×
Photo by NY KINUT

អបអរ​សាទរ​ទិវា​បុណ្យ​ឯករាជ្យជាតិ​លើក​ទី៦៤

 
 

            នាព្រឹក​ថ្ងៃទី០៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​នេះ​ ពិធី​អបអរសាទ​ខួប​គម្រប់ខួប​៦៤ឆ្នាំ​នៃ​ការ​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគមនិយមបារាំង​ ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​មហោឡារិក​ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះមហាក្សត្រខ្មែរ​ ព្រះករុណា​ព្រះបាទសម្តេច​ ព្រះបរមនាថ​ នរោត្តម សីហមុនី​ នៅ​វិមានឯករាជ្យ។​ នាឱកាស​នោះ​ផង​ដែរ​ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ឥស្សរជន​នយោបាយ​កំពូលៗ​រួម​មាន៖​ សម្តេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា​ សម្តេច​សេនាភក្តី​ សាយ ឈុំ​ ប្រធាន​ព្រឹទ្ធសភា ​ សម្តេច​ពញាចក្រី​ ហេង សំរិន​ ប្រធានរដ្ឋសភា​ ព្រម​ទាំង​មន្ត្រីទូត​តំណាង​ប្រទេស​នានា​ ដែល​មាន​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា​ ឧបនាយករដ្ឋមន្រ្តី​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ មន្រ្តីរាជការ​ មក​ពី​តាម​ក្រសួង​ស្ថាប័ន​នានា​ កងកម្លាំង​ប្រដាប់អាវុធ​ ប្រជាពលរដ្ឋ​ សិស្សនិស្សិត​យ៉ាង​ច្រើន​កុះករ។​