×
Photo by: NY KINUT

ឱកាសស្វែងរកជំនាញសម្រាប់ថ្ងៃអនាគត​ នាព្រឹត្តិការណ៍ពិព័រណ៍សាកលវិទ្យាល័យលើកទី២

 
 

        ដោយទទួលបានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នេះ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានសហការជាមួយ ក្រុមហ៊ុនរៀបចំកម្មវិធី រំដួល បានប្រារព្ធកម្មវិធី ពិព័រណ៍សាកលវិទ្យាល័យលើកទី២ ឆ្នាំ២០១៧ នៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ដោយមានការឧបត្ថម្ភពីក្រុមហ៊ុន Smart Axiata, ក្រុមហ៊ុន SL Cambodia, ក្រុមហ៊ុន ATHE Cambodia រួមជាមួយនឹងក្រុមហ៊ុនដែលជាអ្នកសហការឧបត្ថម្ភជាច្រើនទៀត ។




ជាកិច្ចចាប់ផ្តើមនៃកម្មវិធី តាំងពិព័រណ៍សាកលវិទ្យាល័យ នៅព្រឹកនេះអ្នកស្រី នុត រត្ថា អគ្គនាយិកាក្រុមហ៊ុន រំដួលរៀបចំកម្មវិធី និងជាប្រធានគម្រោង កម្មវិធី «ពិព័រណ៍សាកលវិទ្យាល័យ» បានមានមតិស្វាគមន៍ ទៅកាន់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ចើញចូលរួម ជាពិសេសវត្តមានរបស់ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិកា ក្រសួងអប់រំ យុវជន និងកីឡា តំណាង ឯកឧត្តមរដ្ឋមន្រ្តី បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រួមជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងភ្ញៀវកិត្តិយសជាច្រើន ដែលមកពីគ្រប់មជ្ឈដ្ឋានផងដែរ ៕