×
Photo by NY KINUT

ឱកាសការងារសម្រាប់សិស្សនិស្សិតជាមួយនឹងក្រុមហ៊ុនល្បីៗ

 
 
            ឱកាស​​ការងារ​ថ្មី​បាន​មក​ដល់​ទៀត​ហើយ​ជា​មួយ​នឹង​ក្រុមហ៊ុន​ល្បីៗ​ចំនួន ២១​កំពុង​ទន្ទឹម​រង់ចាំ​នៅ​ក្នុង​ឱកាស​ទិវា​ការងារ ដែល​​នឹង​​ប្រារព្ឋ​​ឡើង​​ចំនួន​​ពីរ​​ថ្ងៃ​​គឺ​​នៅ​ថ្ងៃ​ទី ២០ និង ២១ ខែ​តុលាឆ្នាំ ២០១៧ នៅ​សាកល​វិទ្យាល័យ បៀល​ប្រាយ អាគារ C​និង​D។ នៅ​ក្នុង​ពិធី​នោះ​មាន​ការ​ចូល​រួម​ពី​សំណាក់​សិស្ស និស្សិត ព្រះ​​ថេ​រា​នុ​ត្ថេរៈ​ជាច្រើនអង្គផងដែរ។ ទិវា​ការងារនេះមានការរៀបចំឡើងដោយសាកលវិទ្យាល័យបៀលប្រាយសហការជាមួយក្រុមហ៊ុនវេរលុយ ទ្រូម៉ាន់នី និង​មាន​ការ​ចូល​រួម​សហការ​​ជា​មួយ​នឹង ក្រុម​ហ៊ុន​ល្បីៗ​មួយ​ចំនួន​ដូចជា៖ បុរី ប៉េងហួត គ្រឹះ​ស្ថាន​មី​ក្រូហិរញ្ញវត្ថុ LOLC ក្រុម​ហ៊ុន​ធានា​រ៉ាប់រង Menulife ធនាគារ កាណាឌីយ៉ា និង​​មាន​ក្រុម​ហ៊ុន​​ធំៗ​មួយ​ចំនួន​ទៀត ដើម្បី​ផ្សព្វ​ផ្សាយ​សេ​វា​កម្ម និង​ផលិត​ផល​របស់​ក្រុមហ៊ុន។


             ក្នុង​ឱកាស​នោះ និស្សិត​និង​ទទួល​បាន​ការ​ដាក់ពាក្យ ដើម្បី​បម្រើ​ការ​ងារ​ដោយ​សម្ភាសន៍​ផ្ទាល់​នៅ​នឹង​កន្លែង ក៏​ដូច​ជា​​ទទួល​បាន​បទ​​បង្ហាញ​​និង​​ការ​ណែ​​នាំ​​ល្អៗ​អំពី​​តម្រូវ​ការ​ជំនាញ​ក្នុង​វិស័យ​ឧស្សាហកម្ម​ដែល​កំពុង​រីក​ដុះដាល។ ដូច្នេះ​តើ​លោក​អ្នក​នៅ​រង់​ចាំ​អីទៀត? សូម​រៀបចំ​ប្រវត្តិ​រូប​សង្ខេប​ដើម្បី​ទទួល​បាន មុខ​តំណែង​​ជា​ច្រើន​ដែល​កំពុង​រង់ចាំ​អ្នក​ក្នុង​ឱកាស​ទិវា​ការងារ​នៅ​សាកល​វិទ្យាល័យ បៀលប្រាយ៕