×
Photo by NY KINUT

វត្ត​មាន Armani Exchange បង្ហាញ​ពី​ភាព​ស៊ី​វី​ល័យ​នៃ​វិស័យ​ហ្វេហ្សិន​នៅ​កម្ពុជា

 
 

            យ៉ាង​ហោច​ណាស់​ គេ​ឃើញ​មាន​វត្តមាន​ក្រុម​តារា​ល្បីៗ តារា​បង្ហាញ​ម៉ូត​ជា​ច្រើន​រូប​ និង​ទស្សនិកជន​យ៉ាង​ច្រើន​កុះករ​ ពិសេស​ជាង​គេ​នោះ​គឺ​តារា​ចម្រៀង​រ៉េប​អន្តរជាតិ​ដែល​មាន​ឈ្មោះ​បោះ​សម្លេង​និង​មាន​ប្រជាប្រិយ​បំផុត​ក្នុង​ក្រអៅ​បេះដូង​ប្រជាជន​កម្ពុជា​នោះ​គឺ​ Silento ក៏​បាន​បង្ហាញ​ខ្លួន​ផង​ដែរ​ក្នុង​កម្មវិធី​សម្ពោធ​ហាង​លក់​សម្លៀកបំពាក់​អន្តរជាតិ​មួយ​ដែល​មាន​ស្លាក​យីហោ​ឈ្មោះ​ថា ​Armani Exchange ដែល​មាន​ទីតាំង​នៅ​ផ្សារ​ទំនើប​ អ៊ីអនម៉ល កាល​ពី​ថ្ងៃ​ទី ​១៧ ខែ​វិច្ឆិកា ​ឆ្នាំ ២០១៧នេះ។ ជាមួយ​គ្នា​នោះ​ដែរ​ ក៏​មាន​ការ​ចូល​រួម​សម្ដែង​ដោយ DJ Maily និង​សកម្មភាព​សិល្បៈ​​របស់​​វិចិត្រករ​ Matthew Laurence Knott ពី​ទី​ក្រុង Los Angeles សហរដ្ឋ​អាមេរិក​ផង​ដែរ។

 




            ក្រោម​ស្លាក​សញ្ញា​ដ៏​សាមញ្ញ ជាមួយ​នឹង​អក្សរ​ A និង X ដែល​ជា​ហាង​លក់​សម្លៀក​បំពាក់​ដ៏​ល្បីល្បាញ​បំផុត​ បាន​មក​ដល់​កម្ពុជា និង​មាន​ភាព​ស៊ីវីល័យ​ជាមួយ​នឹង​ខូឡិចហ្សិន​ថ្មីៗ ​សម្រាប់​រដូវ​លំហើយ​និង​រដូវ​រងារ ប្រចាំឆ្នាំ ២០១៧។ ចំពោះ​ខូឡិច​ហ្សិន​របស់​បុរស ត្រូវ​បាន​រចនា​ឡើង​ ជា​ស្ទាយ៍​អ្នក​ទីក្រុង​ រួម​បញ្ជូល​គ្នា​ជាមួយ​នឹង​ street attitude និង ​polished style។ ចំណែក​ឯ​ខូឡិចហ្សិន​សម្រាប់​ស្ត្រី​វិញ ត្រូវ​បាន​ឌីហ្សាញ​ឡើង​ឲ្យ​មាន​ភាព​ស៊ី​មេ​ទ្រី​គ្នា​ជាមួយ​នឹង​ការ​តុបតែង​ខ្លួន​របស់​មិត្ត​នារី​យើង​ផង​ដែរ។



            ជាង​នេះ​ទៅ​ទៀត​នោះ ​នៅ​ថ្ងៃទី​ ១៨ ខែ​វិច្ឆិកា ឆ្នាំ ២០១៧ Armani Exchange ក៏​បាន​រៀប​ចំ​កម្មវិធី​ជប់លៀង​ជា​ពិសេស​មួយ នៅ​ក្លឹប​កំសាន្ត​ Epic ដោយ​មាន​វត្តមាន​ភ្ញៀវ​ VIP និង​អ្នក​សារព័ត៍មាន​ជា​ច្រើន​រូប​ផង​ដែរ។ ជាមួយ​គ្នា​នោះ​ដែរ ក៏​មាន​​កម្មវិធី​បង្ហាញ​ម៉ូត​ ពី​ខូឡិចហ្សិន​ថ្មីៗ​របស់​ Armani Exchange ទៀត​ផង៕