×
Photo by LENG CHANREASEY

Plated Couture ប្រែ​ក្លាយ​សិល្បៈ​ម៉ូដ មក​ជា​សិល្បៈ​ម្ហូប

 
 

វា​ពិត​ជា​ពិសេស​មិន​ធ្លាប់​មាន! ប្រជុំ​ម៉ូដ ៥ ម៉ាក បាន​ច្នៃ​ទៅ​ជា​ម្ហូប ៥ មុខ​ សម្រាប់​រាត្រី​ដ៏​ពិសេស​មួយ​នេះ ដែល​រៀបចំ​ចម្អិន​សហការ​គ្នា​រវាង​ចុងភៅ​ដ៏​​មាន​​ទេព​​កោសល្យ​៣​រូប​ រួម​មាន Olivier Guillon (មេ​ចុងភៅ​នៃ​ភោជនីយដ្ឋាន La Pergola), Amy Baard ពី​ភោជនីយដ្ឋាន Farm To Table និង Jorge Chen ពី​​ភោជនីយដ្ឋាន Fat Passion។ នេះ​ជា​ការ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ដ៏​មាន​ឱជារស​ អម​ដោយ​ការ​ដើរ​បង្ហាញ​ម៉ូដ​ផ្សារ​ភ្ជាប់​នឹង​មុខ​ម្ហូប​ដ៏​ប្លែក​អារម្មណ៍​មួយ។



            Lee & Taylor បង្ហាញ​ប្រជុំ​ម៉ូដ “Memories of Maggie” ដែល​រំលឹក​ឡើង​វិញ​នូវ​ម៉ូដ និង​ស្ទីល​របស់​តារា​ហុងកុង​ជំនាន់​៦០ អ្នក​នាង Maggie Cheung ដែល​បន្ថែម​នូវ​ភាព​រ៉ូមែនទិច​នៃ​ប្រទេស​លោក​ខាង​លិច​ជាមួយ​នឹង​ម៉ូដ​ចិន​ជំនាន់​ដើម អម​ដោយ​មុខ​ម្ហូប​ដំបូង​គឺ Crab & Lobster (បង្កង​បំពង​សាច់​ក្ដាម)។



            Kong (គង់ សុធា) និស្សិត​ផ្នែក​រចនា​ម៉ូដ​កម្ពុជា​មួយ​រូប​បាន​បង្ហាញ​នូវ​ប្រជុំម៉ូដ​ដ៏​លេចធ្លោ ទំនើប និង​សិចស៊ី ប្រកប​ដោយ​ម៉ូដ​និយម ដែល​ច្នៃ​ពី​ផ្កា​រំដួល ផ្កា​តំណាង​ជាតិ​ខ្មែរ បញ្ជាក់​ពី​ភាព​ថ្លៃថ្នូរ និង​សោភ័ណភាព អម​ដោយ​មុខ​ម្ហូប Foie Gras (ថ្លើម​ក្ងាន) ជាមួយ​នឹង​ស្ករ​ត្នោត។