×
Photo by NY KINUT

Timberland​ បាន​មក​ដល់​កម្ពុជា​ហើយ​ ជា​មួយ​នឹង​ម៉ូដ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​យ៉ាង​ប្រណីតៗ​

 
 

            ហាង​លក់​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​បុរស​ដ៏​ល្បី​ Timberland​ បាន​សម្ភោធ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី២១​ ខែតុលា​ ឆ្នាំ២០១៧​ វេលា​ម៉ោង​៦ល្ងាច នៅ​ឯ​ផ្សារ​ទំនើប អ៊ីអនម៉ល​ជាន់​ផ្ទាល់​ដី ដោយ​មាន​ការ​ចូល​រួម ពី​សំណាក់​តារា​ចម្រៀង​ ហេងពិទូ​ អម​ជា​មួយ​នឹង​ការ​ដើរ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​ ក៏​ដូច​ជា​ក្រុម​សិល្បករ​មួយ​ចំនួន​ទៀត​ផង។​ ក្នុង​ឱកាស​នោះ​ដែរ​ ក៏​មាន​ការ​បញ្ជុះ​តម្លៃ​ពិសេស​រហូត​ដល់​១៥% ​និង​មាន​ការ​ចាប់​រង្វាន់​សម្រាប់​អតិថិជន​ដែល​បាន​មក​ជាវ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​ដំបូង​គេ​ផង​ដែរ។​




  
          ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ Patrick​ តំណាង​ឱ្យ​ក្រុមហ៊ុន​ អ.អិម.អូ​ បាន​ឆ្លើយ​នឹង​សំនួរ​អ្នក​សារ​ពត៌​មាន​ថា៖​ ដោយ​សារ​តែ​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​តែ​ត្រូវ​ការ​នូវ​ម៉ាក​សម្លៀក​បំពាក់​ល្បីៗ​ ជា​មួយ​នឹង​គុណភាព​ល្អៗ​ ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន​ អ.អិម.អូ​ សម្រេច​ចិត្ត​ពាំនាំ​ Timberland​ មក​កម្ពុជា​ ម្យ៉ាង​យើង​មាន​ទំនុក​ចិត្ត​ខ្លាំង​ទៅ​លើ​ម៉ាក​ Timberland​ គឺ​ការ​ផ្តោត​ទៅ​លើ​បច្ចេកវិទ្យា​ក្នុង​ការ​ផលិត​ស្បែក​ជើង​ ក៏​ដូច​ជា​វត្ថុ​ធាតុ​ដើម​ ដើម្បី​ផលិត​ទាំង​ស្បែក​ជើង​ និង​សម្លៀក​បំពាក់​ ដែល​ទាំង​នេះ​ហើយ​ជា​កត្តា​ជំរុញ​ឱ្យ​ទំនិញ​មាន​គុណភាព​កាន់​តែ​ខ្ពស់។​ ចំពោះ​ការ​រចនា​ហាង​ លោក​ Patrick​ បាន​បន្ត​ទៀត​ថា៖​ ចំពោះ​គំនិត​ក្នុង​ការ​រចនា​ហាង​នេះ​គឺ​យើង​ហៅ​វា​ថា​ “The Workshop”​ ដែល​មាន​ន័យ​ថា​ រោងជាង​ ព្រោះ​យើង​ចង់​ផ្សារ​ភ្ជាប់​អតិថិជន​ ជា​មួយ​នឹង​សង្វាក់​ផលិត​កម្ម​របស់​ សម្លៀក​បំពាក់​ម៉ាក​ និង​ស្បែក​ជើង​ Timberland​ និង​ជា​កន្លែង​ដែល​អតិថិជន​របស់​យើង​ ទទួល​យក​ដំណើរ​បទ​ពិសោធន៍​នៃ​របក​គំហើញ​ ធ្វើ​ឡើង​ដើម្បី​បង្ហាញ​អំពី​ម៉ាក​របស់​យើង 


            វត្ត​មាន​ Timberland​ នៅ​កម្ពុជា​ បាន​ធ្វើ​ឱ្យ​ប្រជាជន​ក្នុង​ស្រុក​រឹត​តែ​មាន​ភាព​ស៊ីវីល័យ​មួយ​លំដាប់​ទៀត​ ជា​មួយ​នឹង​បច្ចេកវិទ្យា​ SensorflexTM​ ដែល​បង្កើត​ឡើង​ពី​ជ័រស្ពត​ដែល​ធ្វើ​ឱ្យ​ស្បែក​ជើង​មាន​សភាព​ស្រាល​ស្វិត​ជា​ទី​បំផុត​ និង​ Organic Cotton​ សម្រាប់​ប្រភេទ​កប្បាស​ដែល​ Timberland​ ប្រើ​ប្រាស់​ទៅ​លើស​ម្លៀក​បំពាក់​គឺ​ជា​ប្រភេទ​កប្បាស​ធម្មជាតិ​ដែល​គ្មាន​ការ​ដាក់​ថ្នាំ​ ឬ​សារ​ជាតិ​គីមី​ឡើយ៕