×
Photo by NY KINUT, LAY CHAMROEUN

Phnom Penh Designers Week ឆ្នាំ ២០១៧ បាន​ត្រលប់​មក​វិញ​ហើយ​ជា​មួយ​បរិយាកាស​យ៉ាង​អធិកអធម

 
 

            នៅ​ទី​បំផុត អ្នក​រចនា​ម៉ូដ​​ល្បីៗ​មក​ពី​គ្រប់​ទី​ទិស ​បាន​មក​ចូល​រួម​និង​បង្ហាញ​ពី​ស្នាដៃ​របស់​ខ្លួន​ក្នុង​កម្មវិធី​ PPDW (Phnom Penh Desingners Week) នា​ថ្ងៃ​ទី ២​ ខែឆ្នូ ឆ្នាំ ២០១៧ នៅ​ឯ Audi showroom ក្នុង​រាជធានី​ភ្នំពេញ។ នេះ​គឺ​ជា​លើក​ទី 9 ហើយ ដែល Phnom Penh Designers week  បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​របស់​ Fashion Lab ជាមួយ​នឹង ក្រុមហ៊ុន Audi Phnom Penh ក្នុង​គោល​បំណង​លើក​ស្ទួយ​វិស័យ​រចនា​ម៉ូត​សម្លៀកបំពាក់​នៅ​កម្ពុជា​ក៏​ដូចជា​បើក​ឱកាស​ឲ្យ​អ្នករចនា​ម៉ូត​បាន​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ទៅ​កាន់​សាធារណៈ​ជន​ផង​ដែរ។