×
NAGA 2 Soft Opening

ណា​ហ្កា​វើលដ៍​ទីពីរ ពិភព​ស៊ី​វី​ល័យ​សម្ពោធ​បឋម​នៅ​កណ្តាល​រាជធានី​ភ្នំពេញ

 
 

            បើ​ក្រលេក​ទៅ​ខាង​កើត​វិមាន​ឯករាជ្យ យើង​នឹង​បាន​ឃើញ​អគារ​មួយ​ដ៏​ខ្ពស់​ស្កឹមស្កៃ​កំពស់ ២៣​ជាន់ កំពុង​តែឈរ​ទ្រឹង​បង្អួត​សម្រស់​ពណ៌​មាស​របស់​ខ្លួន​ក្នុង​ទំហំ​ផ្ទៃដី​ប្រមាណ ១២០.០០០ ម៉ែត្រ​ការ៉េ នោះ​គឺ​មជ្ឈ​មណ្ឌល​កម្សាន្ត​ចម្រុះ​ណា​ហ្កា​វើលដ៍​ទីពីរ ដែល​ទើប​តែ​សម្ពោធ​បឋម​កាល​ពីថ្ងៃទី ០២​ ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៧​ ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតេយ្យភាព  រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍ ឯកឧត្តម ថោងខុន និង ​ ​ ឯក​ឧត្តម​ ចម​ប្រសិទ្ធិ រដ្ឋ​មន្ត្រី​​ក្រសួង​​ឧស្សា​ហកម្ម​​និង​​សិប្បកម្ម។