×
Photo by UN HOUR

Apsara,​ Huiles​ &​ Sens​ ក្រុមហ៊ុន​បរទេស​ ម៉ាក​យីហោ​ខ្មែរ​ បង្ហាញ​ផលិតផល​ថ្មី​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ជាតិ​ និង​អន្តរជាតិ

 
 

            កាល​ពី​ថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​  ក្រុមហ៊ុន​ Apsara, Huiles & Sens​ បាន​ប្រារព្ធ​កម្មវិធី​ដាក់​បង្ហាញ​ផលិតផល​ថ្មីៗ​របស់​ខ្លួន​នៅ​រមណីដ្ឋាន​ភ្លែនតេសិន​ និង​ស្ប៉ា​ (thePlantation Resort and Spa)​ ក្នុង​ទីក្រុង​ភ្នំពេញ​ ដោយ​គេ​ឃើញ​មាន​វត្តមាន​ម្ចាស់​អាជីវកម្ម​ ក្រុម​អ្នក​ព័ត៌មាន​ តារា​ម៉ូឌែល​ និង​អ្នក​រចនាម៉ូដ​ជា​ច្រើន​រូប​ផង​ដែរ។

            ក្នុង​ឱកាស​នោះ​ផង​ដែរ​ក្រុម​ការងារ​របស់ ​ Apsara, Huiles & Sens​ បាន​បង្ហាញ​នូវ​ផលិតផល​ថ្មី​របស់​ខ្លួន​ដែល​ក្នុង​នោះ​រួម​មាន​ដូច​ជា៖​ ឡេលាប​ដងខ្លួន​ ម៉ាស់​បិទមុខ​ និង​ធ្វើ​ឲ្យ​ក្មេង​ជាង​វ័យ​ ទឹកអប់​មាន​ក្លិនក្រអូប​ និង​ប្រេង​ក្រអូប​សម្រាប់​លាប​ និង​ស្ប៉ា​ ដែល​ផលិត​នៅ​កម្ពុជា​ និង​មាន​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ។

            សូម​គូស​បញ្ជាក់​ផង​ដែរ​ថា​ ក្រុមហ៊ុន​ Apsara, Huiles & Sens​ ក្រោម​ការ​ដឹក​នាំ​របស់​អ្នកស្រី​ ឡាណា វេឡាស​ ដែល​ជា​ស្ថាបនិក​ និង​ជា​អគ្គនាយក​ ដែល​ជា​ជនជាតិ​បារាំង​ គឺ​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​ក្រអូប​ គ្រឿង​ថែរក្សា​សម្ផស្ស​ ដែល​បាន​សម្រិត​សម្រាំង​ផលិត​វត្ថុធាតុ​ដើម​ ពី​តំបន់​ផ្សេងៗ​នៅ​ប្រទេស​កម្ពុជា។​ មិនត្រឹម​តែ​ប៉ុណ្ណោះ​ ក្រុមហ៊ុន​ Apsara, Huiles & Sens​ ក៏​បាន​ជួយ​បង្កើត​ការងារ​ ក៏​ដូច​ជា​ជួយ​លើក​កម្ពស់​វិស័យ​កសិកម្ម​ និង​វប្បធម៌​នៅ​ក្នុង​ស្រុក​ និង​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​ស្ត្រី​ខ្មែរ​ឲ្យ​មាន​សម្ថភាព​ និង​បច្ចេកទេស​ខ្ពស់​ក្នុង​ការ​ផលិត​នូវ​ផលិត​ផល​ឲ្យ​បាន​សម្រេច​ផង​ដែរ៕