×
Photo by KEO SONG

រក​ឃើញ​ជ័យលាភី​ភាពយន្ត​ខ្នាត​ខ្លី​ស្តី​ពី​កេរដំណែល​ប្រចាំ​ឆ្នាំ២០១៧

 
 

            នៅ​ទី​បំផុត យើង​បាន​រក​ឃើញ​ជ័យ​លាភី​ភាពយន្ត​ខ្នាត​ខ្លី​ស្តី អំពី​កេរ​ដំណែល​ ដែល​ដឹក​នាំ​និង​ផលិត​ដោយ​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​បួន​រូប ក្នុង​កម្មវិធី​ការ​​ដាក់​​បញ្ចាំង​​ភាពយន្ត​​ខ្នាត​​ខ្លី កាល​​ពី​​ថ្ងៃ​​ទី​​០៧ ​ខែ ​វិច្ឆិកា ​ឆ្នាំ​២០១៧ នៅ​​សណ្ឋាគារ​​ក្រវ៉ាន់​ ដែល​​មាន​​ការ​​ចូល​​រួម​​ពី​​សំណាក់​ភ្ញៀវ​កិត្តិយស​ អ្នក​និពន្ធ​ អ្នក​មុខ​អ្នក​ការ​ យ៉ាងច្រើន​កុះករ​ ក្នុង​នោះ​ផង​ដែរ​​គេ​ក៏​ឃើញ​តារា​ភាពយន្ត​ជើង​ចាស់​មួយ​រូប​គឺ​អ្នក​ស្រី​​  ឌីសាវ៉េត ក៏​មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​នោះ​ផង​ដែរ។