×
Photo by NY KINUT

Oktoberfest 2017 ត្រលប់​មក​សារ​ជា​ថ្មី​ជា​មួយ​នឹង​កម្ម​វិធី​សប្បាយៗ​តាម​បែប​ប្រពៃណី​អាល្លឺម៉ង់

 
 
            កម្មវិធី​សប្បាយៗ​ប្លែក​អារម្មណ៍​ជាមួយ​នឹង​ពិធី​ជប់​លៀង​តាម​បែប​វប្បធម៍​អាល្លឺម៉ង់​ដែល​បាន​បើក​ការ​ចូល​រួម​រីក​រាយ​ជា​សាធារណៈ ដែល​ប្រារព្ធ​ធ្វើ​ឡើង​ថ្ងៃ​ទី ២០​ និង ២១ ខែតុលា ឆ្នាំ ២០១៧ នៅ​​សាល​កោះ​ពេជ្យ អាគារ G។ Oktoberfest គឺ​ជា​កម្ម​វិធី​ជប់​លៀង​ប្រចាំ​ឆ្នាំ​ដែល​បាន​រៀប​ចំ និង​គិត​ទុក​​ជា​មុន​មួយ​ដែល​បង្កើត​ឡើង​នៅ​កម្ពុជា​ដំបូង​តាំង​ពី​ឆ្នាំ២០០៨ និងប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​ដែល​ជា​កម្មវិធី​ជួប​ជុំ​ប្រជាជន​ចម្រុះ​ដែល​រស់​នៅ​ក្នុង​មូល​ដ្ឋាន ជន​បរទេស និង​អ្នក​ទេសចរ។ 



            ក្នុង​ឱកាស​នោះ​ទស្សនិក​ដែល​បាន​ចូល​រួម​នឹង​បាន​ភ្លក់​នូវ​រសជាតិ​ស្រា​បៀរ​លំដាប់​ខ្ពស់​ដ៏​ឆ្ងុយ​ឆ្ងាញ់​របស់​ប្រទេស​អាល្លឺម៉ង់ ក៏​ដូច​ជា​ស្រា​បៀរ​​កម្ពុជា​និង​​ស្រា​បៀរ​ដាណឺម៉ាក់ និង​បាន​ទស្សនា​កម្ម​វិធី​ប្រគុំ​តន្ត្រី​តាម​បែប​វប្បធម៍​របស់​ប្រទេស​អាល្លឺម៉ង និង​សម្លៀក​បំពាក់​​ប្រពៃណី​អាល្លឺម៉ង់​ដែល​ប្រជាជន​​គេ​បាន​ស្លៀក​ពាក់​​ចូល​រួម​ក្នុង​កម្ម​វិធី​នោះ អ្នក​ចូល​រួម​ហាក់​សប្បាយ​រីក​រាយ​ច្រៀង​ហ៊ោក​ញ្ជ្រៀវ បង្កើត​បាន​ជា​ទស្សនីយ៏​ភាព និង​ជា​ចំណី​ចក្ខុ​ដ៏​វិសេស​មួយ។