×
Photo by NY KINUT, CHAMROEUN

ពិព័រណ៍មហោស្រពរូបថតភ្នំពេញលើកទី៨ ក្រោមប្រធានបទ ថតរូបដើម្បីបង្កើតជាសាច់រឿង

 
 
            រូប​ថត​ជា​ច្រើន​បាន​សម្រិត​សម្រាំង​យក ពី​សិល្បករ​ដែល​មាន​ស្នាដៃ​ល្អៗ​បង្កប់​ដោយ​អត្ថន័យ និង​បច្ចេក​ទេស​ថត​រូប​ក្នុង​មហោ​ស្រព​ភ្នំពេញ​លើក​ទី៨ ដែល​សម្ភោធ​នៅ​ថ្ងៃ​ទី ១៨ ខែ​តុលា​ឆ្នាំ ២០១៧ នៅ​បរិវេណ​មជ្ឈម​ណ្ឌល​វប្បធ៍ម​ភាសា​បារាំង (IFC)​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ក្រុម​សិល្បករ​ថត​រូប​កម្ពុជា​ផង​ដែរ។ ថ្លែង​ក្នុង​សន្និសីទ​កា​សែត លោក​សុវណ្ណ ហ្វីឡុង ជា​តំណាង​សមាគម​រូប​ថត​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​នេះ យើង​បាន​សម្រិត​សម្រាំង​តែ​រូប​ថត​ល្អៗ​ពី​សិល្បករ​ខ្មែរ​យើង​ចំនួន ៥ រូប និង​សិល្បករ​បរទេស​មក​ពី​អាស៊ី និង អ៊ឺរ៉ុប ២៥ រូប​ដើម្បី​ដាក់​តាំង​នូវ​ស្នាដៃ​ថត​រូប​និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​រឿង​រ៉ាវ​នៃ​ការ​ផលិត​ស្នាដៃ​សិល្បៈ​រូប​ថត​ជា​សាច់​រឿង និង​ជំរុញ​ទឹក​ចិត្ត​ដល់​យុវ​ជន​ក្នុង​ការ​បន្ត​ការ​សិក្សា​និង​អនុវត្ត​កាងារ​ថត​រូប​របស់​ពួក​គេ​ក៏​ដូច​ជា​លើក​ស្ទួយ​វិស័យ​ថត​រូប​នៅ​កម្ពុជា។


Organizer:
Mr. CHRISTIAN CAUJOLLE, Mr. PHILONG SOVAN, Mr. SORIN KOR 

Artist photographer:
Mr. SOPHEAK VONG, Mr. SAYON SOUN, Mr. SANGVAR KEO, Mr. KANEL KHIEV


            ការ​តាំង​បង្ហាញ​រូប​ថត​ឆ្នាំ​នេះ​មាន​ចំនួន ៤០០ រូប​ដាក់​តាំង​នៅ​កន្លែង​ផ្សេងៗ​គ្នា ក្នុង​នោះ​ដែរ​ក៏​មាន​ការ​ដាក់​តាំង​ពិព័រណ៍​រូបថត​នៅ​មាត់​ទន្លេ​កោះ​ពេជ្យ​ដែល​ជា​បទ​ពិសោធន៏​ថ្មី​មួយ​ដែល​នាំ​ឱ្យ​ទស្សនិក​បាន​ឃើញ​នូវ​ទិដ្ឋភាព​និង​រឿង​រ៉ាវ​របស់​កម្មករ​សំណង់ ជា​លក្ខណៈ​រូបថត ស​ខ្មៅ​របស់​សិល្បករ​ខ្មែរ លោក សួនសាយ័ន្ត និង​សិល្ប​ករ​បរទេស​ជា​ច្រើន​រូប​ទៀត​ផង​ដែរ។ ជាង​នេះទៅ​ទៀត​ក៏​មាន​ផង​ដែរ​ការ​ដាក់​តាំង​រូប​ថត នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ  ជា​រូប​របស់​សិល្បករ អេរិក ពី​ល័រ​ក្រោម​ប្រធាន​បទ សត្វ ដើម្បី​បើក​ឱកាស​ឱ្យ​សិស្សា​នុសិស្ស​វិទ្យាល័យ​បាន​ទស្សនា​និង​ចាប់​អារម្មណ៍​លើ​វិស័យ​ថត​រូប​ផង។