×
Source: Legacy Film Lab

ភាព​យន្ត​ខ្នាត​ខ្លី​៤រឿង​​ លើ​ប្រធាន​បទ​រួម​ស្តី​ពី​កេរ​ដំណែល​ដ៏​ងងឹត​នាសម័យ​ខ្មែរ​ក្រហម

 
 

            អំបែងកែវនារី​សក់​ខ្លី មិន​អាច​បំភ្លេច​បាន រំងាប់គឺ​ជា​ចំណង​ជើង​ភាពយន្ត​និង​ឯកសារ​ខ្នាត​ខ្លី​ដែល​ដឹក​នាំ​ និង​និពន្ធ​ដោយ​អ្នក​ផលិត​ភាព​យន្ត​វ័យ​ក្មេង​កម្ពុជា​៤រូប។ភាពយន្ត​ខ្នាត​ខ្លី​ទាំង​៤​នេះ​ផលិត​ដោយ​ឈរ​លើ​ប្រធាន​បទ​រួម​មួយ​ដែល​និយាយ​ពី​កេរ​ដំណែល​របស់​សម័យ​ខ្មែរ​ក្រហម​សម្រាប់​មនុស្ស​ជំនាន់​ថ្មី។កេរ​ដំណែល​ទាំង​នោះ​អាច​ជា​ការ​សោកនាដកម្ម​ ឬ​ភាព​រីក​រាយ ឬ​ជា​វីរ​ភាព​នៃ​បុព្វ​កា​រី​ជនឬ​ជា​ប្រវត្តិ​សាស្ត្រ​ដែល​យុវ​វ័យ​ជំនាន់​ក្រោយ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់។

            ភាព​យន្ត​ខ្លី​ទាំង​៤​នោះ​នឹង​ត្រូវ​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​លើក​ដំបូង​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​ភាព​យន្ត​ខ្លី​ចតុម្មុខ​នា​ថ្ងៃ​ទី២៨ខែតុលា ចាប់​ពី​វេលា​ម៉ោង​ ៥.៣០នាទី​ល្ងាច​តទៅ នៅ​សាល​មហោស្រព​ចតុម្មុខ​ រាជធានី​ភ្នំពេញ។ប្រិយមិត្ត​ទាំង​អស់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រូម​ទស្សនា​ដោយ​សេរី និង​ជា​អ្នក​បោះ​ឆ្នោត​ជ្រើស​រើស​រក​ភាព​យន្ត​ដែល​ល្អ​ផ្តាច់​គេ​ក្នុង​ចំណោម​ភាព​យន្ត​ទាំង​៤​ខាង​លើ។

            អ្នក​ដឹក​នាំ​ និង​និពន្ធ​ភាព​យន្ត​ខ្នាត​ខ្លី​ទាំង​៤​នោះ​រួម​មាន​៖


១.លោក ស្វាយ លីម៉េង និពន្ធ​និង​ដឹក​នាំ​ភាព​យន្ត រឿង នារី​សក់​ខ្លី



២.កញ្ញា ព្រហ្ម ស្រី​លក្ខណ៍ និពន្ធ​និង​ដឹក​នាំ​ភាព​យន្ត រឿង អំ​បែង​កែវ