×
Image Courtesy: SOVRIN

តិក​និច​ឆ្លាត​វៃ​នៅ​ក្នុង​ការ​ថែ​រក្សា​សម្រស់​នា​អំឡុង​ពេល​ធ្វើ​ដំណើរ​កំសាន្ត

 
 

            ជា​ការ​ពិត​ណាស់​ ការ​ដើរ​កំសាន្ត​រមែង​តែង​តែ​មាន​ការ​ប៉ះពាល់​ខ្លះៗ​ដែល​ធ្វើ​ឱ្យ​ស្បែក​ខ្មៅ​ឬ​មាន​សភាព​មិន​សូវ​ល្អ។​ ការ​ធ្វើ​ដំណើរ​នោះ​ទៀត​សោត​ គឺ​តែង​តែ​បន្សល់​នូវ​ផល​ប៉ះ​ពាល់​ដល់​ស្បែក​ ដោយ​សារ​តែ​ទទួល​រង​នូវ​ការ​ប៉ះ​ពាល់​ពី​កំដៅ​ព្រះអាទិត្យ​ ធូលី​ ទឹកសមុទ្រ​ សំណើម​ដែល​មាន​នៅ​តាម​មាត់​សមុទ្រ​ ក៏​ដូច​ជា​ការ​ខ្សោះ​នូវ​ជាតិ​ទឹក​ក្នុង​ខ្លួន​ ព្រម​ទាំង​ខ្យល់​ដែល​មាន​នៅ​តាម​តំបន់​ព្រៃភ្នំ​ជា​ដើម ពិសេស​នៅ​រដូវ​ក្តៅ​ដែល​តម្រូវ​ឲ្យ​យើង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ក៏​ដូច​ជា​ស្លៀក​សម្លៀក​បំពាក់​ និង​ពាក់​មួក​ដែល​មាន​ពណ៌​ស​ និង​ពណ៌​ស្រាលៗ​គឺ​ជា​ជម្រើស​ដ៏​ស័ក្ដិសម​របស់​អ្នក​នា​រដូវ​ក្តៅ​នេះ ចូរ​ជៀស​វាង​នូវ​ការ​ស្លៀក​ពាក់​ពណ៌​ខ្មៅ​ និង​ពណ៌​ដិត​ដែល​អាច​ស្រូប​យក​នូវ​កំដៅ​ព្រះអាទិត្យ​ទ្វេ​ដង​ដើម្បី​ទៅ​បំផ្លាញ​ស្បែក​របស់​យើង។​ បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​យើង​នៅ​តែ​មាន​វិធី​សាស្ត្រ​ការ​ពារ​នូវ​ឧបសគ្គ​ទាំង​នោះ​មិន​ឱ្យ​ប៉ះ​ពាល់​មក​លើ​ស្បែក​ និង​សម្រស់​យើង​ឡើយ។​ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​សាស្ត្រ​ដ៏​ល្អៗ​ក្នុង​ការ​ថែ​រក្សា​សម្រស់​នា​អំឡុង​ពេល​ធ្វើ​ដំណើរ​កំសាន្ត៖

            1. ការ​ពារ​ស្បែក​ពី​កំដៅ​ព្រះអាទិត្យ៖​ យើង​បាន​ដឹង​ហើយ​ថា​ កំដៅ​ព្រះអាទិត្យ​គឺ​ជា​ភ្នាក់​ងារ​ដ៏​ចំបង​ដែល​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​កើត​មាន​នូវ​ស្នាម​ជ្រីវ​ជ្រួញ​ ស្បែក​ស្រគាំ​មិន​ស្រស់​ថ្លា​ ក៏​ដូច​ជា​ការ​រលាក​ស្បែក​។ល។​ ហេតុ​ដូច្នេះ​ហើយ​ ដើម្បី​ទប់​ទល់​ពី​ការ​យាយី​ផ្សេងៗ​ពី​កំដៅ​ថ្ងៃ​ ចូ​រគប្បី​លាប​នូវ​ឡេ​ការ​ពារ​កំដៅ​ថ្ងៃ​ដែល​មាន​សារ​ធាតុ​SPF30​ រឺ​លើស​ពី​នេះ​នៅ​លើ​មុខ​ ដៃ​ និង​ជើង​ អោយ​បាន​២០នាទី​មុន​នឹង​ចេញ​ទៅ​ខាង​ក្រៅ​ និង​ប្រើ​នូវ​ក្រែម​ផ្តល់​សំណើម​ និង​ទឹក​ជូត​មុខ (Toner)

