×
Photo by NY KINUT

ការ​មក​ដល់​នៃ​ជំនាន់​ទូរស័ព្ទFull Screen ដ៏​អស្ចារ្យ​របស់OPPO

 
 

            កាល​ពី​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ OPPO បាន​បង្ហាញ​ម៉ូឌែល F5 នៃ​ជំនាន់​ទូរស័ព្ទFull Screen ក្នុង​កម្ម​វិធី​ប្រគំ​តន្ត្រី OPPO F5 ធ្វើ​ឡើង​នៅ​ស្ទូឌី​យោ​​ហង្ស​មាស​ក្នុង​ផ្សារ​​AEON ដោយ​មាន​ការ​ចូល​រួម​ពី​តារា​ល្បីៗ​8​រូប ហើយ​តារា​តំណាង​របស់​ក្រុម​ហ៊ុន​OPPO គឺ អ្នក​នាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូហ្សណា និង លោក STEPតាម​ការ​ប្រកាស​ក្នុង​កម្ម​វិធី​ការ​ប្រគំតន្ត្រី​នោះ ម៉ូ​ឌែល OPPO F5 មាន​តម្លៃ​299$ នឹង​ចាប់​ផ្តើម​អាច​Pre orderបាន​ចាប់​ពី​ថ្ងៃ​ទី ២៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ដល់​ថ្ងៃ​ទី ០២ ខែធ្នូ ឆ្នាំ២០១៧ និង​លក់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី០៣ ខែ​ធ្នូ ឆ្នាំ២០១៧។ សូម​បញ្ជាក់​ផង​ដែរ​ថា F5 មាន​អេក្រង់Full Screen ទំហំ 6.0 inch ដែល​មាន​កម្រិតបង្ហាញ FHD+, 1080x2160 Pixel 18:9 ratio. អេក្រង់​ប៉ុណ្ណេះ​យើង​អាច​និយាយ​ថា​ជា​អេក្រង់មួយ​ដែល​ល្អ​អាច​ធ្វើ​ឱ្យ​លោក​អ្នក​កាន់​តែ​រីក​រាយ​ជា​មួយ​ការ​ប្រើ​ប្រាស់​និង​ទស្សនា​វីឌេអូ​ផ្សេង​ៗ។ F5 មាន​រូប​រាង​ស្ដើង ល្អ​ប្រណីត ងាយ​ស្រួល​ក្នុង​ការ​ចាប់​កាន់ ដែល​ពិត​ជា​សក្តិសមសម្រាប់​យុវវ័យ​ទាន់​សម័យ និង​អ្នក​ដែល​ស៊ីវីល័យ។ F5 បាន​ភ្ជាប់​ជា​មួយ​បច្ចេក​វិទ្យា A.I. Beauty ដែល​បច្ចេក​វិទ្យា​នេះ​មាន​ការ​ប្រមូល​ព័ត៌​មាន​សម្ផស្ស​អំពី​មុខ​មាត់​ជាក់​លាក់​របស់មនុស្ស​ផ្សេងៗ​ពី​គ្នា​តាម​រយៈ​ទិន្នន័យ​លើ​ផ្ទៃ​មុខ​មនុស្ស​ជា​ច្រើន​លាន​នាក់​បូក​រួម​នឹង​អ្នក​ជំនាញវិជ្ជា​ជីវៈ​ថត​រូប​និង​អ្នក​ជំនាញ​ផ្នែក​តុប​តែង​មុខ​ត្រូវ​បាន​ពិគ្រោះ​យោបល់​ក្នុង​អំឡុង​ពេល​នៃដំណើរ​ការ​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍ​បច្ចេក​វិទ្យា​នេះ។