×
Photo by NY KINUT

រដូវរងា​បាន​ឈាន​ចូល​មក​ដល់​ Pedro​ ក៏​បាន​បញ្ចេញ​ផលិតផល​ថ្មី​របស់​ខ្លួន​សម្រាប់​រដូវកាល​ថ្មី​នេះ

 
 

            នៅ​លើ​អគារ​មួយ​ដ៏​ខ្ពស់​ជា​មួយ​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ​នាពេល​សាយ័ន្ត​នៅ​កណ្តាល​រាជធានីភ្នំពេញ​ ក្រោម​ដំបូល​ភោជនីយដ្ឋាន​ Deva Loung Bar and Restaurant ក្រុមហ៊ុន​ Ming Wei Group បាន​រៀបចំ​កម្មវិធី​បង្ហាញ​ ផលិតផល​កាបូប​ និង​ស្បែក​ជើង​ម៉ាក់​ Pedro ដ៏​ស្រស់ស្អាត​ មាន​ភាព​ស៊ីវិល័យ​ និង​ជា​ម៉ូដ​ដ៏​ពេញនិយម​បំផុត​ទូទាំង​ពិភពលោក​នាពេល​បច្ចុប្បន្ន​សម្រាប់​រដូវរងា​ របស់​ខ្លួន។​

            នៅ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ​គឺ​មាន​វត្តមាន​របស់​កញ្ញា​ Beverly​ ដែល​ជា​ Stylist​ ក្រុមហ៊ុន​ Pedro​ ​របស់​ប្រទេស​សឹង្ហបុរី​បាន​មក​ធ្វើ​ការ​បង្ហាញ​ពី​ម៉ាក​ផលិតផល​ Pedro របស់​ខ្លួន​ ក៏​ដូច​ជា​ណែនាំ​ពី​របៀប​នៃ​ការ​ជ្រើសរើស​សម្លៀកបំពាក់​ ដូច​ជា​ការ​ជ្រើសរើស​កាបូប​ស្ពាយ​ ការបូប​យួរដៃ​ និង​ស្បែកជើង​ដើម្បី​ឲ្យ​ សាកសម​ទៅ​តាម​ស្ថានភាព​នីមួយៗ។

            ទាំង​ផលិតផល​ កាបូប​ និង​ស្បែកជើង​គឺ​សុទ្ធ​តែ​មាន​ចំណុច​ពិសេសៗ​ដែល​អាច​ប្រើប្រាស់​បាន​ទាំង​ក្នុង​រដូវក្តៅ​ រដូវរងា​ និង​បង្ហាញ​ពី​ភាព​សិចស៊ី​ ផ្តល់​នូវ​ភាព​ជឿជាក់​ សាកសម​នៅ​គ្រប់​ស្ថានភាព​ទាំង​នៅ​ក្នុង​ការិយាល័យ​ និង​ការ​ប្រជុំ​ផ្សេងៗ​ សម្រាប់​ការ​ដើរកំសាន្ត​ ឬ​ចូលរួម​កម្មវិធី​នាពេល​ចុងសប្តាហ៍។

            នៅ​​ក្នុង​​កម្មវិធី​​ដ៏​​ឱឡារឹក​នោះ​ភ្ញៀវ​កិត្តិយស​ទាំង​ឡាយ​សប្បាយ​រីក​រាយជាមួយ​នឹង​ការ​ទទួល​ទាន​អាហារ​សម្រន់​ និង​ពិសាភេសជ្ជៈ​បណ្តើរ​ ទស្សនា​ផលិត​ផល​ Pedro ​បណ្តើរ​អម​ជា​មួយ​នឹង​តន្ត្រីពិរោះ​រណ្តំ​ និង​បទ​ភ្លេង​កន្រ្តាក់​អារម្មណ៍​ក្នុង​កម្មវិធី​នោះ​ផង​ដែរ។ ជា​ចុង​បញ្ចប់​នៃ​កម្មវិធី​ Pedro​ ក៏​មាន​កាដូរ​ជា​ការ​រៀបចំ​ជា​ប្រអប់ផ្កា​ដ៏​ស្រស់ស្អាត​ពី​ហាង​ផ្កា​ FARFALLA​ សម្រាប់​ភ្ញៀវកិត្តិយស​ទាំងឡាយ​ដែល​បាន​មក​ចូលរួម​ ហើយ​ថែម​ទាំង​អាច​ធ្វើ​ការ​កុម្ម៉ង់​ដោយ​ខ្លួន​ឯង​នូវ​ប្រភេទផ្កា​ដែល​ខ្លួន​ពេញ​ចិត្ត​ទៀត​ផង៕