​បើក​តាក់ស៊ី​បាន​ជួប​គ្នា​ដោយ​ផ្ទាល់ ដោយ​ក្រុមហ៊ុន Uber មិន​មាន​រថយន្ត​តាក់ស៊ី​ផ្ទាល់​ខ្លួន​ឡើយ។ អ្នក​ប្រកប​មុខ​របរ​រត់​តាក់ស៊ី​ក្នុង​ក្រុង គ្រាន់​តែ​ចុះ​ឈ្មោះ​ជា​មួយ​នឹង​កម្មវិធី Uber Drive នោះ​នឹង​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ក្រុមហ៊ុន ដូច្នេះ​រថយន្ត​របស់​គេ និង​ឃើញ​មាន​នៅ​ក្នុង​កម្មវិធី Uber និង​អតិថិជន​របស់ Uber នឹង​អាច​គិត​កម្រៃ​ជើងសារ​ជា​មួយ​នឹង​អតិថិជន​ផ្ទាល់​តែម្តង៕ 



SUGGESTIONS