            2. លាង​សម្អាត​ស្បែក​ជា​រៀង​រាល់​ថ្ងៃ៖​ ដើម្បី​បញ្ចៀស​នូវ​ស្នាម​អុច​ខ្មៅ​ ការ​កើត​មុន​ ការ​របក​ស្បែក​ និង​បញ្ហា​ស្បែក​ផ្សេង​ៗទៀត​ ការ​លាង​សម្អាត​ស្បែក​គឺ​ជា​រឿង​ដ៏​សំខាន់។​ កត្តា​ចំបង​នៃ​ការ​ថែ​ទាំ​ស្បែក​ដើម្បី​ទប់​ទល់​ទៅ​នឹង​កន្លែង​ដែល​សម្បូរ​ទៅ​ដោយ​បាក់តេរី​ ធូលី​ដី​ និង​វត្ថុ​មិន​ល្អ​ចំពោះ​ស្បែក​ដទៃ​ផ្សេង​ទៀត​ ការ​លាង​សម្អាត​ស្បែក​គឺ​ជា​ថ្នាំ​ប្រើ​ប្រាស់​នូវ​គ្រឿង​សម្អាង​ដែល​មិន​ជ្រាប​ទឹក​ (Waterproof Makeup Products)​ ដ៏​សក្តិ​សិទ្ធិ​មួយ​ប្រភេទ។

            3. ស្ព្រៃយ៍​បាញ់​មុខ​ និង​ស្កា្រប​ និង​សឺរ៉ូម​បំប៉ន​ស្បែក​មុខ៖​ ស្រ្ពៃយ៍​បាញ់​មុខ​ដែល​ល្អ​គឺ​បាន​ផ្ទុក​នូវ​ជាតិ​ឃ្លីសឺរីន​ (Glycerin)​ ទឹក​ដែល​ចំរាញ់​ចេញ​ពី​ស្រទាប់​ផ្កា​ (Floral water)​ ជាតិ​មិន​ថល​ និង​សារធាតុ​ប្រេង​ដែល​ផ្តល់​នូវ​គុណ​ប្រយោជន៍​ដ៏​អស្ចារ្យ​ដល់​ស្បែក។​ ដំណោះ​ស្រាយ​នូវ​បញ្ហា​ស្បែក​ដែល​នឿយហត់​ ក៏​ដូច​ជា​ផ្តល់​នូវ​ភាព​ស្រស់​ស្រាយ​ដល់​ស្បែក​គ្រប់​ពេល​វេលា​ ព្រម​ទាំង​ជួយ​ស្បែក​មាន​សភាព​ភ្លឺ​ថ្លា​ ស្រ្ពៃយ៍​បាញ់​មុខ​គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ។

            4. ប្រើ​នូវ​ក្រែម​រលោង​ជំនួស​ឲ្យ​ក្រែម​លាប​មាត់​ប្រភេទ​ស្ងួត៖​ ការ​ប្រើ​ប្រាស់​នូវ​ក្រែម​លាប​មាត់​ប្រភេទ​ស្ងួត​គឺ​កាន់​តែ​ធ្វើ​ឲ្យ​បបូរ​មាត់​របស់​អ្នក​មាន​សភាព​ស្ងួត​ខ្លាំង​ក៏​ដូច​ជា​របក​ស្បែក​តែ​ប៉ុណ្ណោះ។​ ដូច​នេះ​ហើយ​ ដើម្បី​ថែ​រក្សា​ឲ្យ​បាន​នូវ​មន្ត​ស្នេហ៍​ដ៏​ទាក់​ទាញ​នៃ​បបូរ​មាត់​ ចូរ​ចាប់​ផ្តើម​ប្រើ​នូវ​ក្រែម​រលោង​ឬ​​ក្រមួន​លាប​មាត់​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​ ក៏​ដូច​ជា​ប្រើ​ប្រាស់​នូវ​គ្រឿង​សម្អាង​ដែល​មិន​ជ្រាប​ទឹក​ (Waterproof Makeup Products)

            5. ចូរ​គេង​ឲ្យ​បាន​ច្រើន៖​ បើ​ទោះ​បី​ជា​អ្នក​មាន​ការ​រវល់​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​នា​អំឡុង​ពេល​ធ្វើ​ដំណើរ​កំសាន្ត​ ដោយ​សារ​តែ​ការ​ធ្វើ​ដំណើរ​ ការ​ដើរ​ទិញ​ឥវ៉ាន់​ ការ​ជប់​លៀង​ និង​ហេតុ​ផល​ជា​ច្រើន​ផ្សេង​ទៀត​ ក៏​អ្នក​ពុំ​គួរ​លះ​បង់​នូវ​ការ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​នោះ​ឡើយ​ ពី​ព្រោះ​ថា​ការ​គេង​មិន​បាន​គ្រប់​គ្រាន់​នឹង​បង្ក​ជា​បញ្ហា​ដល់​សុខភាព​រាង​កាយ​ក៏​ដូច​ជា​សម្ជស្ស​របស់​អ្នក​ផង​ដែរ៕




SUGGESTIONS