×
Image Courtesy: SOVRIN

ស្វែង​យល់​ពី​ប្រយោជន៍​នៃ​ការ​គេង​ហាល​ថ្ងៃ​ដើម្បី​សម្រស់​ និង​សុខភាព

 
 

            ការ​គេង​ហាល​ថ្ងៃ​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ ដែល​សព្វ​ថ្ងៃ​នេះ​មាន​មនុស្ស​មួយ​ចំនួន​ធំ​នៅ​មិន​ទាន់​បាន​ដឹង​ពី​អត្ថប្រយោជន៍​នេះ​នៅ​ឡើយ​ទេ។​ ការ​គេង​ហាល​ថ្ងៃ​គឺ​ជា​ឱសថ​មួយ​ដែល​អាច​ជួយ​ព្យាបាល​នូវ​ជំងឺ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​ ហើយ​ស្បែក​អ្នក​នឹង​មើល​ទៅ​មាន​សភាព​ភ្លឺ​រលោង​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ពណ៌​ស្បែក​ដ៏​មាន​សុខភាព​ល្អ​របស់​អ្នក​ អ្វី​ដែល​ពិសេស​ថែម​ទៀត​នោះ​វា​នឹង​ជួយ​ឲ្យ​អ្នក​មាន​សម្រស់​កាន់​តែ​ស្រស់​ស្អាត​មួយ​កម្រិត​បន្ថែម​ទៀត។
            បើ​និយាយ​ពី​កត្តា​សុខភាព​វិញ ការ​គេង​ហាល​ថ្ងៃ​គឺ​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​ ព្រម​ទាំង​ប្រឆាំង​នឹង​ជំងឺ​មួយ​ចំនួន​ផង​ដែរ។​ ពន្លឺ​ព្រះអាទិត្យ​ដែល​បាន​បញ្ចាំង​មក​លើ​អ្នក​នឹង​បណ្តាល​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​បង្កើត​នូវ​សារធាតុ​សេរូតូនីន​ (Serotonin)​ និង​សារ​ធាតុ​អ៊ែនឌ័រហ្វីន​ (Endorphins)​ ដែល​ជួយ​បង្កើន​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ ហើយ​សារធាតុ​ទាំង​ពីរ​នេះ​នឹង​ជួយ​ក្នុង​ការ​កាត់​បន្ថយ​អត្រា​នៃ​ការ​កើត​ជំងឺ​សរសៃ​ប្រសាទ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព។​ សារ​ធាតុ​មេឡាតូនីន​ (Melatonin)​ ដែល​កើត​ចេញ​មក​ពី​ពន្លឺ​ព្រះអាទិត្យ​នឹង​បាន​ជួយ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​មាន​ដំណើរ​ការ​ល្អ​រួច​វា​នឹង​ជួយ​ដុត​បំផ្លាញ​ឱកាស​នៃ​ការ​គេង​មិន​លក់​របស់​អ្នក​បាន​យ៉ាង​ល្អ។​  សារធាតុ​ពុល​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​ខ្លួន​របស់​អ្នក​ហើយ​អាច​បណ្តាល​ឲ្យ​អ្នក​មាន​ជំងឺ​ ឬ​កើត​ជំងឺ​មហារីក​នោះ​នឹង​ត្រូវ​បាន​កំចាត់​ចោល​ដោយ​ពន្លឺ​ព្រះអាទិត្យ​ មិន​តែ​ប៉ុណ្ណោះ​វា​ថែម​ទាំង​ជួយ​បង្កើត​កោសិកា​ឈាម​ស​ និង​កោសិកា​ឈាម​ក្រហម​ឲ្យ​មាន​ដំណើរ​ការ​បាន​យ៉ាង​ល្អ​ថែម​ទៀត​ផង។​ ចំណែក​ឯ​កត្តា​សម្រស់​វិញ​ ការ​គេង​ហាល​ថ្ងៃ​ កាត់​បន្ថយ​រាល់​​បញ្ហា​នៅ​លើ​ស្បែក​របស់​អ្នក​ផង​ដែរ។​ ស្បែក​ដែល​ទទួល​រង​ពី​ការ​រលាក​មាន​ដូច​ជា​បញ្ហា​មុន​ ជំងឺ​ត្រអក​ ឬ​កន្ទួល​រមាស់​អាច​ជា​សះ​ស្បើយ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ ហើយ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​ស្បែក​មាន​សភាព​ភ្លឺ​រលោង​ និង​មាន​សុខ​ភាព​ល្អ​ទៀត​ផង។​ វីតាមីន​D​ដែល​កើត​ចេញ​ពី​កាំរស្មី​ព្រះអាទិត្យ​នឹង​ជួយ​ឲ្យ​រាង​កាយ​របស់​អ្នក​គ្រប់​គ្រង​នូវ​ប្រព័ន្ធ​ភាព​ស៊ាំ​ ព្រម​ទាំង​ជួយ​បង្កើន​នូវ​ការ​ស្រូប​យក​ជាតិ​កាល់ស្យូម​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ឆ្អឹង​រឹងមាំ​ ហើយ​វា​ជួយ​កាត់​បន្ថយ​ការ​ខ្សោយ​តម្រង​នោម​ ជំងឺ​ទឹកនោម​ផ្អែម​ រួម​ជា​មួយ​ និង​ការ​រំលាយ​សារ​ធាតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​សភាព​ធាត់​ជ្រុល​ថែម​ទៀត។​ មួយ​វិញ​ទៀត​នោះ​អ្នក​ដែល​មាន​ស្បែក​សម្បុរ​ពណ៌​ស​នឹង​ជួប​ប្រទះ​ឱកាស​នៃ​ការ​កើត​ជំងឺ​មហារីក​​ស្បែក​ខ្ពស់​ ដូច្នេះ​ការ​គេង​ហាល​ថ្ងៃ​នឹង​ជួយ​បង្កើត​ជាតិ​ម៉េឡានីន​ (melanin)​ ដល់​ស្បែក​ដែល​បណ្តាល​ឲ្យ​ស្បែក​ប្រែ​ជា​ពណ៌​ធែន​ (Tan)​ ហើយ​ជាតិ​ម៉េឡានីន​នេះ​នឹង​ជួយ​ទប់​ស្កាត់​នូវ​ជំងឺ​ដ៏​សាហាវ​មួយ​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។​ យ៉ាង​ណា​មិញ​ សូវរីន​ ក៏​បាន​បង្ហាញ​ជូន​នូវ​ការ​ណែនាំ​មួយ​ចំនួន​ទាក់ទង​ និង​ការ​គេង​ហាល​ថ្ងៃ​នេះ​ដើម្បី​ទុក​គ្រាន់​ជា​គន្លឹះ​ក្នុង​ការ​អនុវត្តន៍​ផង​ដែរ។​ អ្នក​គួរ​ជៀស​វាង​គេង​ហាល​ថ្ងៃ​ក្នុង​ចន្លោះ​ពេល​ចាប់​ពី​ម៉ោង​១១ថ្ងៃ​ត្រង់​រហូត​ដល់​ម៉ោង​៣រសៀល​ ព្រោះ​ថា​ចន្លោះ​ពេល​នេះ​កម្ដៅ​ព្រះអាទិត្យ​មាន​ភាព​ក្តៅ​ខ្លាំង​ដែល​វា​អាច​ប៉ះ​ពាល់​ដល់​អ្នក​ឲ្យ​មាន​ការ​រលាក​ស្បែក​កើត​ឡើង។​ ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន​អ្នក​នឹង​មាន​សភាព​ខ្សោះ​ជាតិ​ទឹក​នៅ​ពេល​អ្នក​ស្ថិត​នៅ​ក្រោម​ពន្លឺ​ថ្ងៃ។​ ដោយ​សារ​ស្បែក​មុខ​មាន​សភាព​ស្តើង​ជាង​គេ​ដូច្នេះ​អ្នក​គួរ​ការពារ​មុខ​របស់​អ្នក​ដោយ​ការ​ពាក់​មួក​ពណ៌​ស​នៅ​ពេល​អ្នក​គេង​ហាល​ថ្ងៃ។​ ក្នុង​នោះ​ដែរ​ ដើម្បី​ការពារ​ភ្នែក​ពី​កាំរស្មី​ UV​ អ្នក​គួរ​ពាក់​វ៉ែនតា​ការ​ពារ​កម្ដៅ​ថ្ងៃ​ដើម្បី​ជួយ​បិទ​បាំង​ភ្នែក​របស់​អ្នក​ពី​ចំណាំង​ផ្លាត​នៃ​កាំរស្មី​នោះ។​ មនុស្ស​នៅ​ខាង​ប៉ែក​បញ្ចឹម​ប្រទេស​ នៅ​ពេល​ពួក​គាត់​គេង​ហាល​ថ្ងៃ​ពួក​គាត់​តែង​តែ​លាប​ឡេ​ការ​ពារ​កម្ដៅ​ថ្ងៃ​គ្រប់​ពេល។​ ចំពោះ​ឡេ​ការ​ពារ​កំដៅ​ថ្ងៃ​ដែល​មាន​ SPF​ កាន់​តែ​ខ្ពស់​វា​នឹង​មាន​ប្រសិទ្ធ​ភាព​កាន់​តែ​យូរ​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​គួរ​តែ​លាប​វា​ជា​រៀង​រាល់​២ម៉ោង​ម្តង​ និង​លាប​មុន​រយៈ​ពេល​៣០នាទី​សឹម​ចាប់​ផ្តើម​គេង​ហាល​ថ្ងៃ៕




SUGGESTIONS