×
Photo by NY KINUT

Charles and Keith Aeon Mall គម្រប់​ខួប​មួយ​ឆ្នាំ​ជាមួយ​នឹង​ការ​គាំទ្រ​ពី​អតិថិជន​យ៉ាង​ច្រើន​កុះករ​

 
 
            ហាង​លក់​កាបូប​ និង​ស្បែក​ជើង​នារី​ម៉ាក​ Charles and Keith សាខា​ផ្សារ​ទំនើប​ អ៊ីអន​ បាន​ប្រារព្ធ​ពិធី​គម្រប់​ខួប​មួយ​ឆ្នាំ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២១​ ខែតុលា​ កន្លង​ទៅ​នេះ​ដោយ​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​ពី​សំណាក់​អតិថិជន​ផ្ទាល់​របស់​ខ្លួន​ រួម​ជា​មួយ​ការ​ផ្ដល់​កិត្តិយស​ពី​សំណាស់​តារា​ល្បីៗ​ក្នុង​ស្រុក​មួយ​ចំនួន​ចូល​រួម​ជា​ផង​ដែរ​នា​ឱកាស​នោះ។

        
            ដើម្បី​អប​អរ​សាទរ​ក្នុង​ឱកាស​នោះ​ Charles & Keith បាន​សហការ​គ្នា​ជា​មួយ​នឹង​វិចិត្រករ​ Chifumi ដ៏​ល្បី​ល្បាញ​ដើម្បី​បង្កើត​ជា​ឌីជីថល​ស្ទីក​ឃ័រ​សម្រាប់​អតិថិជន​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​នោះ​ឱ្យ​ថត​រូប​បង្ហោះ​ជា​មួយ​នឹង​ឌីជីថល​ស្ទីក​ឃ័រ​នឹង​ទទួល​បាន​ប័ណ្ណ​បញ្ចុះ​តម្លៃ​ប្រាំដុល្លារ​ភ្លាមៗ​តែម្តង។​ នៅ​ក្នុង​កម្មវិធី​ដ៏​ឱឡារឹក​នោះ​ភ្ញៀវ​កិត្តិយស​ទាំង​ឡាយ​សប្បាយ​រីក​រាយ​នឹង​ការ​ទទួល​ទាន​អាហារ​សម្រន់​ និង​ភេសជ្ជៈ​បណ្តើរ​ ទស្សនា​ផលិត​ផល​ Charles & Keith បណ្តើរ​អម​ជា​មួយ​នឹង​តន្ត្រី​រណ្តំ​ជា​មួយ​នឹង​ DJ Maily អម​ទៅ​ដោយ​កាយ​វិការ​យ៉ាង​រវស់​រវើក​អម​ទៅ​ដោយ​បទ​ភ្លេង​កន្រ្តាក់​អារម្មណ៍​ក្នុង​កម្មវិធី​នោះ​ផង​ដែរ៕