×
Photo by UN HOUR

élan women collection 2018

 
 

            នៅ​រសៀល​ថ្ងៃ​ទី​២៥ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧ ​ហាង​ élan ​បាន​ធ្វើ​ការ​រៀបចំ​កម្មវិធី​បង្ហាញ​ម៉ូដ​របស់​ខ្លួន​សារ​ជា​ថ្មី​ម្ដង​ទៀត ​បន្ទាប់​ពី​ម៉ូដ​ដែល​ élan បាន​ឌីហ្សាញ​នៅ​ឆ្នាំ​២០១៦ បាន​ទទួល​ជោគជ័យ​នឹង​មាន​ការ​គាំទ្រ​ពី​ភ្ញៀវ​សំខាន់ៗ​របស់​ខ្លួន​រួច​មក។ ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សំណាក់​ភ្ញៀវ​ដែល​ស្រឡាញ់​នឹង​ចូលចិត្ត​ម៉ូដ​ដែល​រចនា​ឡើង​ដោយ​ សុខ ចាន់​តារា​ និង​មាន​ការ​ចូល​រួម​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​លោក​នាយក​នៃ ​ Bellevue serviced ​apartments ​លោក​ចាន់​តារា ​បាន​ជ្រើស​រើស​យក ​Sunset​ garden​ នៅ​ជាន់​ទី​១១​នៃ​  Bellevue​ serviced​ ​apartments សម្រាប់​ធ្វើការ​បង្ហាញ​ម៉ូដ​ថ្មី​ក្នុង​ឆ្នាំ​២០១៨។ កម្ម​វិធីនេះ​ចូលរួម​ឧបត្ថម​ដោយ​​ ​ Bellevue serviced ​apartments និង Kate Korpi Salon ។ នេះ​ជា​លើក​ទី​៣ ដែល​ élan បាន​រៀបចំ​ការ​បង្ហាញ​ម៉ូដ​របស់​ខ្លួន​ក្រោយ​ចំណាយ​ពេល​ជិត​២​ឆ្នាំ​ក្នុង​ការ​រៀបចំ​កម្មវិធី​នឹង​ច្នៃ​ម៉ូដ​ថ្មីៗ​របស់​ខ្លួន​ជិត៤០​ម៉ូដ ​ដោយ​ចែក​ជា​៤​ រចនាបថ និង​ការ​ច្នៃ​ប្រឌិត​ផ្សេងៗ​គ្នា។ គួរ​បញ្ជាក់​ផង​ដែរ​ថា ​រចនាបថ​ទាំង​៤​រួមមាន​ដូចជា៖


១.​រចនាបថ​ផ្កា​ច័ន្ទ (ការ​ចាប់​ម៉ូដ​ផ្កា​ច័ន្ទ​លើ​ក្រណាត់​សូត្រ​ទន់​របស់​អ៊ីតាលី​)