×
Photo by NY KINUT

ស្តង់​២៧១ ត្រូវ​បាន​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា ឆ្នាំ​២០១៧ នេះ

 
 

            សមាគម​អ្នក​សាងសង់​កម្ពុជា​បាន​រៀប​ចំ​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​លើក​ទី៦​ ក្រោម​អធិបតី​ភាព​ លោក​ទេសរដ្ឋ​មន្ត្រី ​ជា សុផារ៉ា លោក មាន ចាន់យ៉ាដា អភិបាល​រង​រាជ​ធានី​ភ្នំពេញ​,អ្នក​ឧកញ៉ា ពុង ឃាវសែ ប្រធាន​សមាគម​អ្នក​សាង​សង់​កម្ពុជា ​មន្ដ្រី​ពាក់​ព័ន្ធ ក៏​ដូច​ជា​អ្នក​តំណាង​ក្រុមហ៊ុន​ និង​វិនិយោគិន​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន​រូប​បាន​បង្ហាញ​វត្តមាន ក្នុង​​ពិធី​បើក​មហា​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​​លើក​ទី៦ ​របស់សមាគម​អ្នក​សាង​សង់​កម្ពុជា ​និង​សម្ពោធ​​បើក​ការ​តាំង​ពិព័រណ៍ ឧស្សាហ​កម្ម​សំណង់​កម្ពុជា​ ឆ្នាំ​២០១៧ ​កាលពី​ព្រឹក​​ថ្ងៃទី​ ៣០ ខែ​វិច្ឆិការ ឆ្នាំ ២០១៧ នៅ​សាល​តាំង​ពិព័រណ៍​កោះ​ពេជ្យ។




            យ៉ាង​ហោច​​ណាស់​​ក៏​មាន​​ស្តង់​​ចំនួន​ ២៧១ និង​​ក្រុមហ៊ុន​​ប្រមាណ​ ​១៦៨ ក្រុមហ៊ុន ដែល​​បាន​​ចូល​​រួម​​ដាក់​​បង្ហាញ​​នូវ​​ផលិត​ផល​​របស់​​ខ្លួន​​ក្នុង​​ ពិព័រណ៍​​នេះ​​ដែល​ប្រព្រឹត្តិ​ទៅ​ចំនួន​ ៣ ថ្ងៃ ដោយ​ចាប់​ពី​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិការ រហូត​ដល់​ថ្ងៃ​ទី ០២ ខែ​ឆ្នូ ឆ្នាំ​​២០១៧ នេះ។ នៅ​ក្នុង​ឱកាស​នោះ លោក​ឧកញ៉ា ពុង​ឃាវ​សែ ដែល​ជា​ប្រធាន​សមាគម​អ្នក​សាង​សង់​កម្ពុជា​ក្នុង​អាណត្តិ​ទី៣​នេះ បាន​ថ្លែង​ថា៖ជា​រៀង​រាល់​​ឆ្នាំ​សមាគម​​តែង​​តែ​​រៀប​​ចំ​​កម្ម​វិធី​​នេះ​​ឡើង​​គឺ​​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​សមាជិក​​សមាគម​ទាំងអស់ ព្រម​ទាំង​ក្រុមហ៊ុន​នៅ​ក្នុង​ស្រុក ​និង​បរទេស​ ដែល​កំពុង ​មាន​ធុរកិច្ច​លើ​វិស័យ​សំណង់​ទាំង​អស់​នៅ​កម្ពុជា​ មាន​ឱកាស​បាន​ដាក់​តាំង​​បង្ហាញ​ និង​លក់​ផលិ​ផល​របស់​ខ្លួន​ ផង​ដែរ។