×
Image Courtesy: SOVRIN

តោះ​ប្រញាប់​ឡើង! ​យើង​នាំ​គ្នា​ចូល​រួម​បោះ​ឆ្នោត​ជូន​​បវរ​កញ្ញា​ចក្រវាល​កម្ពុជា​កញ្ញា ​ប៊ី ​សុធារី ​ទាំង​អស់​គ្នា​

 
 

     ចំណាយ​ពេល​មិន​ដល់​៥នាទី​ផង​ ដើម្បី​ចូល​រួម​បោះ​ឆ្នោត​ឲ្យ​បវរកញ្ញា​ចក្រ​វាល​កម្ពុជា​យើង​នោះ​គឺ​កញ្ញា​ ប៊ី សុធារី​ ដើម្បី​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ឡាស​វេហ្កាស​ សហរដ្ឋអាមេរិក​ខាង​មុខ​នេះ។​ គាំទ្រ​បវរកញ្ញា​ចក្រ​វាល​កម្ពុជា​ ប៊ី​ សុធារី​ ដូច​គាំទ្រ​ជាតិ​យើង។​ ដូច្នេះ​ នៅ​ចាំ​អី​ទៀត​ សូម​ចូលរួម​បោះឆ្នោត​បវរកញ្ញា​ចក្រវាល​កម្ពុជា​ទាំងអស់​គ្នា​ឥឡូវ​នេះ​តាម​រយៈ​តំណរ​ភ្ជាប់​ vote.missuniverse.tv​ រួច​ស្វែង​រក​រូប​កញ្ញា​ ប៊ី សុធារី​ ដែល​មាន​សរសេរ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា ​“By Sotheary” ហើយ​ចុច​ពាក្យ​ “Vote”។​ បន្ទាប់​មក​អ្នក​នឹង​ឃើញ​មាន​លោត​ផ្ទាំង​ថ្មី​មួយ​ទៀត​ដែល​តម្រូវ​ឲ្យ​អ្នក​ភ្ជាប់​ជា​មួយ​នឹង​គណនី​ហ្វេសប៊ុក​របស់​អ្នក​រួច​ចុច​ពាក្យ​ថា​ “Confirm Vote”​ ជា​ការ​ស្រេច។​ 

គួរ​បញ្ជាក់​ផង​ដែរ​ថា​ការ​បោះឆ្នោត​ផ្តល់​ពិន្ទុ​នេះ​គឺ​អ្នក​អាច​ធ្វើ​ការ​បោះឆ្នោត​ក្នុង​១ថ្ងៃ​បាន​ចំនួន​១ដង​ហើយ​ក្នុង​ការ​បោះឆ្នោត​ផ្ដល់​ពិន្ទុ​នេះ​គឺ​មាន​ចំនួន​ពិន្ទុ​ដែល​អ្នក​អាច​ជ្រើសរើស​បាន​ពី​១ពិន្ទុ​រហូត​ដល់​១០ពិន្ទុ​ទៅ​តាម​ការ​សម្រេច​ចិត្ត​របស់​អ្នក​ផ្ទាល់។ ​សូម​បញ្ជាក់​ផង​ដែរ​ថា​ការ​បោះឆ្នោត​ផ្ដល់​ពិន្ទុ​នេះ​គឺ​ធ្វើ​ឡើង​ចំនួន​៦ថ្ងៃ​ដោយ​គិត​ចាប់​ពី​ថ្ងៃទី២០ ​ខែវិច្ឆិកា​ ឆ្នាំ២០១៧​ រហូត​ដល់​ ថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ យោង​តាម​ការ​ចេញ​ផ្សាយ​ព័តមាន​ផ្ទាល់​របស់​ផេក​ Miss Universe Cambodia​ កាល​ពី​ពេល​ថ្មីៗ​នេះ។



     មួយ​វិញ​ទៀត​លោក​អ្នក​ក៏​អាច​ចូល​រួម​គាំទ្រ​ និង​បោះឆ្នោត​តាម​រយៈ​បណ្តាញ​សង្គម ​Twitter​ ដោយ​គ្រាន់​តែ​បង្ហោះ​ជា​សារ​ ឬ​រូប​ភាព​ (បង្ហោះ​ជា​រូបភាព​របស់ ​Miss Universe​ ឬ​ជា​រូបភាព​អ្វី​ក៏​បាន)​ បន្ទាប់​មក​ភ្ជាប់​ជា​មួយ​នឹង ​Hashtage #Missuniverse#Cambodia​ ជា​ការ​ស្រេច។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​យើង​អាច​ Retweet​ ពី​អ្នក​ដទៃ​​ឲ្យ​កាន់​តែ​ច្រើន​កាន់​តែ​ប្រសើរ។​ ពួក​យើង​សង្ឃឹម​ថា​លោក​អ្នក​នឹង​ចូល​រួម​សហការ​គាំទ្រ​កញ្ញា​ ប៊ី សុធារី​ ដែល​ឲ្យ​បាន​ច្រើន​កុះករ​ក៏​ដូច​ជា​ជូនពរ​ឱ្យ​គាត់​ទទួល​បាន​ជោគជ័យ​ក្នុង​ប្រកួត​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។​ ដូច​ពាក្យ​ស្លោក​ដែល​ ប៊ី សុធារី​ បាន​លើក​ឡើង​ថា​ ប្រទេស​កម្ពុជា​ខ្ញុំ​ស្រឡាញ់​អ្នក​ហើយ​ខ្ញុំ​ស្រឡាញ់​អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ប្រជាជន​របស់​ប្រទេស​កម្ពុជា​តោះ​កុំ​បង្អង់​យូរ!​ ចូល​រួម​បោះឆ្នោត​ទាំង​អស់​គ្នា​ដើម្បី​ជា​ការ​លើក​កម្លាំង​ទឹក​ចិត្ត​ដល់​ Miss Universe​ កម្ពុជា​របស់​យើង​ទាំង​អស់​គ្នា!!!