×
Image Courtesy: SOVRIN

Classy & Contemporary - ម៉ូដសក់​បែប​សហសម័យ​លំនាំ​កំពូល​តារា​ហូលីវូដ​ជើង​ចាស់

 
 

TWISTING AUDREY HEPBURN


ម៉ូដសក់​បួង​ជា​ម៉ូដសក់​មួយ​ដែល​ទទួល​បាន​ការ​ពេញនិយម​យ៉ាង​ខ្លាំង​ពី​សំណាក់​សុភាពនារី​មិន​ថា​អាស៊ី​ ឬ​អឺរ៉ុប​នោះ​ទេ។​ ក្រៅ​ពី​ផ្ដល់​ភាព​ងាយស្រួល​នឹង​ធ្វើ​ឱ្យ​ស្រឡះក​ហើយ​នោះ​ ម៉ូដសក់​នេះ​ក៏​បាន​បង្ហាញ​ពី​ទម្រង់​យ៉ាង​ស្រស់​សោភា​របស់​សុភាពនារី​ មើល​ទៅ​ស៊ីចស៊ី​ ប៉ុន្តែ​ពោរពេញ​ដោយ​ភាព​ជឿជាក់។​ ការ​ធ្វើ​ម៉ូដសក់​ជា​ការងារ​សិល្បៈ​​​​មួយ​ ដែល​ទាមទារ​ឱ្យ​អ្នក​ច្នៃម៉ូដ​ ឬ​ស្រ្ដី​គ្រប់​រូប​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ជ្រើសរើស​យក​ម៉ូដ​នីមួយៗ​មក​តុបតែង។​ ជាក់ស្ដែង​ ម៉ូដសក់​បួង​ឡើង​ទៅ​លើ​ ដែល​មាន​ការ​ពេញ​និយម​ក្នុង​ឆ្នាំ១៩៥០​ របស់​ ​ Audrey Hepburn​ ដែល​ជា​អតីត​តារា​សម្ដែង​ដ៏​ល្បីឈ្មោះ​មួយរូប​របស់​ប្រទេស​អង់គ្លេស​ នឹង​បន្ត​ភាព​ពេញនិយម​រហូត​មក​ដល់​ឆ្នាំ២០១៦​ ពី​សំណាក់​អ្នក​ដែល​ចូលចិត្ត​ធ្វើ​ម៉ូដសក់​ដែល​មាន​បញ្ចូល​លក្ខណៈ​សិល្បៈ​បន្តិចបន្តួច​ តួយ៉ាង​ម៉ូដសក់​ដូច​ដែល​ សូវរីន​ បាន​បង្ហាញ​នេះ​គឺ​ជា​ម៉ូដ​មួយ​ដែល​មាន​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ម៉ូដសក់​ឆ្នាំ១៩៥០​  និង​២០១7​ ដោយ​យើង​គ្រាន់​តែ​ធ្វើ​ការ​បន្ថែម​ទៅ​ជា​សក់ក្រង​លើក​ឡើង​លើ។​ មិន​ថា​ម៉ូដសក់​ក្នុង​សម័យកាល​ណា​នោះ​ទេ​ ឱ្យ​តែ​អ្នក​ច្នៃម៉ូដ​ចេះ​ច្នៃប្រឌិត​វា​បន្ថែម​នោះ​វា​នឹង​នៅ​តែ​ជា​ទី​ពេញ​និយម​របស់​សុភាពនារី​គ្រប់​រូប។


BRIGITTE IN BRAID


សិល្បៈ​នៃ​ការ​ធ្វើ​ម៉ូដសក់​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​រមែង​តែងតែ​មាន​ការ​ផ្លាស់​ប្ដូរ​ទៅ​តាម​សម័យកាល​នីមួយៗ។​ តួយ៉ាង​ដូច​ជា​ម៉ូដសក់​អតីត​តារា​ភាពយន្ត​ អ្នក​ចម្រៀង និង​ជា​តារា​បង្ហាញម៉ូដ​ដ៏​ល្បី​មួយរូប​នោះ​គឺ​ ​ Brigitte Bardot​​ ក៏​ជា​ម៉ូដ​គួរ​ឲ្យ​ចាប់​អារម្មណ៍។​ ម៉ូដសក់​សាប់ប៉ោង​លើក​ឡើង​លើ​​ពាក់​កណ្ដាល​គឺ​ជា​ម៉ូដ​ដែល​មាន​ការ​ពេញ​និយម​ខ្លាំង​ណាស់​នា​សម័យកាល​ឆ្នាំ១៩៦០។​ ដោយ​ឡែក​ម៉ូដសក់​ដែល​មាន​ការ​ច្នៃប្រឌិត​ឡើង​ដោយ​បញ្ចូល​នូវ​ម៉ូដ​សិល្បៈ​បែប​សហសម័យ​លាយ​ជា​មួយ​ម៉ូដសក់​ក្នុង​ទ.វទី៦០​  បាន​បង្ហាញ​ឡើង​ដោយ​​ សូវរីន។​ ក្រឡេក​មើល​មួយ​ភ្លេត​វា​ហាក់បី​ដូច​ជា​សាមញ្ញ​បន្តិច​ ប៉ុន្តែ​ម៉ូដសក់​នេះ​វា​បង្កប់​ទៅ​ដោយ​ភាព​ទាន់​សម័យ​​ និង​សក្តិសម​ជា​មួយ​សុភាពនារី​ទាំងឡាយ​ណា​ដែល​មាន​ទម្រង់​មុខ​តូច​ ព្រោះ​ម៉ូដ​ពី​មុខ​អ្នក​ឯកទេស​យើង​បាន​សាប់​សក់​ប៉ោង​ដែល​អាច​ជួយ​លើក​ទម្រង់មុខ​សុភាពនារី​ឱ្យ​មើល​ទៅ​ពេញ​ស្រស់​ស្អាត​ផូផង់។​ ម៉ូដសក់​ក្រង​ឆ្អឹងត្រី​ជា​ម៉ូដសក់​មួយ​ត្រូវ​បាន​​គេ​និយម​ចូលចិត្ត​ក្រង​វា​តាំង​ពី​យូរ​ណាស់​មក​ហើយ​ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ច្នៃម៉ូដសក់​បាន​លាយ​វា​បញ្ចូល​គ្នា​ជា​មួយ​ម៉ូដសក់​សាប់ប៉ោង​ពី​លើ​វា​កាន់​តែ​ធ្វើ​ឱ្យ​ម៉ូដសក់​មួយ​នេះ​ទទួល​បាន​នូវ​ភាព​ទាន់សម័យ​ និង​ការ​ពេញ​និយម​មិន​ចេះ​សាបសូន្យ​ក្នុង​ដួង​ចិត្ត​ស្ដ្រី​គ្រប់​រូប៕ 




SUGGESTIONS