×
Photo by UN HOUR

មោទនភាព​របស់​កម្ពុជា​ដែល​មាន​វត្តមាន​បវរកញ្ញា​ជា​ច្រើន​រូប​បង្ហាញ​ខ្លួន​លើ​ឆាក​អន្តរជាតិ

 
 

            កាល​ពី​ព្រឹក​ថ្ងៃទី៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ កន្លង​ទៅ​នេះ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​ចម្រុះ​ណាហ្កា​ ក្រុមហ៊ុន​ Arise Agency​ បាន​រៀបចំ​សន្និសិទ​កាសែត​មួយ​ ដើម្បី​ទទួល​ស្វាគមន៍​បវរកញ្ញា​ពិភពលោក​  អែម គុនថង​ ដែល​បាន​វិល​ត្រលប់​ពី​មាតុ​ប្រទេស​វិញ​ និង​ជា​ការ​ជូន​ដំណើរ​បវរកញ្ញា​បីរូប​ទៀត​ដើម្បី​ទៅ​ចូល​រួម​ប្រកួត​នៅ​ក្រៅ​ប្រទេស​នាពេល​ឆាប់ៗ​ខាង​មុខ​នេះ។​  ការ​បង្ហាញ​វត្តមាន​របស់​កញ្ញាឯក​នា​ឱកាស​នោះ​យើង​ឃើញ​មាន​វត្តមាន​ កញ្ញាឯក​ចក្រវាឡកម្ពុជា​ ប៊ី សុធាវី​ ដែល​ត្រៀម​នឹង​ចេញ​ទៅ​ប្រកួត​ នៅ​ទីក្រុង​ ឡាសវេហ្កាស​ សហរដ្ឋអាមេរិក។​ ដោយ​ឡែក​ កញ្ញា​ទេសចរណ៍​អន្តរជាតិ​ឆ្នាំ ២០១៧​ កឹម ស្រីកែវ​ ដែល​ធ្លាប់​ជា​កញ្ញាឯក​កម្ពុជា​ចំណាត់​ថ្នាក់​លេខពីរ​ឆ្នាំ២០១៧​ នឹង​ត្រូវ​ចេញ​ទៅ​ប្រកួត​នៅ​ទីក្រុង​ កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី​ នៅ​ថ្ងៃទី៦​ ខែធ្នូ​ ឆ្នាំ២០១៧។​ ជា​មួយ​គ្នា​នោះ​ដែរ​ កញ្ញាឯក​កម្ពុជា​ចំណាត់​ថ្នាក់​លេខ៥​ ខា អាន់ឆានី​ ឆ្នាំ២០១៧​ នឹង​ត្រូវ​ចេញ​ទៅ​ប្រកួត​នៅ​ទីក្រុង​ សៀងហៃ​ ប្រទេស​ចិន​ ដើម្បី​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ ក្នុង​កម្មវិធី​ Miss Tourism Queen of the Year International 2017​ នេះ​ផង​ដែរ។​ សូម​ជូន​ពរ​បវរកញ្ញា​កម្ពុជា​ទាំង​បីរូប​ឲ្យ​ទទួល​បាន​ជោគជ័យ​ ដើម្បី​ពាំនាំ​កិត្តិយស​ជូន​ជាតិ​មាតុភូមិ៕