×
SOVRIN

ចូល​រួម​បោះ​ឆ្នោត​ជ្រើសរើស​ទី​កន្លែង​ពិសេសៗ​ប្រចាំ​ឆ្នាំ​២០១៧​ដែល​លោក​អ្នក​ពេញចិត្ត​ទាំងអស់​គ្នា​

 
 

ជា​​​រៀង​​រាល់​​​ឆ្នាំ​សូវរីន តែង​តែ​​ពាំនាំ​​លោក​​អ្នក​​នូវ​​ទី​កន្លែង​​ប្រណីតៗ​​នៅ​​ទូទាំង​​ព្រះរាជាណាចក្រ​កម្ពុជា។យោង​​តាម​​បទ​ពិសោធន៍​​នូវ​​ការ​​ភ្លក់​​មុខ​​ម្ហូប​​និង​​សេវាកម្ម​​ផ្ទាល់​​របស់​​ក្រុម​​អ្នក​​និពន្ធ​​យើងនៅ​​ឆ្នាំ​​នេះ​​យើង​​បាន​​សម្រិត​សម្រាំង​​ជ្រើស​រើស​​ជា​ពិសេស​​នូវ​​ភោជនីយដ្ឋានរមណីយដ្ឋាន សណ្ឋាគារ និង ហាង​​កាហ្វេ​​ដ៏​​ល្អ​​ប្រណីត ដើម្បី​​ស្វែង​​រក​​នូវ​​ហាង​​និង​​កន្លែង​​ដែល​​ល្អ​​បំផុត​​ប្រចាំ​​ឆ្នាំ​​២០១៧។បន្ទាប់​​ពី​​ការ​សិក្សា និង​​ទទួល​​យក​​បទ​​ពិសោធន៍​​ផ្ទាល់​​ពី​​ក្រុម​​ការងារ សូវរីនបាន​​ធ្វើ​ការ​​ជ្រើស​រើស​​ទី​​កន្លែង​​ដ៏​​ពិសេសៗ​​បង្ហាញ​​ជូន​​ប្រិយ​មិត្ត​ ហើយ​​ដាក់​​ឲ្យ​​មាន​​ការ​​បោះ​​ឆ្នោត​​ពី​​សាធារណជន​​នៅ​​លើ​​ទំព័រ​​បណ្តាញ​​សង្គម​​ហ្វេសប៊ុក​​របស់​​ទស្សនាវដ្តី​​​សូវរីន​ដើម្បី​​ស្វែង​រក​​ជ័យ​លាភី​​ទាំង​ ៣ ក្នុង​​ក្រុម​​នីមួយៗ​​។ ចំណែក​​លទ្ធផល​​ជ័យ​លាភី​​ SOVRIN Best Place of the Year 2017 នឹង​​ធ្វើការ​​ប្រកាស​​នៅ​​ក្នុង​​ទស្សនាវដ្ដីសូវរីន លេខ​​ខែ​​ធ្នូ​​ឆ្នាំ​​២០១៧​​ខាង​​មុខ​​នេះ។​

សូម​​ចូល​​រួម​​បោះ​​ឆ្នោត​​និង​​ជ្រើស​រើស​​ទី​​កន្លែង​​ដែល​​លោក​​អ្នក​​ពេញ​​ចិត្ត​​ជាមួយ​​ពួក​​យើង​​ទាំង​​អស់​​គ្នាតាម​​រយៈ​​តំណរ​​ភ្ជាប់​​ខាង​​ក្រោម​​នេះ។






SUGGESTIONS