×
Britney Spears

គំនូរទឹកមួយផ្ទាំងរបស់ Britney Spears លក់បានតម្លៃ ១ ម៉ឺនដុល្លា

 
 

តារា​ចម្រៀង​ Britney Spears បាន​បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​ខ្លីប​មួយ​ដែល​បង្ហោះ​កាល​ពី​មួយ​ខែ​មុន​នៅ​លើ​គណនី​Instagram របស់​នាង​ក្នុង​ឈុត​ពណ៌​ស​ដ៏​សិចស៊ី​ ដោយ​នាង​កំពុង​តែ​បង្ហាញ​ពី​ទេព​កោសល្យ​នៃ​ស្នាដៃ​គំនូរ​ទឹក​របស់​នាង​ស្ថិត​នៅ​ឯ​សួន​ច្បារ​ស្ទីល​ក្រិច​នៃ​ភូមិគ្រឹះ​នាង​។ Britney ហាក់​រីករាយ​និង​លង់​ក្នុង​បរិយាកាស​ដែល​ពោរពេញ​ទៅ​ដោយ​សិល្បនិយម​នេះ​ណាស់​ដោយ​ក្នុង​វីដេអូ​មាន​ដាក់​បទ​ភ្លេង​ “Rondo Alla Turca”របស់ Mozart យ៉ាង​ស្រស់​ស្រាយ​ផង​ដែរ​ ហើយ​នាង​បាន​សរសេរ​សារ​ភ្ជាប់​នឹង​វីដេអូ​នោះ​ថា​“Sometimes you just gotta play!!!!!!” (ពេល​ខ្លះ​អ្នក​គ្រាន់​តែ​ត្រូវការ​ធ្វើ​អ្វី​ដែល​សប្បាយៗ​!!!!!!)។



អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​នោះ​គឺ​ ឥឡូវ​នេះ​ គំនូរ​ទឹក​រូប​ផ្កា​របស់​នាង​ត្រូវ​បាន​ដាក់​ដេញ​ថ្លៃ​ក្នុង​តម្លៃ​ ១ ម៉ឺន​ដុល្លា​ ដោយ​ដេញ​ថ្លៃ​ដោយ​លោក​
Robin Leach អតីត​ពិធីករ​នៃ​កម្មវិធី​ Lifestyles of the Rich and Famous នា​កម្មវិធី​ដេញថ្លៃ​សប្បុរសធម៌​ជួយ​ទៅ​ដល់​ជន​រងគ្រោះ​ក្នុង​ករណី​ភេរវកម្ម​បាញ់​ប្រហារ​នៅ​ឯ​ទីក្រុង​ឡាសវ៉េហ្គាស​ (Las Vegas Shooting) កន្លង​ទៅ​នេះ។


នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ​ ដែល​នាង​បាន​ចូលរួម​ក្នុង​កម្មវិធី​សប្បុរសធម៌​បែប​នេះ​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ នាង​ទើប​នឹង​បាន​បរិច្ចាគ​ទឹក​ប្រាក់​ចំនួន​ ១​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​ ទៅ​កាន់​មូលនិធិ​ជំងឺ​មហារីក​កុមារ​រដ្ឋ​ណេវ៉ាដា​ សាខា​ព្រីតនីស្ពៀរ​ (
Nevada Childhood Cancer Foundation’s Britney Spears Campus) នា​ទីក្រុង​ឡាសវ៉េហ្គាស​ ដែល​ទើប​តែ​បើក​សម្ពោធ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​ កន្លង​ទៅ​នេះ៕​


The Grand Opening of ​Nevada Childhood Cancer Foundation’s Britney Spears Campus in Las Vegas

Article by LENG CHANREASEY


SUGGESTIONS