×
Photo by UN HOUR, CHUM SINA

Time of Fashion Show​ ជួយ​លើក​កម្ពស់​វិស័យ​ច្នៃម៉ូដ​ដែល​ជា​គំនិត​ច្នៃប្រឌិត​ឡើង​ដោយ​កូន​ខ្មែរ

 
 

            ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​ប្រចាំ​ឆ្នាំ២០១៧​ ដែល​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ Watch Empire​ ដែល​ជា​ក្រុមហ៊ុន​នាំចូល​នាឡិកា​ម៉ាក​ Ice-watch​ ដែល​ល្បីល្បាញ​ទៅ​លើ​ផ្នែក​ហ្វេហ្សិន​ឈាន​មុខគេ។​ នាឱកាស​នោះ​ផង​ដែរ​ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយសជាតិ​ អន្តរជាតិ​ និង​បណ្ដា​អ្នក​សារព័តមាន​ជា​ច្រើន​រូប​ផងដែរ។​ ការ​រៀបចំ​ព្រឹត្តិការណ៍​មួយ​នេះ​ឡើង​គឺ​ផ្តោត​សំខាន់​នឹង​គាំទ្រ​ទៅ​លើ​វិស័យ​ច្នៃម៉ូដ​នៅ​ក្នុង​ប្រទេសកម្ពុជា​យើង។​ សម្រាប់​កម្មវិធី​ TIME OF FASHION SHOW​ បាន​ប្រព្រឹត្ត​ឡើង​កាល​ពី​ថ្ងៃទី៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ វេលា​ម៉ោង​ ៦ល្ងាច​ រហូត​ដល់​ម៉ោង​ ៩យប់​កន្លង​ទៅ​នេះ​បាន​រៀបចំ​ធ្វើ​នៅ​សណ្ឋាគារ​ SUN & MOON​ ដែល​មាន​ការ​ចូលរួម​ពី​ Fashion Designer​ ពីររូប​ដែល​នឹង​ត្រៀម​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​តាម​រយៈ​កម្មវិធី​នេះ​ដែល​មាន​ដូច​ជា៖​ លោក​ ម៉ែន សីហា​ ដែល​ជាម្ចាស់​ស្លាក​សញ្ញា​ Victoria Santini​ និងលោក​ យុន រតនៈ​ ដែល​ជា​ម្ចាស់​លើ​ស្លាកសញ្ញា​ Rottanak Collection