×
Image Courtesy: SOVRIN

គន្លឹះ​ងាយៗ​ក្នុង​ការ​ថែ​រក្សា​ស្បែក​មុខ​ឱ្យ​ម៉ត់​រលោង​តាម​បែប​ធម្មជាតិ

 
 
            ការ​ថែ​រក្សា​សម្រស់​គឺ​ជា​រឿង​សំខាន់​បំផុត​របស់​មិត្ត​នារីៗ​ជា​ពិសេស​គឺ​ផ្ទៃ​មុខ​ព្រោះ​វា​មាន​ស្បែក​ស្តើង​ងាយ​នឹង​ប៉ះពាល់​ និង​ឆាប់​ប្រតិកម្ម​បំផុត​ជា​មួយ​នឹង​បរិយាកាស​ដែល​នៅ​ជុំវិញ​ខ្លួន។​ ជា​ការ​ពិត​ណាស់ គ្មាន​នរណា​ម្នាក់​ចង់​ឱ្យ​សម្ផស្ស​ផ្ទៃ​មុខ​របស់​ខ្លួន​ខូច​ខាត​នោះ​ឡើយ​ពិសេស​គឺ​នៅ​ពេល​ដែល​មិត្ត​នារីៗ​យើង​ពេល​ចេញ​ទៅ​ខាង​ក្រៅ​ម្តងៗ​តែង​តែ​បារម្ភ​ពី​ការ​មើល​ងាយ​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​ថា​មាន​មុខ​មុ​ជាំ ឬ​ប្រហោង​ច្រើន​ជា​ដើម។ ដើម្បី​ជៀស​វាង​នូវ​ប្រការ​ទាំង​នេះ​សុភាព​នារី​មួយ​ចំនួន​សម្រេច​ប្រើ​ប្រាស់​ផលិត​ផល​មួយ​ចំនួន​ ដើម្បី​ថែ​រក្សា​សម្រស់​របស់​ខ្លួន ដោយ​មាន​ផលិត​ផល​ខ្លះ​មាន​ផ្ទុក​សារធាតុ​គីមី​ដែល​រឹត​តែ​ធ្វើ​ឱ្យ​ប៉ះពាល់​កាន់​តែ​ខ្លាំង។ ដូច​នេះ សូវរីន នឹង​ពាំនាំ​នូវ​វិធី​សាស្រ្ត​ធម្មជាតិ​មួយ​ដែល​អាច​ជួយ​ថែ​រក្សា​ស្បែក​មុខ​មិត្ត​នារី​របស់​យើង​ឱ្យ​មាន​សភាព​រលោង​ស្អាត​ជា​ប្រត្សក្រ។
          សុភាព​នារី​យើង​អាច​ប្រើ​វិធី​សាស្ត្រ​បែប​ធម្មជាតិ​ដោយ​ប្រើ​ប្រាស់​ពង​មាន់ យក​តែ​ផ្នែក​ស លាយ​ជា​មួយ​នឹង​ម្សៅ​រមៀត ហើយ​ច្របាច់​ទឹក​ក្រូច​ឆ្មារ​មួយ​ស្លាបព្រាកាហ្វេ រួច​ច្របល់​បញ្ចូល​គ្នា​ឱ្យ​ក្លាយ​ជា​ល្បាយ​តែ​មួយ​ហើយ​យក​វា​មក​លាប​នៅ​លើ​ផ្ទៃ​មុខ​ទុក​ចោល​រយៈ​​ពេល​ ១៥នាទី រួច​លាង​ទឹក​ស្អាត​ចេញ​ជា​ការ​ស្រេច។



ធ្វើ​បែប​នេះ​ជា​ប្រចាំ​សុភាព​នារី​នឹង​ទទួល​បាន​ស្បែក​មុខ​ម៉ត់​រលោង​ស្រស់​ស្អាត​​ និង​មាន​ភាព​ទាក់​ទាញ​បែប​ធម្មជាតិ។ ដោយ​ឡែក​សុភាព​នារី​ក៏​អាច​​ទៅ​​​ម៉ាស្សាស្បែក​មុខ ឬ​មួយ​ប្រើ​ជា​ប្រភេទ​ម៉ាស​បិទ​មុខ ដើម្បី​ទទួល​បាន​ផ្ទៃ​មុខ​តឹង​ណែន​ស្រស់​ស្អាត។ 
            ការ​ធ្វើ​បែប​នេះ អាច​ជួយ​ឱ្យ​មិត្ត​នារី​យើង ចំណេញ​ទាំង​ថវិកា និង​ពេល​វេលា​ក្នុង​ការ​ដើរ​ផ្សារ​ដើម្បី​ទិញ​ផលិត​ផល​ថែ​រក្សា​សម្រស់​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សម្ផស្ស​ និង​សុខភាព​ថែម​ទៀត​ផង។ ដូច​នេះ​ប្រសិន​បើ​មិត្ត​នារី​យើង​ចេះ​ប្រើ​ប្រាស់​វិធី​ថែ​រក្សា​សម្រស់​បែប​ធម្មជាតិ​នេះ គួប​ផ្សំ​នឹង​ចេះ​ការពារ​ស្បែក​មុខ​មិន​ឱ្យ​ជាំ​ និង​សំអាត​ធូលី​ចេញ​ពី​ផ្ទៃ​មុខ​នោះ ស្បែក​មុខ​របស់​យើង​នឹង​ច្បាស់​ជា​ម៉ត់​រលោង និង​ស្រស់​ស្អាត​ជាក់​ជា​មិន​ខាន៕



SUGGESTIONS